Ep1:ថ្ងៃចាកចេញពីដេីមកំណេីតខ្លួន

7.4K 236 0
                                    

        ទេសភាពនៅឯខេត្តសូសានស្ថិតក្នុងប្រទេសកូរ៉េខាងត្បូងជាតំបន់មួយដែលសម្បូរទៅដោយធម្មជាតិព្រៃបៃតងចាស់លាយទ្បំបៃតងខ្ចី អាកាសធាតុស្រស់ស្រាយទាក់ទាញចិត្តអ្នកនៅទីក្រុងឲ្យមកលេងនៅទីនេះ ប៉ុន្តែអ្នកដែលនៅទីនេះបែរជាមានចំណាប់អារម្មណ៍ចង់ទៅទីក្រុងវិញ ព្រោះពួកគេសាំនិងទេសភាពតាមជនបទទៅហេីយ ចង់សាករសជាតិភ្លេីងពណ៍ ខ្វាត់ខ្វែងដូចនៅទីក្រុងសេអ៊ូលនៃប្រទេសកូរ៉េ។

« កូនមិនចង់ទៅនៅជាមួយនិងអ៊ុំស្រីទេ » ក្មេងតូចច្រម៉ក់មានអាយុត្រឹមតែ10ឆ្នាំប៉ុណ្ណោះ ក្រវីក្បាលស្រែកយំ បដិសេធនិងសំណេីររបស់អ្នកជាប៉ា រកបញ្ជូនគេទៅរស់នៅឯទីក្រុងសេអ៊ូលជាមួយនិងអ៊ុំស្រី។

« ប៉ាធ្វេីនេះក៏ដេីម្បីអោយកូនមានចំណេះដឹកល្អ ទៅរៀនសាលាល្អៗមានគ្រូដឹកនាំល្អៗ នៅឯទីក្រុងសេអ៊ូលជាជម្រេីសតែមួយគត់សម្រាប់ប៉ាដេីម្បីអោយកូនទៅទីនោះ» លោកគីម នៅតែប្រកាន់ភ្ជាប់គំនិតរបស់គាត់ ថាអោយថេយ៍ទៅរស់នៅជាមួយនិងបងស្រីរបស់គាត់ ព្រោះតែនៅសូសានមិនមានសាលារៀនល្អៗ មិនសូវដឹកនាំសិស្សអោយល្អ ទេីបលោកគីមគាត់សម្រេចចិត្តអោយកូនពៅតែម្នាក់គត់ទៅរស់នៅទីក្រុង ទោះបីជាថេយ៍គេនៅក្មេងក៏ដោយប៉ុន្តែការគិតរបស់គេ ឆ្លាតជាងមនុស្សចាស់ទៅទៀត។គេមិនចង់ចាកចេញពីសូសានដែលជាដេីមកំណេីតតាំងពីក្មេងទៅរស់នៅទីក្រុងទេ ក្មេងតូចម្នាក់នេះមិនចូលចិត្តភ្លេីងពណ៍នៅទីក្រុងដូចអ្វីដែលគេបានឃេីញវានៅក្នុងទូរទស្សន៍នោះទេ។ ក្មេងតូចក្រោកដេីរចេញពីលោកគីមនិងអ្នកស្រីគីម ទាំងទឹកសន្សេីមជាប់ផែនថ្ពាល់ ទៅកាន់បន្ទប់របស់គេ។

« បងអោយកូននៅសូសានរហូតដល់គេធំពេញវ័យសិនទៅ» អ្នកស្រីគីម យល់ពីអារម្មណ៍របស់កូនគាត់ទេីបចូលមកលួងលោមចិត្តប្ដីខ្លួនឯង។

«ទេ!បងនិងបញ្ជូនគេទៅឆាប់ៗនេះ» ទោះជាយ៉ាងណាលោកគីមក៏មិនអោយគេនៅទីនេះដែលព្រោះថាគាត់ចង់អោយថេយ៍ មានចំណេះដឹងស្រស់ថ្លាបេីសិននៅទីនេះបន្ត ប្រាកដណាស់ថេយ៍មិនបានរៀនដិតដល់នោះទេ។

   ជាច្រេីនថ្ងៃកន្លងផុតទៅថ្ងៃនេះក៏ដល់ពេលដែលរាងតូចអាយុ10ឆ្នាំត្រូវចាកចេញពីដេីមកំណេីតខ្លួនទៅរស់នៅទីក្រុងដែលជាកន្លែងថ្មីរបស់គេ រាងតូចមានទឹកមុខរាបស្មេីមិនញញឹមមិននិយាយរកនរណាគេទាំងអស់ ដេីរទ្បេីងទ្បានដោយមិនលាលោកគីមនិងអ្នកស្រីគីមបន្តិច

មនុស្សពិសេសក្នុងបេះដូងបង (ចប់)Where stories live. Discover now