ភាគ28: ជម្រើស

508 32 0
                                    


ភាគ28: ជម្រើស

" ឥឡូវអ្នកណាជា អ្នកបើកបរ?? " ចាន់ ក៏បែបមកសួរអុីបូ ទាំងខ្សែរភ្នែកកាច  នឹងហើយ នៅមិននៅឲ្យណាមជុនទៅបាត់ ចុះអ្នកណាទៅ ទ្រាំមើល ចៅហ្វាយស្វីតដាក់គ្នានៅនឹងមុខបានទៅ???
" ហិហិ ... គឺបង ..." អុីបូ ឆ្លើយតបទាំង ញញឹមតិចៗ 
" ឆឺស!  ឲ្យសមមុខ ចឹងទៅ " ចាន់ ក្រោយពីរនិយាយគ្នា ចប់ហើយ អ្នកទាំងពីរក៏ បើកឡានទៅ ខនដូរវិញ ។
♡(☆ សៀងហៃ☆)♡
ក្នុងភូមិគ្រឹះ ម៉ាយូគិ ពេលនេះគឺកំពុងតែ ច្របល់គ្នាម្នាក់រត់ទៅណោះឯម្នាក់ទៀតក៏រត់មកណេះ តែបើមើល សកម្មភាពរបស់អ្នកបម្រើទាំងអស់កំពុងតែ មានភាពភ័យខ្លាច ហើយរាងកាយម្នាក់ៗ ក៏បែកញើសពេញអាវដោយភាព ភ័យខ្លាច។
" ម៉ាក់សួរថា កូនជីមីន នៅឯណា " អ្នកស្រី ម៉ាយូគិ ចោទប្រយោគទៅកាន់ យ៉ុងហ្គី ដោយសម្តីកាច នឹងផ្ដាច់ការ
" គឺ...ខ្ញុំមិនដឹងទេ  ប្រហែលជា វារត់ទៅតាម ប្រុសវា ហើយក៏មិនដឹង ផាច់...." យ៉ុងហ្គី ឆ្លើយមិនទាន់ចប់ផងក៏ ត្រូវមួយ កំភ្លៀងរបស់ អ្នកស្រី ម៉ាយូគិទៅហើយ
" កូនគ្មានសិទ្ធិនិយាយបែបនេះឡើយ ហើយចុះ ស្រីម្នាក់នេះជា អ្នកណា យ៉ុង នេះកូន កំពុងតែគិតអីហាស៎??? នេះកូន ធ្វើអ្វីមាន ដឹងខ្លួនទេ ?? " អ្នកស្រី ម៉ាយូគិ
" ខ្ញុំធ្វើ អីខ្ញុំដឹងខ្លួនឯងច្បាស់ ម៉ាក់ ក៏កុំមក ជ្រាលជ្រែក  " រាងក្រាស់ក៏ គំហកដាក់ អ្នកស្រី ម៉ាយូគិ ទាំងគ្មាន ការខ្លាច រអាលអីបន្តិច នេះគេ កំពុងតែ ប្រឹងប្រែងដើម្បីប្រឆាំងនឹង ម្តាយរបស់ខ្លួនគេ ហើយ តើមានដឹងខ្លួនទេ??
" មីន យ៉ុងហ្គី ...   " អ្នកស្រី ម៉ាយូគិ ស្រែកមួយទំហឹងទៅតាមអារម្មណ៍ខឹងរបស់គាត់
" ខ្ញុំនៅជិតម៉ាក់ ហើយ អញ្ចឹងម៉ាក់ កុំបាច់ ប្រឹងស្រែកខ្លាំងពេក " យ៉ុងហ្គី
" ឯង កំពុងតែផ្គើនម៉ាក់ហើយ នេះឯង មានទុកយើងជា ម៉ាក់ របស់ឯងទេ?? " អ្នកស្រី ម៉ាយូគិ
" ព្រោះតែ ខ្ញុំទុកម៉ាក់គឺជាម៉ាក់ ទើបខ្ញុំ សម្រេចចិត្តនឹង តាមម៉ាក់ គ្រប់យ៉ាង  ប៉ុន្តែពេលនេះ ខ្ញុំក៏សុំទោស
ខ្ញុំមិនអាច តាមម៉ាក់ទៀតឡើយ  ហើយម៉ាក់ក៏ មិនអាច គ្រប់គ្រង ជីវិតរបស់ខ្ញុំទៀតបានទេ " យ៉ុងហ្គី ពោលពាក្យសម្តី ទៅកាន់អ្នក ម្តាយ មិនត្រឹមតែប៉ុណ្ណឹងទេ គេថែមទាំងកាន់របស់ ជេននីទៀតផង ធ្វើឲ្យ អ្នកស្រីម៉ាយូគិ គឺកាន់តែ ខឹងរើសដើម
" ឯង ប្រាកដហើយយ៉ុង??? ថា ជីវិតឯងគឺជា ជីវិតឯង ហើយមិនទាក់ទងនឹងម៉ាក់?? " អ្នកស្រី មាយូគិ សួរទាំងបញ្ជាក់
" ប្រាកដហើយ ត្រូវទេ ប្រពន្ធសម្លាញ់" យ៉ុងហ្គី ក៏បកមកសួរជេននី ដែលឈរញញឹមញញែម ព្រោះតែខ្វះបន្តិចទៀតប៉ុណ្ណោះនឹងក្លាយទៅជាកូនប្រសានៃត្រកូលអភិជននឹងមានអំណាចខ្លាំងជាងគេនៅប្រទេសកូរ៉េខាងត្បូង ក្នុងពេលបន្តិចទៀតនេះហើយ ។ ប៉ុន្តែគ្រប់យ៉ាងវាអាចដូចការគិតរបស់នាងដែរឬទេ
