ភាគ10: ស្អប់

853 60 9
                                    

" បើម៉ាក់ដឹងហើយថាក្មេងម្នាក់នេះជារបស់ខ្ញុំ ហេតុអ្វីក៏ម៉ាក់យកវា មកទីនេះ?? " ជុងហ្គុក និយាយទាំងសម្លឹងទៅអ្នកដែល គេងលើគ្រែទាំងមានអារម្មណ៌ថាខឹង បំផុត
" នេះកូន នៅមានមុខមក និយាយពាក្យបែបនឹងទៀតមែនទេ ជុង??" អ្នកស្រីគ្រីស្ទាន
" ខ្ញុំមិនខ្វល់ឡើយ " ជុងហ្គុក និយាយចប់ភ្លាមក៏ចូលទៅទាញ ថេយ៉ុង ឲ្យភ្ញាក់កន្ទ្រាក់
" លោក...?? " សម្លេងខ្សាវៗ
" ណ៎ែក?? កូនជុងធ្វើអ្វីនឹង មានដឹងទេ ឆាប់លែងគេភ្លាម" អ្នកស្រីគ្រីស្ទាន
" ម៉ាក់ទេ ដែលជា អ្នកលែង ឆាប់មកណេះ ព្រូស..." ជុងហ្គុក បានឈ្លោះប្រកែកជាមួយនឹង ម្តាយ ហើយក៏ទាញកន្ត្រាក់ថេយ៉ុង មួយទំហឹងដោយមិនបានប្រយ័ត្នក៏ដួលទៅលើឥដ្ឋយ៉ាងគួរ ឲ្យសង្វេគតក់ស្លុតសម្រាប់អ្នកស្រីគ្រីស្ទាននឹងម៉ែដោះណាស់ តែសម្រាប់ជុងហ្គុកគឺអត់ទេ។
" អាយយ៎ ហុឹកក លោក ហុឹកក ខ្ញុំសូមទោស ហុឹក " ថេយ៉ុង ពេលនេះគឺ ភ្លេចភ្លាំងស្មារតីហើយទើប មិនដឹងឮអ្វី ហើយក៏គិតថា រាងក្រាស់ប្រាកដជាខឹងនឹងខ្លួនជា មិនខាន់ ទើបលើកដៃដ៏ញ័រទៅសំពះបាតជើងជុងហ្គុក
" យើងស្អប់ទឹកភ្នែករបស់ឯងណាស់ ដឹងទេ គីម ថេយ៉ុង " ជុងហ្គុក ក៏បន្ទន់ចង្គង់ហើយក៏លើកដៃទៅបោចសក់ក្បាលរបស់ ថេយ៉ុង ឲ្យងើបមើលមុខរបស់ខ្លួន
" ហុឹកកក ខ្ញុំ សូមអង្វរ កុំធ្វើ ទារុណខ្ញុំទៀតអី ហុឹកក ខ្ញុំខ្លាចហើយ ហុឹកក អាយយ៎ ហុឹកក " ថេយ៉ុង ស្រែកឡើងម្តងទៀតនៅពេលឃើញកែវភ្នែករបស់រាងក្រាស់ចំៗអីបែបនេះ (និយាយរួចថេយ៉ុងគឺបាក់ស្មាត់ ត្រង់ជុងហ្គុកធ្វើបាបនឹងឯង សឹងតែលែងមានអារម្មណ៌ដូចជា មនុស្សទូទៅ ទៅហើយ)
" កូនជុង ម៉ាក់ប្រាប់ឲ្យឈប់ណា នេះ មិនចេះស្តាប់គ្នាឬយ៉ាង ម៉េច ?? " អ្នកស្រី គ្រីស្ទាន ក៏ចូលមកប្រឡេះដៃរាងក្រាស់ ចេញពីរ សក់ក្បាលរបស់ថេយ៉ុង
" ម៉ាក់រឿងនេះមិនទាក់ទងនឹងម៉ាក់ឡើយ " ជុងហ្គុក
" មិនទាក់ទងយ៉ាងម៉េចហាស៎ ជុង?? នេះកូន ជួញដូរមនុស្សណាអ្វី សម្ខាន់កូនស្មានតែម៉ាក់មិនដឹងណា ថាកូនធ្វើអ្វីខ្លះទៅលើក្មេងម្នាក់នេះ " អ្នកស្រី គ្រីស្ទាន និយាយទាំងខឹងប៉ុន្តែគាត់នៅតែ ព្យាយាម រំងាប់អារម្មណ៍
" គេយ៉ាងម៉េចម៉ាក់?? គ្រាន់តែជា ក្មេងកំព្រាក្រីក្រគួរឲ្យខ្ពើមរអើមនឹង " ជុងហ្គុកនិយាយ ដោយពាក្យមើលងាយដល់ថេយ៉ុង ចំណែកឯអ្នកដែល ស្តាប់ឮហើយ បានត្រឹមតែឈឺក្នុងបេះដូងខ្ទេចខ្ទាំដោយសារពាក្យសម្ដីរបស់បុរសគ្មានបេះដូង
" កូននិយាយបែបនេះមានន័យយ៉ាងម៉េច ជុង?? " អ្នកស្រី គ្រីស្ទានសឹងតែមិនជឿថាកូន ប្រុសគាត់ជាមនុស្សបែបនេះ
