JK's Princess 👑🔞

4.8K 200 43
                                    

Sequel of Dumb Kitten ( ភាគតបញ្ចប់របស់ Dumb Kitten )

Warning ⚠️ : lot of scene of smut 🔞 cuz the writer was full of unholy thought while writing this lmao 💀

ក្មេងតូចក្នុងឈុតជាសិស្សសាលាកំពុងរត់លោតតិចៗ ញញឹមស្រាលៗផងសំដៅទៅក្នុងថ្នាក់ ក្នុងចិត្តគិតចង់ទៅរកមិត្តភក្តិម្នាក់ដែលស្និតបំផុតបន្ទាប់ពី Taehyung គឺ Hobi

កាលពីឆ្នាំទីមួយគេមានតែ Tae ម្នាក់ តែមកដល់ឆ្នាំទី 2 ពួកគេក៏បានមិត្តភក្តិមកម្នាក់ទៀតគ្រាន់នឹងបានដើរ 3 នាក់ តែថ្ងៃនេះ Taehyung ប្រាប់ថារវល់មិនបានមកសាលាទេ ចឹងមានតែគេដើរពីរនាក់ Hobi ហើយថ្ងៃនេះ

ពេលនេះពួកគេចូលដល់ដើមឆ្នាំទី 2 ហើយជីវិតមហាវិទ្យាល័យរបស់ Jimin ក៏បានធូរស្រាលច្រើនបន្ទាប់ពីគេស្ដាប់តាម Jeongguk គ្រប់យ៉ាងមករហូត

តែមកដល់ក្នុងថ្នាក់ Jimin ក៏ជ្រួញចិញ្ចើមទៅវិញព្រោះតែបាត់ស្រមោលមិត្តរបស់គេអោយឈឹង

" កើតអីចេះ មិចបានមិនលើកទូរស័ព្ទ ?? " Jimin លើកទូរស័ព្ទសេរីទំនើបចុងក្រោយដែល Jeongguk ទិញអោយគេមក call ទៅ Hobi 2 ដងទៅហើយ តែគេក៏នៅតែមិនព្រមលើក

ប៉ុន្មានវិនាទីក្រោយមកទូរស័ព្ទរបស់គេក៏រោទន៍មកវិញ ហើយម្រាមតូចៗក៏ប្រញ៉ាប់ចុចទទួលយ៉ាងលឿនដោយសារឃើញថាជាលេខអ្នកដែលកំពុងរងចាំ

" Hello Hobi !! ឯងនៅឯណា មិចក៏ឯងមិនទាន់មកថ្នាក់ទៀត ហើយមិចក៏មុននេះយើង call ទៅឯងមិនលើក ?? "

"......"

" Hobi !!! " Jimin ភ័យលើសដើមនៅពេលអ្នកម្ខាងទៀតមិនព្រមតបមកវិញ

" ហ៉ឹកហ៉ឹក!! Jiminie.... " ស្ងាត់ទៅមួយស្របក់ ទីបំផុតអ្នកខាងនោះក៏ដាច់ចិត្តហើបមាត់និយាយ មិនមែននិយាយធម្មតាទេណា...នេះគឺចូលលក្ខណៈដង្ហក់ហើយ

" Hobi !! Hobi ឯងកើតអី មិនក៏យំបែបនេះ "

"ហ៉ឹក.... "

" Okay okay...មិនអីទេៗ ចុះពេលនេះឯងនៅណា ចាំខ្ញុំទៅរកឯងណា " ដោយយល់ថានិយាយគ្នាតាមទូរស័ព្ទបែបនេះយ៉ាងណាក៏មិនដឹងរឿង ទើប Jimin ប្ដូរមកសួរថានៅណាវិញ នឹងបានស្រួលនិយាយ ម្យ៉ាងក៏បារម្ភពី Hobi ខ្លាំង ចង់ទៅឃើញផ្ទាល់ភ្នែកថាមានកើតអ្វីធ្ងន់ធ្ងរទេ

 Short Novels 🔞Where stories live. Discover now