ភាគ23: ស៊ាវ អុីង & ស៊ាវ ចាន់

487 31 0
                                    


ភាគ23: ស៊ាវ អុីង & ស៊ាវ ចាន់

✧ Morning ✧
នាពេលព្រឹកប្រឡឹម មនុស្សគ្រប់គ្នាក្រោកពីរដំណេកដើម្បីរៀបចំខ្លួនធ្វើការ តែខុសអីតែ ចាន់ គេងលើគ្រែយ៉ាងមានក្តីសុខ ទាំងមិនដឹងឡើយ ថា មានមនុស្ស កំពុងតែ អង្គុយយកកែងដៃក ច្រត់នឹងពូក ផ្អឹបនឹងបបូរមាត់ក្រាស់ដោយបាញ់ខ្សែរភ្នែកទៅ សម្លឹង ចាន់ដោយ អារម្មណ៍ពិបាកបរិយា។
" ប្រពន្ធសម្លាញ់ ភ្ញាក់ឡើងមក នេះ ព្រឹកហើយណា " អុីបូ ដាស់ប្រពន្ធថ្នមៗ
" ចាន់??? ក្មេងកម្ចិល ឆាប់ក្រោកឡើង Bebe" អុីបូ
" ចាន់ៗ ហាស៎ អូនគេងយកមាសយកពេជ្រមែន ហុឹម?? ម្ចាស់ក្សត្រីរបស់បង " អុីបូ នៅតែ បន្តរដាស់ចាន់ឲ្យក្រោកពីរ ដំណេកតែ ទោះបីជាគេ ព្យាយាមដាស់ដល់កម្រិតណាក៏ ចាន់ មិនខ្ចីខ្វល់ហើយក៏ដេកផ្កាប់មុខ នឹងទាញ ខ្នើយមក ផ្ទប់នឹង ត្រចៀកទៀតផង ។
" ខ្ចិលណាស់ លោកប្តី ចេញទៅ " ចាន់ និយាយទាំងមិន ទាន់អស់ងងុយ
" មិនបានឡើយ នេះអូន គេងស្រួលពេកហើយណា?? យប់មិញ បង មិនទាន់ជម្រើសបញ្ជីជាមួយនឹងអូនផង " អុីបូ ពោលឡើងដោយមិនសុខចិត្ត ព្រោះតែ អយុត្តិធម៌សម្រាប់គេពេកហើយ នេះមិនបានធ្វើអ្វីខុសផងក៏ត្រូវឲ្យទៅដេកលើ ឥដ្ឋការ៉ូ ឡើងត្រជាក់ខ្លួនពេញមួយយប់ហើយ តែសម្រាប់ ក្មេងម្នាក់នេះវិញបែបជា ដេកធ្វើ ប្រងើយយ៉ាងមានក្តីសុខ ។
" យ៉ាងម៉េច??? ចង់ធ្វើអ្វីចាន់?? " ចាន់ ធុញ សម្លេងរបស់អុីបូពេកគេក៏ ក្រោកឡើងទាំង ក្បាល មិនសមក្បាលសក់មិនសមសក់ ( ដូចសំបុកមាន់)
" អូនកាន់តែកាចហើយ ចាន់ៗ ស្លូតៗ ដូចមុន អត់បាមណា ហុី?? " អុីបូ ពោលឡើងដោយ ព្រឺសម្បុរ គីង្គក់
" កាចអីប៉ុន្នឹង ធម្មតាសោះនឹងហាស៎ លោកប្តី ហិហិ " រាងតូច ញញឹមទាំងមិនសម ព្រោះតែ ខ្លួនគេផ្ទាល់ក៏ មិនដឹងដូចគ្នាទាំងដែល ពីរមុនមក គេមិនដែល ស្រែកដាក់ អុីបូ គ្រប់យ៉ាងគឺមានតែ ភាពផ្អែមល្ហែមប៉ុន្តែ ក្នុងពេលថ្មីៗនេះគេ មានអារម្មណ៍ថា ឆាប់ខឹងនឹងមួម៉ៅភ្លាមៗ ដោយមិនដឹងអំពីមូលហេតុ ថាហេតុអ្វី??
" បានហើយ អូន ក្រោកបានហើយ តោះបង នាំអូន ងូតទឹក " អុីបូ ខ្ចិលសន្ទនាបន្តរទៀតគេក៏ លើកបី ចាន់ ប៉ុន្តែគ្រាន់តែ គេលើកភ្លាមៗ ក៏ទទួលអារម្មណ៍ថា ចាន់ពេលនេះគឺ ដូចជាធ្ងន់ជាង រាល់ដង គេមិនបាន ខ្វល់ទេ ប្រហែលជា ចាន់ញ៉ាំច្រើនពេកហើយ ។ ក្រោយពីរគិតចប់ អុីបូក៏បាន បីចាន់មកដល់បន្ទប់ រួចក៏ដោះខោអាវ ចាន់ នឹង ដាក់រាងតូចឲ្យទៅ ត្រាំក្នុងអាងទឹក ដោយគេក៏ចូលទៅជាមួយ ដើម្បីដុសក្អែលឲ្យ ក្មេងកំពូល ឆ្នាស់ឆ្នើម។
" អុីបូ ហាស៌ បង ដុសក្អែលឬបង អង្អែលខ្នងអូនទៅ?? " រាងតូចសួរ សួរឡើង ដោយទឹកមុខមិនអំណោយផល ( មានអារម្មណ៍មួម៉ៅ)