" អ្នកស្រី ហុឹកក ជួយខ្ញុំផង ហុឹកក ខ្ញុំអត់ទៅជាមួយគាត់ទេ " ថេយ៉ុងក៏ស្រាប់តែ រត់មកឱបជើង អ្នកស្រី គ្រីស្ទាន( ចន) យ៉ាងគួរឲ្យអាណិត ទឹកមុខស្រពាប់ស្រពោនលាយឡំជាមួយបបូរមាត់ញ័រមិន ហ៊ានសម្លឹងមើលភ្នែក ជុងហ្គុកឡើយ
" ហឺសស អាក្មេងល្បិចកល " ជុងហ្គុក រៀបនឹងចូលទៅជិតហើយប៉ុន្តែក៏ បានអ្នកស្រី គ្រីស្ទាន ទាញថេយ៉ុងទៅក្រោយខ្នងរបស់គាត់
" ជុងក្មេងនេះម៉ាក់ សុំណា" អ្នកស្រីគ្រីស្ទាន
" ម៉ាក់អាចយកអ្វីក៏បាន តែវាមិនអាចទេ " ជុងហ្គុក
" ហេតុអ្វី?? កូនស្រលាញ់ក្មេងម្នាក់នេះមែនទេ?? "
" ស្រលាញ់?? ម៉ាក់ ខ្ញុំខ្ពើមឆ្អើមនឹងវា យ៉ាងនេះឲ្យខ្ញុំស្រលាញ់បែបណាទៅ?? "
" ម៉ាក់អត់ ចង់ ប្រកែកទេ ចេញពីរបន្ទប់ម៉ាក់ទៅ "
" ខ្ញុំទៅក៏បានតែ ប្រគល់វាឲ្យខ្ញុំ " ជុងហ្គុក យ៉ាងណាក៏គេមិនអាច ចាក់ចេញបានឡើយប្រសិន បើ យកថេយ៉ុងមិនបាន
" កូនស្រលាញ់ក្មេងម្នាក់នេះមែនទេ?? " អ្នកស្រី គ្រីស្ទាន ដោយខ្ចិលនិយាយច្រើនក៏បោះសំណួរមួយធ្វើឲ្យ ថេហ្គុក មើលមុខគ្នា ម្នាក់មើលដោយការខឹង ហើយម្នាក់ទៀតមើលដោយកែវភ្នែកស្រទន់
" គ្មានផ្លូវទេ ដែលខ្ញុំទៅស្រលាញ់វា នោះ " ជុងហ្គុក បញ្ជាក់យ៉ាងច្បាស់ៗ ឮពេញត្រចៀកថេយ៉ុង ធ្វើឱ្យក្មេងម្នាក់ស្តាប់ឮហើយក៏មានអារម្មណ៍មួយគឺឈឺនៅចំកណ្ដាលដើមទ្រូងណាស់ វាប្រៀបដូចជាមានកាំបិតជាច្រើន មកចាក់ទម្លុះអញ្ចឹង
" ល្អហើយ បើកូនមិនបាន ស្រលាញ់ ក្មេងម្នាក់នេះ ប៉ុន្តែបន្តិចទៀតកូនគួរតែ ត្រៀមទទួលសមាជិកថ្មីទៅ " អ្នកស្រី គ្រីស្ទាន និយាយទាំងមិនបានលេងសើចឡើង បន្ទាប់មកគាត់ក៏ទាញដៃរបស់ ថេយ៉ុងចុះទៅក្រោម មិនដឹងថាគោលបំណងអ្វីដែលគាត់ចង់ធ្វើនៅពេលនេះទេ ។
" សមាជិកថ្មី?? នេះម៉ាក់ចង់ធ្វើអ្វី?? " ជុងហ្គុក ឧទាន❗ដោយស្ងាត់ៗ នេះកុំប្រាប់ណាថា ផ្តល់សិទ្ធិឲ្យថេយ៉ុងជាសមាជិតនៅទីនេះ?? មិនអាចឡើយវាពិតជាមិនអាចទេ ខ្ញុំស្អប់គឺខ្ញុំស្អប់វា ខ្ញុំមិនឲ្យឯងរស់នៅដោយមានក្តីសុខឡើយ ថេយ៉ុង អាក្មេងសម្រាមគ្មាន ឪពុកម្តាយ យើងស្អប់ឯង ។
(☆ សៀងហៃ☆)
    ខ្ញុំចង់រស់នៅក្នុងពិភពសុបិនម្តងទៀតតើបានទេ ខ្ញុំពិតជាសោកសង្រេងណាស់ដើមទ្រូខានឆ្វេងហាក់បីដូចជាស្ពឹក នៅការឈឺចាប់គ្រប់បែបយ៉ាងបើអ្នកមិនបាន ស្រលាញ់ខ្ញុំផងហេតុអ្វីក៏អ្នក ធ្វើដូចជា ស្រលាញ់ខ្ញុំម្ល៉េះ ??
" កូនជីមីនហាស៎ កូន នេះ ថ្ងៃហើយណា ម៉ាក់ឃើញមិនចេញពីរបន្ទប់អញ្ចឹងកូន?? តើកូនកើតអ្វីឬអត់ហុឹម? " អ្នកស្រី ម៉ាយូគី ( មីន) បានធ្វើការគោះទ្វារ ព្រោះតែក្តីបារម្ភ ដោយសារតែគាត់ មិនឃើញរាងតូចចុះមកញ៉ាំអ្វីតាំងតែពីរ ព្រឹកមកម្ល៉េះ
" កូនមីន?? កូនកើតអ្វីអត់កូន" អ្នកស្រី ម៉ាយូគិ ដោយមិនឃើញការឆ្លើយតបរបស់ជីមីនទើបធ្វើឲ្យមានក្តីបារម្ភកាន់តែខ្លាំងឡើង

🔥My Omega is Alpha 🔞 Onde histórias criam vida. Descubra agora