ភាគ32: លោកប្តីៗ..

1.8K 80 7
                                    


ភាគ32: លោកប្តីៗ..

" អឺ....ចឹងខ្ញុំ ត្រូវហើយ ខ្ញុំ សូមធ្វើការជា ជួយផងបានទេ?  " យ៉ុងហ្គី ក៏ស្រាប់តែមានស្នាមញញឹមភ្លាមៗ ព្រោះតែគេមិនដឹងដូចគ្នាថានឹងទៅធ្វើអ្វីបន្តទៀត ណាមួយគេក៏មិនស្គាល់អ្នកណា អញ្ចឹងហើយគួរតែប្រើជីវិតសាមញ្ញ នឹង លត់ដំការងារ ។
" លោក .... ចង់ធ្វើការងារដូចជាខ្ញុំ? តែខ្ញុំមើលទៅរូបសម្បត្តិរបស់លោក ហាក់បីដូចជាមិនសាកសមនឹងការងារដឹកជញ្ជូនមួយនេះទេ " ម្ចាស់ផ្ទះនិយាយទាំងសម្លឹងរាងក្រាស់ពីរលើចុះក្រោម
" មិនសាកសមយ៉ាងម៉េច ? " យ៉ុងហ្គី
" ចុះលោកមិនមើលរូបសម្បត្តិរបស់លោកខ្លួនឯងទៅ
សាច់ឈាមរបស់លោកមើលទៅមិនមែនជាកូនអ្នកក្រនោះទេ " ម្ចាស់ផ្ទះ
" ចុះឥឡូវខ្ញុំសួរលោកវិញ " យ៉ុងហ្គី
" បាទ បាន សួរមក នៅពេលដែលលោកសួរហើយក៏ចាកចេញចុះ " ម្ចាស់ផ្ទះ
" យីស៎ !នេះយ៉ាងម៉េចហ្នឹងហេតុអ្វីក៏ចិត្តអាក្រក់យ៉ាងនេះ " យ៉ុងហ្គី ពោលឡើងដោយទឹកមុខកំសត់
" បើខ្ញុំចិត្តអាក្រក់លោកប្រហែលជាដេកស្លាប់នៅកណ្ដាលទឹកភ្លៀងហើយ " ម្ចាស់ផ្ទះ
" អឺ.... ! អរគុណម្ដងទៀតដែលជួយជីវិតមិនឲ្យខ្ញុំស្លាប់ កណ្ដាលទឹកភ្លៀង" យ៉ុងហ្គី
"លោកកំពុងតែផ្ចាញ់ជាមួយនឹងខ្ញុំ ? " ម្ចាស់ផ្ទះ
" ខ្ញុំមិចហ៊ានផ្ចាញ់ជាមួយនឹងលោកទៅ គិតតែឯង ឥឡូវលោកឈ្មោះអី ? ខ្ញុំពិបាកនិយាយជាមួយណាស់នៅពេលដែលខ្ញុំមិនទាន់ ស្គាល់ឈ្មោះរបស់នរណាម្នាក់ " យ៉ុងហ្គី.
" គីម សុីង " ម្ចាស់ផ្ទះ
" ហ៎... អាសុីង ចឹងពួកយើងធ្វើជា មិត្តភក្តិ នឹងគ្នារទៅណា " យ៉ុងហ្គី ក៏ ប្រែក្លាយជាមនុស្សលេងសើចច្រើនដោយមិនភ្លេចយកដៃរបស់គេទៅ ច្រក់ស្មារបស់ គីមសុីង
" ណែក៎ គ្រាន់តែស្គាល់ឈ្មោះខ្ញុំភ្លាមនេះលោកហ៊ានហើយខ្ញុំ អា ផងហែស៎? " គីម សុីង និយាយដោយមិនមានការសុខចិត្ត
" អឺ...ហៅតើវាយ៉ាងម៉េចមើលទៅឯងក៏មិនមែនអាយុបងយើងឯណា យើង ឈ្មោះ យ៉ុងហ្គី ហៅតែ អាម៉ាវ ក៏បាន មិនប្រកាន់ទេ តែ សូមផ្ទះ ជ្រកផងណា កុំចិត្ត អាក្រក់ពេក " យ៉ុងហ្គី និយាយទាំងញ៉ោះ ទៅកាន់ គីមសុីង ទាំងដែលពីរមុនមកគេ មិនមែនជា មនុស្សបែបនេះឡើយ ប៉ុន្តែគ្រប់យ៉ាង ក៏ផ្លាស់ប្តូរ ក្រោយពេលដែល អ្នកមានធ្លាក់ខ្លួន>0<
" បាទ ក៏បាន អញ្ចឹងឯង ញ៉ាំបាយទៅហើយនេះថ្នាំ ចាំជា យើង រកការងារឲ្យឯង " គីម សុីង និយាយហើយក៏ ចាកចេញទៅបាត់ ណាមួយគេក៏មិនបានទៅណាដែលក្រៅពីរទៅ បន្តរការងារដែលជា តួនាទីរបស់ខ្លួន។
◕ ប្រទេស កូរ៉េខាងត្បូង◕
ក្នុងបន្ទប់ ការិយាល័យរបស់ អុីបូ បានបង្ហាញឲ្យឃើញ រាងក្រាស់មុខងាប់មិនអំណោយផលកំពុងតែ មមាញឹក ក្នុងការបញ្ចប់ការងារនឹងអាលទៅរកប្រពន្ធដែលនៅក្នុង ខុនដូ។ កំពុងតែដាក់អារម្មណ៍ សុខៗក៏ស្រាប់តែឮសម្លេង តូចឆ្មារពន្លឺឡើង ធ្វើឱ្យ អុីបូ ស្វាំងងងុយតែម្តង។
