ភាគ13: Omegaបម្រើសិច

712 37 0
                                    


ភាគ13: Omegaបម្រើសិច

" ទៅមើលវាផង" ជុងហ្គុក គ្រាន់តែចុះមកដល់ក្រោមភ្លាមក៏បញ្ចារអ្នកបម្រើ ឲ្យទៅមើល រាងតូចដែលសន្លប់នៅក្នុងបន្ទប់ មិនដឹងថាពេលនេះគេកើតអ្វីធ្ងន់ធ្ងរនោះទេ ។
"ចាស៎ ចៅហ្វាយ " អ្នកបម្រើ ឱនគំនាប់បន្តិចហើយក៏ឡើងទៅមើលអ្នកប្រុសតូចក្នុងបន្ទប់ចំណែកឯរាងក្រាស់គេក៏មិនបានខ្វល់អ្វីច្រើនក៏ចាក់ចេញទៅក្រុមហ៊ុនបាត់ទៅ។
≧ (☆ សៀងហៃ☆)≦
ទេសភាពពេលនេះពិតជាត្រជាក់ស្រួលណាស់ ប្រសិនបើយើង អង្គុយនៅក្រោមដើមឈើទៀតនោះវាកាន់តែពិសេសហើយ។
" ហុឹមមម " សម្លេងដកដង្ហើមរបស់ ជីមីន ម៉ាយូគិ អង្អែលផ្អែកខ្នងនឹងដើមឈើ ខ្សែភ្នែកសម្លឹងទៅកាន់ ជើងមេឃដែលដាច់ឆ្ងាយ ។
" ជីមីន នេះអូនមិនទាន់ ចូលក្នុងទៀតឬ?? នេះល្ងាចហើយ ខ្យល់ក៏ត្រជាក់ទៀត អូនហា៎ខ្យល់បែបនេះអាចឈឺបានណា "រ៉ាសុី និយាយទាំងមានការបារម្ភ ទៅកាន់រាងតូច
" បងរ៉ាសុី បងគិតទៅមើល ប្រសិនបើ អ្នកដែលនិយាយពាក្យនេះមកកាន់ខ្ញុំគឺជា យ៉ុងហ្គីតើវាល្អបែបណាទៅ?? " ជីមីន សុខៗក៏ស្រាប់តែគិតដល់រាងក្រាស់
" ជីមីន ! ចឹងអូនគិតថាបងជារូបគេទៅ តើបានទេ " រ៉ាសុី ក៏បន្ទន់ជង្គង់នៅមុខរាងតូច
" ហុឺសស មិចចឹងអាចទៅ ហុឹកក តែក៏អរគុណបងណា រ៉ាសុី ហុឹកក " ជីមីន  ព្យាយាមញញឹម ដាក់រ៉ាសុី អ្នកណាទៅអាច យកបរុសដ៏ល្អម្នាក់មកជំនួស ដំណែងរបស់ បរុសអាត្មានិយមបានទៅ ??គ្រាន់តែគិតដល់ត្រឹមនេះ ក៏ធ្វើឲ្យ រាងតូចសើចហួសចិត្តដែល។
" បានហើយ ជីមីន !ជីមីន ល្មមចូលទៅហើយណា ប្រយ័ត្នឈឺ " រ៉ាសុី ដោយសង្កេតមើលរាងតូចដូចជាមិនស្រួលគេក៏ប្រញ៉ាប់ឧទានឡើង កំពុងតែនិយាយគ្នាសុខៗក៏ស្រាប់តែមានសម្លេងមួយបានពន្លឺឡើងធ្វើឲអ្នកទាំងពីរបែរទៅពិភពសម្លេង។
" មើលទៅ ផ្អែមល្ហែមជាមួយនឹងគ្នាណាស់ឬ ??? អូររ៎ លោកគ្រូពេទ្យនេះលោក មិនទាន់ទៅវិញទៀតឬ??? " យ៉ុងហ្គី និយាយទាំងមុខងាប់គ្មានជាតិ
" យ៉ុងហ្គី " ជីមីន ឧទានឈ្មោះរបស់រាងក្រាស់តិចៗ ដោយមានអារម្មណ៍ខ្លាចរអា ចំណែកឯ យ៉ុងហ្គីក្រោយពីរឃើញ ទឹកមុខរបស់ ជីមីនភ័យខ្លាចនឹងខ្លួនហើយគេក៏ ដើរចូលទៅជិត ។
" ប្រពន្ធសម្លាញ់ ហេតុអ្វី បងមើលទៅអូនដូចជា ខ្លាចបងម្ល៉េះហុឹមម??? " យ៉ុងហ្គី មិនត្រឹមតែនិយាយតែមាត់ឡើយគេថែមទាំងលើកដៃទៅគៀកនឹងស្មាររបស់ ជីមីនទៀតផង។
" គឺ...អត់..ទេ.. " ជីមីន ឆ្លើយតបទាំងញ័រមាត់ព្រោះតែ រាងក្រាស់ ស្រាប់តែបន្ថែមកម្លាំងដៃច្របាច់ស្មាររបស់ខ្លួន ជីមីនពេលនេះពិតជាចង់យំណាស់ ប៉ុន្តែគេមិនអាច សម្រក់ទឹកភ្នែកបានឡើយ ។