" ហិហិ សូមទោស លោកប្រពន្ធ បងដុសក្អែលឲ្យអូន " អុីបូ
" ចាន់ៗ បងសួរអូន បន្តិចបន្តួចបានទេ?? " អុីបូ
" ហុឹមម?? មានអ្វីក៏ សួរមក " ចាន់
" គឺ..អូនឥឡូវឡើង គីឡូម្ល៉េះ?? ហើយ ដុសក្បាលពោះទៀត ឥឡូវ " អុីបូ គ្រាន់តែនិយាយចប់ភ្លាមចាន់ក៏ ស្រាប់តែយំយកៗតែម្តង នេះគេហ៊ាន ថាឲ្យចាន់ ជាជ្រូកផងហេស៎??
" ហុឹក..ហុឺ ... កូនជ្រូក ហុឺ ហុឹក ហេតុអ្វីក៏ថា ឲ្យចាន់ បែបនេះ?? ចាន់មាន ធាត់ណា " ចាន់ ពោលឡើងទាំងយំ កែវភ្នែកមូលក្រឡង់ ដំណក់ពោលពេញទៅដោយទឹកភ្នែក នឹងភាពអន់ចិត្ត ព្រោះតែ រាងក្រាស់ពិតជា ហ៊ានណាស់ថាគេ ជាកូនជ្រូក។
" មិនមែនអញ្ចឹងទេ ចាន់ បងចង់មានន័យថា ប៉ុន្មានថ្ងៃនេះអូនញ៉ាំច្រើនតាស៎ បងមាន បាន ចោទប្រកាន់នឹងថាឲ្យអូនណា អ្នកណាទៅហ៊ានទៅ ត្រូវទេ ប្រពន្ធសម្លាញ់ សឺតត បានហើយ បងងូតទឹកឲ្យអូន នឹង ឆាប់នាំអូន ញ៉ាំបាយ សឺតតត ឆ្លាតឈប់យំណា "
អុីបូមិនថែមទាំងនិយាយឡើយ ហើយថែមទាំង ឱនទៅ ថើបរង្វង់ភ្នែករបស់ចាន់ទៀត ផង មើលទៅពិតជាមានអារម្មណ៍ថា កក់ក្តៅណាស់ គឺកក់ ក្តៅជាងអ្វីទៅទៀត ។
" សឺតតត... អូន ឈប់យំហើយ លោកប្តី អូនស្រលាញ់បង សឺតតត " ចាន់ ក៏ញញឹមភ្លាមៗហើយក៏ ឱនទៅ ថើបថ្ពាល់របស់អុីបូទាំងសងខាង ពោលពេញទៅដោយក្តីស្រឡាញ់។
ក្រោយពីរនិយាយគ្នា ត្រូវហើយអ្នកទាំងពីរក៏ ផ្តើមងូតទឹក ជាមួយគ្នារហូតទាល់តែហើយ ទម្រាំតែងូតហើយនឹង ចាន់ក៏កូរមិនស្ទើរឡើយ ។
" កូនទាំងពីរចុះមកហើយហែស៎កូន" អ្នកស្រីប៉ាគីស្ថាន អង្គុយនៅលើសាឡុងដោយ ដៃរបស់គាត់មានពែងតែមួយ នឹង ឯកសារ សម្ខាន់ៗ តិចតួច តែក្រោយពីរឃើញ ម្ចាស់កូនទាំងពីរ យានចុះមកទើបគាត់ ទម្លាក់ពែងតែចុះ ដោយបញ្ចេញ អប្បកិរិយា រៀបរយ សម្លឹងទៅមើលអ្នកទាំងពីរដោយស្នាមញញឹម។
" បាទម៉ាក់ ! អឺ.. ម៉ាក់ បាទ ខ្ញុំសូមទោស សម្រាប់ កម្មពិធីរបស់ ស៊ាវ ហៃណារ៉ូ ផងណាម៉ាក់ គឺ ម្សិលមិញ ពួកកូន...." អុីបូ ប៉ាគីស្ថាន ពោលពាក្យទៅកាន់អ្នកម្តាយ ដោយដឹងកំហុស
" ខ្ញុំក៏ ខុសដែរ ម៉ាក់ គឺ មកពីរខ្ញុំ ទើប ធ្វើឲ្យ បងអុីបូ គាត់ទៅ កម្មពិធី របស់ស៊ាវ ហៃណារ៉ូ មិនបាន ខ្ញុំសូមទោសណា ម៉ាក់ " ចាន់ ប៉ាគីស្ថាន ក៏ចូលមកសូមអភ័យទោស ជំនួសលោក អុីបូ
ពួកគាត់ទាំងពីរបាន ឱនគោរព អ្នកស្រី ប៉ាគីស្ថាន ដោយភាពស្មោះត្រង់ នឹងដឹងកំហុស ប៉ុន្តែគ្រប់យ៉ាង បែបជាធ្វើឲ្យ អ្នកស្រី ប៉ាគីស្ថាន គាត់ សើចដោយភាពអស់សំណើច ទៅវិញ។
" រឿងហួសហើយ ណាកូន ម៉ាក់ ដឹងថាពួកកូន នឹងរវល់ ឬមានការងារ ចាំបាច់ ហើយ កម្មពិធី សម្ពោធសណ្ឋាគារ របស់ ត្រកូល ហៃណារ៉ូ ក៏ ម៉ាក់ បានចូលរួមរួចហើយ " អ្នកស្រី ប៉ាគីស្ថាន

🔥My Omega is Alpha 🔞 Where stories live. Discover now