" លោកប្តីៗ " ចាន់ ស្រែកឡើងដូចជា កូនក្មេងរត់ទៅតាមប៉ា មើលចុះគួរឲ្យស្រលាញ់ណាស់ សម្រាប់ ខ្សែភ្នែករបស់ កូនជ្រូក
" ចៅហ្វាយ ខ្ញុំថា ធ្វើការ បង្ហើយសិនទៅហុី " ណាមជុន និយាយ ខ្សិបទៅកាន់អុីបូ មិនអញ្ចឹងទេ ការងារទាំងនេះគឺ ទុកចោលទៀតហើយ
" តែយើងថា ប្រពន្ធយើងសម្ខាន់ជាង ចាន់ៗ នេះអូន មកដល់ក្រុមហ៊ុនម៉ង់ ហុី ប្រពន្ធសម្លាញ់" អុីបូ មិនបាន ខ្វល់ខ្វាយនឹង សម្តីរបស់ ណាមជុន ឡើយប៉ុន្តែគេ បែបជា ទៅទាញ ចង្កេះតូចស្តើងមកផ្អឹបនឹង ដើមទ្រូងហាប់ណែនរបស់គេទៅវិញ។
" ហឺយ.... ចៅហ្វាយ ខ្ញុំសួរដូចឆោត ថាចៅហ្វាយមកធ្វើការឬមកដើរលេងឲ្យប្រាកដទៅ?? " ណាមជុន គ្រឺតពេកក៏ដាក់មួយប្រយោគនេះទៅកាន់អ្នកទាំងពីរចុះគេ គិតហ៎ថា អុីចាន់ ខ្វល់ខ្វាយណូ!ប្រាកដណាស់ថា អត់ទេ ទោះបីជាជាយ៉ាងណាក៏ អុីចាន់អត់ខ្វល់អ្វី ទាំងអស់ សម្ខាន់គឺគេ ស្វីតជាមួយគ្នា អ្នកណាធ្វើអីធ្វើទៅ សម្រាប់មួយគូរនេះ ទោះបីជា មេឃប្រេះភ្នំរលាយ ទឹកសមុទ្រ រីងស្ងួត ក៏អត់ ខ្វល់ខ្វាយ សម្ខាន់គេ ស្រលាញ់គ្នា ។
" ចុះ យើងធ្វើអ្វីមួយក៏ ប្រាប់ឯងដែល៎ហ៎ បើថា ច្រណែនណាស់ក៏ទៅ រកមួយទៅ កុំឲ្យពិបាកក្នុងការច្រណែន គេ " អុីបូ
" ខ្ញុំមិនទៅ ខ្វល់រឿងចឹងៗទេ " ណាមជុន ពោលឡើងទាំង ប្រកែក
" អឺ.. បើមិនខ្វល់ទៅហើយ ក៏ ទៅធ្វើការងារខាងក្រៅទៅ យើងមានការជា មួយប្រពន្ធរបស់យើងបន្ទិច " អុីបូ
" ហ៎?? ដេញខ្ញុំមែនទេ ចៅហ្វាយ? ព្រះ ចៅហ្វាយខ្ញុំចិត្ត ខ្មៅណាស់ លោកអើយ " ណាមជុន និយាយដោយមិន សុខចិត្ដ ហេតុអ្វីក៏ ចៅហ្វាយចិត្ត ដាច់ម្ល៉េះ គេធ្វើខុសទៅ គ្រាន់តែ ប្រដៅនឹង។
" ឥឡូវសួរថា ចេញឬអត់? " អុីបូ សួរបញ្ជាក់
" ហុឺៗ...ចេញក៏ចេញ ហេតុអ្វី ចាំបាច់កាច់ដាក់កូនចៅខ្លួនឯងចឹង " ណាមជុន រអ៊ូរង៉ូវៗ ហើយក៏ រៀបចំឥវ៉ាន់ដើម្បី ទៅធ្វើការក្នុងបន្ទប់មួយទៀត ដែលជា បន្ទប់របស់.....។
" កុំភ្លេចចាក់សោរផង " អុីបូ
" ឆឺស.. គាំង..." ណាមជុន ក៏ទាញទ្វារបិទមួយទំហឹង
" អួយយយ៎ លោកប្តីហស៎ ឥឡូវនេះ កូនចៅបង កាច់ៗហាស៎ " ចាន់ក៏ ធ្វើទឹកមុខបែបគួរឲ្យអាណិត ចំណែកឯរាងក្រាស់ ព្យាយាមទប់សំណើច មិនឲ្យសើចព្រោះ ខ្លាចថា កូនទន្សាយនឹងខឹង ខ្លួនជា មិនខាន។
" បានហើយ ចាន់ៗ ចុះ អូន មករកបង មានការអ្វីឬ? " អុីបូ ការពិតទៅពួកគាត់ទាំងពីរអ្នក  គ្មានបានគិតថា នឹងធ្វើអ្វីឡើយគ្រាន់តែ ....។

You've reached the end of published parts.

⏰ Last updated: May 18, 2023 ⏰

Add this story to your Library to get notified about new parts!

🔥My Omega is Alpha 🔞 Where stories live. Discover now