"ផាកជីមីន.." ជីន

"បាត់បងឯងយូរហើយ... ទៅពួននៅឯណា???" ជីមីន

"យើស... និយាយមិនខ្លាចលីលីលឺទេ??? ប្រយ័ត្ននាងចាត់ការឯងទៅអាកូនទន្សាយ..." ជីន

"នាងនៅផ្ទះមិនបានមកតាមខ្ញុំទេ... " ជីមីន

"ផ្ទះ??? នេះនាងមិនទាន់ជួបឯងទេ??? " ជីននិយាយទាំងភ្ញាក់ផ្អើល

"បងឯងនិយាយអី??? នាងចេញក្រៅមែនទេ???" ជីមីន

"នាងឲ្យបងជូនទៅក្រុមហ៊ុនហើយបងបានទម្លាក់នាងនៅមុខក្រហ៊ុនតាំងពី៣ម៉ោងមុន... នេះឯងចង់លេងសើចនិងបងមែនទេ???" ជីន

"បងឯងកុំលេងសើចណា... " ជីមីនក៏ស្រមៃដល់នារីម្នាក់ដែលត្រូវគេរុញដួលមុនពេលខ្លួនឡើងឡាននោះរួចក៏បន្ត

"មិនមែននាងទេដឹង..."

"អ្នកណា???" ជីន

"បានសិនហើយ... ខ្ញុំត្រូវ call ទៅជីសុិន បន្តិចសិន" ជីមីនក៏ប្រញាប់ចុចទាក់ទងទៅជីសុីនភ្លាមៗ

"ជីសុីន... ឯងនៅឯណា???"

"បាទអ្នកប្រុស... ខ្ញុំនៅក្រុមហ៊ុន... អ្នកប្រុសភ្លេចអីមែនទេ???" ជីសុីន

"ឆែកមើលនារីម្នាក់ដែលត្រូវគេរុញមុននេះទៅមើលថាជាអ្នកណា... ប្រញាប់ប្រាប់ដំណឹងមកយើងវិញភ្លាម..."

"បាទអ្នកប្រុស... " ជីសុីន

#១៥នាទីក្រោយ

"អ្នកប្រុស... នារីម្នាក់នោះគឺអ្នកស្រី..." ជីសុីន

"ថាមិច??? នាងគឺលីលី!!!!! ពេលនេះនាងនៅឯណា???" ជីមីនភ្ញាក់ផ្អើលជាខ្លាំង

"អ្នកយាមថាគាត់បានចេញទៅបន្ទាប់ពីអ្នកប្រុសបានចេញទៅផុត... ហើយគេនិយាយថាអ្នកស្រីមកអង្គុយចាំខាងក្រៅយូរហើយតែ..." 

"ចុះពេលនេះនាងនៅទីណា??" ជីមីន

"អ្នកយាមថាអ្នកស្រីបានដើរទៅតាមផ្លូវអ្នកប្រុសចេញទៅនោះ... ហើយខ្ញុំបានផ្ញើ video ដែលអ្នកស្រីបានមកចាំនោះទៅអ្នកប្រុសរួចរាល់ហើយ... " ជីសុីន

"បានយើងដឹងហើយ...តៃកុងឡាន... បើកត្រលប់ទៅក្រុមហ៊ុនវិញ... បើកតិចៗបានហើយ..." ជីមីន

CEO ម្ចាស់ស្នេហ៍ [-ចប់-]Where stories live. Discover now