ភាគ០៣÷បញ្ហាជីវិត

Start from the beginning
                                        

    តុតុ!!
    សំឡេងគោះទ្វារបានបន្លឺឡើង ស្រាប់តែកាត់ផ្តាច់ចង្វាក់អារម្មណ៍ដ៏ក្រៀមក្រំសោកសៅ ប្រុសកំលោះតូចឱ្យភ្ញាក់ស្មារតីឡើងមកជាធម្មតាវិញ។
    ថេយ៉ុង រហ័សរហួនលើកខ្នងដៃជូតកៀសសំណើមទឹកភ្នែកចេញឆាប់ ប្រញាប់ប្រញាល់ក្រោក ដើរទៅបើកទ្វារតាមដោយទឹកមុខ ប្រឹងទប់ដំណក់ទឹកភ្នែកយ៉ាងពិបាក។
    ក្រាក!!!
    «មីនយ៉ុក?» រាងតូចដង្ហោយហៅឈ្មោះប្រុសកំលោះនោះ ខួរក្បាលស្រាប់តែនឹកគិតដល់សម្តីមួយឃ្លាឡើង÷
    (កុំយកខ្លួនទៅរវល់ជាមួយអាថោកទាបម្នាក់នោះទៀត បើឯងមិនចង់ឈឺខ្លួន!)
    «ខ្ញុំមកទទួលថេយ៍ ទៅដើរលេងជាមួយគ្នា ថេយ៍សម្រេចចិត្តបានហើយឬនៅ?»
    «ខ្ញុំមិនទៅទេ!» មីនយ៉ុក មិនទាន់ទាំងបានត្រៀមចិត្ត ស្តាប់ចម្លើយរួចទៅហើយផង ក៏ស្រាប់តែ ថេយ៉ុង ឆ្លើយតបលឿនបីដូចជាព្យុះដូច្នោះ។
    «ហេតុអី? ទឹកមុខក្រហមយ៉ាងនេះ ថេយ៍ មិនស្រួលខ្លួនមែនទេ?»
    «លោកឈប់មករវល់ជាមួយខ្ញុំទៀតបានទេ ចាប់ពីថ្ងៃនេះទៅ ខ្ញុំមិនចង់មានអ្វី ពាក់ព័ន្ធនិងលោកទៀតទេ លោកឆាប់ចេញទៅ ខ្ញុំត្រូវការសម្រាកហើយ!» មីនយ៉ុក ប្រែទឹកមុខដូចជាមនុស្សខឹងគ្រោធណាស់ រហ័សលូកដៃចូលទៅច្រវាចាប់ឱបក្រសោបចង្កេះ ថេយ៉ុង ពីខាងក្រោយយ៉ាងជាប់។
    «ថេយ៍ តែងតែបដិសេចជាមួយនិងខ្ញុំរាល់លើក ហេតុអី? ថេយ៍មិនយល់ថាខ្ញុំ ស្រលាញ់ ថេយ៍ ប៉ុណ្ណាទេអ្ហេស?»
    «ហ៊ឹកៗលែង..លែងខ្ញុំ!!!» ការប្រកែកតវ៉ា ចាប់ផ្តើមបង្កហេតុឡើងយ៉ាងរញេរញៃ រាងតូចខំប្រឹងរើបម្រាស់យ៉ាងត្រដាបត្រដួស ហើយស្រែកយំខ្លាំងៗ ទាំងសភាពគួរឱ្យអាណិត ចង់រត់គេចចេញពីកណ្តាប់ដៃសុភាពបុរសឃោឃៅលាក់មុខទាំងទឹកភ្នែកហូរស្ទើរក្លាយមកជាឈាម។
    «ថេយ៍ ព្រមជាមួយខ្ញុំតាមសម្រួលណា បើថេយ៍ មិនចង់ឱ្យអ្នកដទៃដឹងរឿងរវាងពួកយើងទេ ស្ងាត់មាត់ទៅ!!»
    «អត់ទេ មីនយ៉ុក កុំ..កុំធ្វើបែបនេះអី ខ្ញុំមិនចូលចិត្តទេ ចេញទៅ លែងខ្ញុំ!!» ថេយ៉ុង គ្រវីក្បាលញាប់ស្អេក ប្រឹងចាប់បេះដៃមាំក្រាស់ចេញហើយស្រែកអស់ៗ សំឡេងទាំងខ្សែភ្នែកដិតដាមទៅដោយភាពឈឺចាប់ជាពេកពន់អនេក។
    (ក្រែងថាស្រលាញ់យើង? ម្តេចមិនព្រមធ្វើអ្វីខ្លះដើម្បីយើង?)
    (ធ្វើទៅ..)
    (ហ៊ឹកៗ..ទេ..)
    ( មិនធ្វើ ស្មើមិនបានស្រលាញ់ហើយក្រែងចង់បានចំណាប់អារម្មណ៍ពីយើងហេតុអីធ្វើឱ្យយើងទន់ចិត្តមិនបាន?)
