រឿង-បង្ខំចិត្តបន្លំស្នេហ៍///Part 15

Start from the beginning
                                        

.......

" អ្នកប្រុសទីពីរសូមលោកទៅតាមខ្ញុំបន្តិច " លោកដុកទ័រកាលបានពិនិត្យនាយតូចនឹងឱ្យនាយតូចចូលគេងរួចរាល់ហើយលោកក៏ហៅជុនហាវទៅនិយាយគ្នាឯខាងក្រៅបន្ទប់...។ជុនហាវមិនប្រកែកហើយក៏ដើរទៅតាម

" និយាយមក " គ្រាន់តែមកដល់ក្រៅភ្លាមនាយក្រាស់ក៏ចោលវាចារទៅកាន់លោកដុកទ័រ...!! លោកដុកទ័រទ្រឹងបន្តិចទើបនិយាយទាំងមានទឹកមុខដូចជាមិនសូវអំណោយផលសោះ

" ហុើយ...សូមលោកស្តាប់ខ្ញុំឱ្យបាន!! អាការៈរបស់អ្នកប្រុស.../ស៊ូ/អូរត្រូវហើយអ្នកប្រុសស៊ូ គឺអាការៈអ្នកប្រុសស៊ូនេះមើលពីខាងក្រៅគឺវាដូចជាគ្រាន់តែក្តៅខ្លួនធម្មតា...ប៉ុន្តែការពិតមិនមែនជាគ្រុនក្តៅធម្មតានោះទេ !! " លោកដុកទ័រសង្ហារនិយាយទាំងដកដង្ហើមធំ

" លោកចង់បានន័យយ៉ាងម៉េច ? " ជុនហាវសួរទាំងមិនយល់

" អ្វីដែលខ្ញុំចង់និយាយគឺលោកគួរតែផ្តល់ភាពជាស្វាមីឱ្យទៅកាន់ប្រពន្ធលោកខ្លះ តែម្តងឬ2-3ដងក្នុងមួយខែក៏បាន កុំអត់សោះបែបនេះ ព្រោះវាអាចបង្កជាការកកស្ទះនៃភេរ៉ូមុនរបស់អ្នកម្ខាងទៀតមិនត្រឹមតែប៉ុណ្ណោះវាក៏ធ្វើឱ្យអ្នកម្ខាងទៀតកាន់តែចុះខ្សោយហើយអាចនឹងបង្ករជាគ្រោះថ្នាក់សុខភាពរាងកាយបានគ្រប់ពេល !! លោកយល់ដែរទេ ?! " បន្ទាប់ពីរៀបរាប់យ៉ាងវែងអន្លាយហើយលោកដុកទ័រក៏សួរបញ្ជាក់ម្តងទៀត

" លោកនិយាយនេះចង់បានន័យថា...?! "

" លោកគួរតែយល់ហើយ ហោចណាស់ក៏គួតែគេងជាមួយប្រពន្ធខ្លួនឯងខ្លះទៅកុំទុកគេចោលរហូតពេក !! " លោកដុកទ័រនិយាយចប់ធ្វើឱ្យជុនហាវក្រងិកក៏ជ្រួញចញ្ចើមភ្លាម

" នេះលោកកំពុងថាឱ្យខ្ញុំទុកប្រពន្ធចោលចឹងមែន ? " នាយក្រាស់ចាប់ឆេវភ្លាមតែម្តង...

" ត្រូវហើយ !! "

" នេះឯង... !! "

" បានហើយ...បន្ទាប់ពីអ្នកប្រុសស៊ូធូរស្បើយហើយលោកគួរតែមានអីៗជាមួយគេខ្លះទៅ អ្នកខាងក្រៅផ្ទះថាមិនត្រូវមិនឆ្ងាញ់ដូចអ្នកក្នុងផ្ទះទេ !! " (ចង់យាយពីអីចេះពូនៀកಠ◡ಠ) និយាយចប់ក៏ដើរទៅបាត់ទុកឱ្យជុនហាវនៅចំហរមាត់ហួសចិត្តតែម្នាក់ឯង ៕

Skip.../បន្ទប់yuji/

" សឺយូ..."

" ហុឹម ? "

" ថ្ងៃនេះខ្ញុំចង់នៅតែពីរនាក់ជាមួយបង !! "

" ចុះឥលូវពួកយើងមិនកំពុងតែនៅពីរនាក់ហើយអូនក៏គេងកើយភ្លៅបងហើយទេហ៎េស "

" អូនចង់បានលើសពីនេះ!! "

" លើសបែបណាទៀតទៅ ? " និយាយបន្តើរអង្អែលក្បាលចាងជីបន្តើរ

" គឺ..." និយាយមិនអោយចប់នាយក៏ប្រះខ្លួនហក់មកទ្រោបពីលើសឺយូភ្លាម

" អូនចង់ធ្វើអី ? "

" គឺចង់ធ្វើឱ្យពួកយើងកាន់តែមានភាពស្និទ្ធស្នាល នឹងផ្អែមដូចជាទឹកឃ្មុំចឹង " ចាងជីនិយាយទាំងលិតមាត់លិតក៏ញាក់ចញ្ចើមដាក់សឺយូយ៉ាងក្បាលខូច

" ហឹស...នេះបងស្តាប់ច្រឡំមែនទេ "

" មិនច្រឡំទេ... " ចាងជីនិយាយទាំងយកដៃទៅប៉ះដើមទ្រូងសឺយូនឹងបង្ហូតចុះយឺតៗធ្វើឱ្យសឺយូមានអារម្មណ៍ស្រើបស្រាល...

" អូនធ្វើឱ្យបងខឹងហើយ...." មិនចាំយូសឺយូក៏ចាប់ថើបចាងជីភ្លាម

" អុឺម...ហ្ហឹម ហ្ហឹក !! "

(.........................................យល់ហើយಠ◡ಠ)

Skip..../បន្ទប់junhang/

" តើខ្ញុំគួរតែធ្វើតាមការណែនាំរបស់គូ្រពេទ្យដែរទេ !? " ជុនហាវអង្គុយក្បែរគ្រែស៊ូហាងកំពុងគេងនឹងនិយាយតិចៗទាំងអង្អែលដៃស៊ូហាងថ្នមៗ...

To be considered ✨
By:កាម៉ាប់🐼


រឿង-បង្ខំចិត្តបន្លំស្នេហ៍(Completed)Where stories live. Discover now