គឺគិតថាអ្នកស្រីម៉ាយូគិនឹងព្រមទទួលនាងធ្វើជាកូនប្រសារដោយម្រាមដៃដប់នោះ???
" ហឺស.... មីន យ៉ុងហ្គី ម៉ាក់មិននឹកស្មានថាកូនជាមនុស្សខ្វះឧត្តមគតិ នោះទេ កូននឹងស្តាយក្រោយនៅពេលដែលកូនបោះចោលដុំពេជ្ររើសដុំថ្ម ហើយនាងក៏ដូចគ្នាកុំគិតថាខ្ញុំយល់ព្រមទទួលនាងធ្វើជា កូនប្រសាក្នុងត្រកូលម៉ាយូគិ ឲ្យសោះ ព្រោះវាគ្មានតម្លៃ នឹងសាកសមធ្វើជាកូនប្រសាររបស់យើងនោះទេ " អ្នកស្រី ម៉ាយូគិ និយាយដោយសំឡេងត្រជាក់កែវភ្នែកពិឃាតសំលឹងទៅកាន់ជេននី ប្រៀបដូចជាចង់ស៊ីសាច់ហុតឈាមនាងទាំងរស់អញ្ចឹង ។ ព្រោះតែវត្តមានរបស់នាងនេះហើយទើបធ្វើឱ្យកូនប្រសាដ៏សែនល្អរបស់គាត់ត្រូវចាកចេញនិងគ្មានដំណឹង មិនដឹងថាពេលនេះ ជីមីន សុខទុក្ខយ៉ាងណាឡើយ។
" ទោះបីជាម៉ាក់បានព្រមទទួល ក៏ម៉ាក់ត្រូវតែបង្ខំចិត្តទទួលជេននីដែរ ព្រោះពួកយើងទាំងពីរបានក្លាយទៅជាប្ដីប្រពន្ធនឹងគ្នាទៅហើយ " ជេននី ក៏និយាយទាំង មានអំនួត
" ហឺសសស...ពិតមែន??? វាគួរឲ្យអស់សំណើចណាស់ដឹងទេ ??? អររ៎ ស្រីដូចជានាងមិនសាកសម សុំបីតែជាន់វិមាន ម៉ាយូគិ អ្នកបម្រើឆាប់អូសនាងចេញទៅ " អ្នកស្រី ម៉ាយូគិ សើចហួសចិត្តដោយទង្វើរបស់នាងដែលហ៊ានផ្គើននឹងគាត់  ទើបគាត់បញ្ជាអ្នកបម្រើដើម្បីយកនាងចេញពីទីនេះប្រសិនជាមិនអញ្ចឹងទេប្រាកដណាស់គាត់បងទ្រាំមិនបានហើយក៏ប្រើអំពើហិង្សាក៏ថាបាន។ ចំណែកឯអ្នកបម្រើក្រោយពីឮបញ្ជារបស់លោកស្រី នៃម្ចាស់វិមាននេះហើយក៏ ចូលទៅចាប់ជេននី ប៉ុន្តែមិនទាន់ចាប់ផងក៏ត្រូវរាងក្រាស់ឈរមកបាំងដោយប្រើកែវភ្នែក ស៊ីសាច់ហុតឈាម ធ្វើឲ្យអ្នកបម្រើទាំងនោះត្រូវថយជំហ៊ានវិញដោយសារតែខ្លាចរអានឹងអំណាចរបស់យ៉ុងហ្គី
" ម៉ាក់ធ្វើអីមានដឹងខ្លួនទេ??? " យ៉ុងហ្គី
" ចុះឯងធ្វើអីមានដឹងខ្លួនទេ??? " អ្នកស្រីម៉ាយូគិ មិនបានឆ្លើយតបនិងចំលើយរបស់យ៉ុងហ្គី ប៉ុន្តែគាត់ចោលសួរទៅវិញ
" ម៉ាក់..... នេះម៉ាកកុំព្រោះតែអាក្មេងសំរាមម្នាក់នោះ មកប្រៀបធៀប ជាមួយ ជេននីណា ខ្ញុំមិនព្រម ឡើយ" យ៉ុងហ្គី
" ក្មេងសំរាម??? ឯងនិយាយចេញបានយ៉ាងម៉េច ហាស៎ យ៉ុងហ្គី??? ឯងស្មានតែយើងមិនដឹងថានៅពេលដែលយើងមិននៅក្នុងវិមានមួយនេះ តើមានរឿងអ្វីកើតឡើងឲ្យសោះ ឯងបានធ្វើបាបចិត្ត ជីមីន ឯងក្បត់សន្យា ឯងមានស្រី វាយដំប្រពន្ធ ហើយប៉ុន្នឹងក៏មិនគ្រប់គ្រាន់នៅប្រើស្រីថោកទាបមួយនេះ ឲ្យធ្វើបាប កូនរបស់យើងទៀត " អ្នកស្រី ម៉ាយូគិ គាត់និយាយទាំងទឹកភ្នែកលាយឡំជាមួយនឹងការខឹងក្រោធ

🔥My Omega is Alpha 🔞 حيث تعيش القصص. اكتشف الآن