    «តែខ្ញុំស្រលាញ់ថេយ៍ណា ខ្ញុំស្រលាញ់ថេយ៍ខ្លាំងពិតមែន ពួកយើងសេពគប់គ្នាទៅ ខ្ញុំជឿជាក់ណាថា ថេយ៍ និងអាចទទួលយកសេចក្តីស្រលាញ់ពីខ្ញុំបាន!» មីនយ៉ុក ហៀបនឹងប្រើបបូរមាត់ឈ្ងោកទៅថើបញាំញីទៅលើផែនថ្ពាល់ ថេយ៉ុង ទៅហើយ ខណៈនោះស្រាប់តែមានសូរសំឡេងដ៏ក្រអួនមួយប្រយោគបានបន្លឺឡើង÷
    «ឈប់ភ្លាម..»
    «ហ៊ឹកៗម៉ែ!!» ថេយ៉ុង រមួលខ្លួនរត់ជៀសចេញពីរង្វង់ដៃ មីនយ៉ុក ទៅឈរខាងក្រោយខ្នងអ្នកម្តាយ ដោយទឹកភ្នែកហូររហេមរហាមនិងយំសស្រិកសស្រាក់ តាមដោយភាពភ័យខ្លាចជាខ្លាំង។
    «អ៊ំស្រី!!!»
    «អាចង្រៃឯងចង់ធ្វេីស្អីកូនអញ?» អ្នកស្រី យ៉ូអាន ប្រកាសសួរក្តែងៗទាំងដែលដៃរបស់គាត់កាន់កាំបិតញ័រឡើងតតាត់និងសង្កៀតធ្មេញបីដូចជាខឹងសម្បារខ្លាំងណាស់។
    «អ៊ំស្រី...គឺថា..»
    «ចេញ..ចេញពីផ្ទះរបស់អញឥឡូវនេះ!» គាត់ពោលពាក្យស្រែកបណ្តេញតាមរយៈកែវភ្នែកក្រហមដូចជាឈាម ទឹកមុខរបស់គាត់ពេញប្រៀបទៅដោយកំហឹងនិងចង់ស៊ីសាច់ហុតឈាមគេទាំងរស់ ឫកពាហួងហែងកូនប្រុសរបស់គាត់ កាន់តែគួរឱ្យខ្លាច ដែលធ្វើឱ្យអ្នកកំលោះហាក់ចង់បាក់ស្បាតនិងឈានជើងរត់ចេញទៅទាំងប្រថុយជីវិត។
    «ម៉ែ..ហ៊ឹកៗ ម៉ែ..ខ្ញុំភ័យណាស់ម៉ែ!!» ថេយ៉ុង សង្គ្រប់ឱបម្តាយយ៉ាងជាប់ហើយស្រែកយំទ្រហោគគ្រូកដូចក្មេង។
    អ្នកស្រី យ៉ូអាន រហ័សទម្លាក់កាំបិតដាក់ចុះ លូកដៃទៅអង្អែលឈ្លីផែនខ្នងកូនប្រុសដោយកែវភ្នែកដ៏ជូរចត់ អាណិតកូនខ្លោចផ្សារចិត្ត។
    «មិនអីទេកូន អស់អីហើយ មិនអីទេ!!!»
    «ហ៊ឹកៗ គេជាមនុស្សគួរឱ្យខ្លាចណាស់ម៉ែ ខ្ញុំសោកស្តាយណាស់!»
    «ពួកអាយូកូម កូនអ្នកមានអស់ហ្នឹង តែប៉ុណ្ណឹងឯងកូន គ្រាន់តែម៉ែមើលឃើញមុខវា ម៉ែដឹងបាត់ទៅហើយ ថាអត្តចរិតពួកអាម្សៀលនោះវាថោកទាប ខូចខិលយ៉ាងម៉េចខ្លះ ម៉ែមិនទុកចិត្ត តាំងតែពីជួបមុខវាជាលើកដំបូងមកម្ល៉េះ!» យប់កាលពីម្សិលមិញ រឿងរ៉ាវទាំងអស់ គាត់ក៏បានតាមដានមើលឃើញពីសកម្មភាពរបស់ មីនយ៉ុក ដែរ ទើបគាត់តាំងចិត្តនិយាយកុហកកូនថាទៅស្រុកកំណើតដើម្បីសែនផ្នូរដូនតា ទាំងនេះគ្រាន់តែជាផែនការដើម្បីបង្វែរដាន ព្រោះតែគាត់គិតចង់ដកពិសោធន៍ធាតុពិតអាអ្នកកំលោះកូនអ្នកមានម្នាក់នោះតែប៉ុណ្ណោះ។
    «ម៉ែខ្ញុំខ្លាចខ្លាំងណាស់!!»
    «មានម៉ែនៅហើយ កុំខ្លាចអីកូន..ទៅងូតទឹកចេញទៅ ទើបតែចេញពីរៀនឃ្លានទេ ម៉ែទៅរៀបចំបាយទឹកឱ្យ!!»
    «បាទ!» ថេយ៉ុង ប្តូរទឹកមុខមកជាញញិមបន្តិច តែអារម្មណ៍ដែលនៅភ័យព្រួយ ចេះតែដិតដាមក្នុងចិត្តគេមករហូត។

សង្ឃឹមបេះដូងបងមានអូន ♡Where stories live. Discover now