" ហុឹមម??? អត់ទេ?? ហឺសស បើអត់ល្អហើយ ថ្ងៃនេះអ្នកម៉ាក់ គាត់ទៅ ប្រទេសក្រៅ1 សប្តាហ៍ អញ្ចឹងហើយ អូនគួរតែរៀបចំ បន្ទប់ដើម្បី ទទួល មនុស្សពិសេសរបស់បង ផងណា " យ៉ុងហ្គី ឱនទៅ ផ្សិបក្បែលត្រចៀករបស់រាងតូចហើយគេក៏ចាក់ចេញទៅបាត់ ។
" ជីមីន មិនអីទេស៎មែនទេ??? " រ៉ាសុី
" មិនអីទេស៎ បងគួរតែទៅវិញទៅ កុំបារម្ភអីខ្ញុំអាចមើលថែរខ្លួនបានហើយ " ជីមីន និយាយបន្លំ
" ហុឹមម ក៏បាន បងទៅវិញហើយ មានអីខលហៅបងណា" រ៉ាសុី
" បាទ " ជីមីន
" បាយយៗ " រ៉ាសុី
" អឹបប " ជីមីន
ក្រោយពីរ រ៉ាសុីចេញទៅបាត់ ជីមីនបន្ធូរអារម្មណ៍ហើយក៏ដើរចូលទៅក្នុងវិមាន  តែមិនទាន់នឹងបានចូលទៅខាងក្នុងផងក៏ស្រាប់តែមាន ដៃក្រាស់ក្មឹករបស់នរណាម្នាក់ទាញទៅឲ្យ បុកផ្អឹបនឹងជញ្ជាំង។
" យ៉ុងហ្គី ..." ជីមីន ហា៎ស្តីឈ្មោះរបស់ រាងក្រាស់តិចៗ ដោយទឹកមុខភ័យខ្លាច
" ហឺសស យ៉ាងយប់មិញ យើងឲ្យសុីមិចឆ្អែតឆ្អន់មែនទេ??បាន ថ្ងៃនេះ រត់ទៅទាក់ប្រុសកណ្ដាលវិមានបែបនេះ?? " យ៉ុងហ្គី និយាយទាំងសម្លេសង្កត់ធ្ងន់ៗព្រៀបនឹងដាក់សម្ពាធអ្នកម្ខាងទៀត
" ឯង ថ្លង់ហេស៎ ជីមីន បានជាយើងសួរមិនឆ្លើយបែបនេះ?? " យ៉ុងហ្គី ចាប់ផ្តើមហុយផ្សែងតាមត្រចៀក ព្រោះតែ រាងតូចដូចជាផ្គើននឹងខ្លួនណាស់។.
" ចុះលោកមានសិទ្ធិអ្វី?? មកត្រួតត្រាលើជីវិតរបស់ខ្ញុំនោះ?? មីន យុ៉ងហ្គី ម៉ាយូគិ " ជីមីន ទោះបីជាខ្លួនខ្លាចរអារនឹង ខ្លាកំណាចមួយនេះយ៉ាងណាក៏ ព្យាយាមដើម្បីគ្រប់គ្រងអារម្មណ៍ភាពភ័យខ្លាចរបស់ខ្លួនដែល មូលហេតុ÷ ដោយសារតែមិនចង់ឲ្យប្រុសកំណាចម្នាក់នេះជាន់ឈ្លីខ្លួនឡើយ គ្រប់យ៉ាងគេពិតជាឆ្អែតឆ្អន់ណាស់ ។
" អរររ៎?? ឥឡូវមើលទៅឯង ដូចជា ប្រហើនជាមួយនឹងយើងណាស់ ឥឡូវ មើលទៅបើមិនប្រដៅ ក្មេងដូចជា ឯងទេ ក៏ឯងមិនស្គាល់អ្វី ដែលហៅថា មីន យ៉ុងហ្គី ពិតប្រាកដឡើយ មកណេះ ..." រាងក្រាស់ ខឹងកាន់តែខឹង ក្នុងខ្លួនរបស់គេពេលនេះគឺប្រៀបដូចជាបិសាច គ្រប់គ្រង ដោយមិនអាចទ្រាំនឹងកំហឹងរបស់ខ្លួនដែលមានចំពោះជីមីនបានគេស្រាប់តែទាញ់ សក់ក្បាលរបស់រាងតូចមួយទំហឹងនឹងធ្វើការបោះជំហ៊ានទៅ ក្នុងបន្ទប់។
" ព្រូសស.. អាយយ៎ ហុឹកក លោកចង់ធ្វើស្អី ហុឹកក " ជីមីន សួរទាំងញ័រដូចកូនសត្វ
" ហេតុអ្វីខ្លួនឯងញ័រដ៏ថ្នាក់នេះ?? ក្រែងអម្បាញ់មិញខ្លាំងណាស់ហេស៎?? " យ៉ុងហ្គី ចោទសួរទាំងដៃ ជាប់បោចសក់រាងតូច
" អួយយ៎ ហុឹកក លែងខ្ញុំទៅ ហុឹកក ខ្ញុំខ្លាចហើយ ហុឹកក សូមអង្វរ លោកហុឹកក អួយ៎ ឈឺណាស់ ហុឹកក ម៉ាក់ជួយ កូនផង ហុឹកក " ជីមីន រាល់ពេលដែលគិតទៅដល់ ទង្វើស្មោគគ្រោកដែលយ៉ុងហ្គី ធ្វើមកលើខ្លួនគេពេលណា អារម្មណ៍នៃភាពឈឺចាប់តែងតែរសាត់មក។

🔥My Omega is Alpha 🔞 Where stories live. Discover now