Giant Baby 🥺🔞

4.6K 164 19
                                    

Kookmin one shot

រាងក្រាស់មាឌសង្ហារ ជាមួយនឹងទឹកមុខ kill kill ឆ្អឹងថ្គាមស្រួចស្ទើរតែធ្លុះបេះដូង កម្លោះវ័យក្មេង Jeon Jeongguk ក៏មិនបាននឹងស្ទាក់ស្ទើរអ្វីក្នុងការដើរយ៉ាងហំហួនតាំងពីខ្លោងទ្វាសាលាមកដល់ក្នុងថ្នាក់រៀន

ក្នុងនាមជា alpha ម្នាក់ក្នុងចំណោម alpha មិនច្រើននាក់ទៀតទេក្នុងសាលា វាក៏រឹតតែជាហេតុផលមួយដែលធ្វើអោយស្រីៗទន់ជើងអោយភ្នែកគេជារឿយៗ

រាងសង្ហារដើរមកដល់ក្នុងថ្នាក់ក៏តម្រង់ទៅតុទី 2 ដែលកំពុងមានរាងស្ដើងស្រឡូនក៏កំពុងឈរចាំស្រេច

" Good morning baby 😚 " Jimin ហាមាត់និយាយស្វាគមន៍មិនភ្លេចទាំងបើកដៃចាំទទួលអ្នកខាងនោះអោយចូលមកអោបផងដែរ

" Morning hyung " រាងក្រាស់ញញឹមខាំមាត់អៀនបន្តិចមុននឹងបន្ទាបខ្លួបទៅអោបមាឌតូចវិញ ក៏បានមកវិញនូវស្នាមថើបលើថ្ពាល់មួយញឹបផងដែរ

អាហ៎ាចង់ដឹងមែនទេថាពីរនាក់នេះមានទំនាក់ទំនងអ្វី ?? ការពិតទៅពួកគេក៏ជាគូស្នេហ៍ហ្នឹងអែង... ស្រលាញ់គ្នាមកមួយឆ្នាំជាងហើយ តាំងពី Jeongguk នៅអាយុ 16 ម្លេះ

" Hyung ញ៉ាំបាយព្រឹកហើយរឺនៅ ?? "

លឺសម្ដីអ្នកចំពោះមុខ Jimin ក៏ទម្លាក់ទឹកមុខភ្លាម ព្រះអើយត្រូវមាត់ទៀតមិនខានទេ

" ហិហិញ៉ាំហើយៗ " មាឌតូចអេះអុញសម្លឹងឆ្វេងស្ដាំធ្វើដូចជារកមើលអ្នកណាម្នាក់ តែតាមពិតគឺចង់គេចពីក្រសែភ្នែកលោកសង្សារមហា protective ហ្នឹងអែង

ថ្វីត្បិតតែគេអាយុបង Jeongguk តែរាងក្រាស់នោះណាធ្វើខ្លួនការពារជាងឪម៉ែទៅទៀត តាមដេញអោយញ៉ាំគ្រប់ពេល សង្សារអ្នកផ្សេងគេមានតែបន់អោយមានពេលទំនេរចេញពីរៀននៅជាមួយសង្សារអោយច្រើនៗ តែ Jeongguk នេះវិញណាមួយថ្ងៃនៅជាមួយ Jimin បានតែ 2 ម៉ោងក៏បានដែរអោយតែ Jimin បានញ៉ាំបាយទៀងពេល គេងអោយបានគ្រប់គ្រាន់ និងរៀនអោយបានដិតដល់

មានអ្នកខ្លះថាគេធ្វើបែបនេះព្រោះមិនសូវចង់នៅជាមួយ Jimin មិនចង់អោយអ្នកផ្សេងដឹងថាមាន Jimin ជាសង្សារ តែមិនមែនទេ គឺគេវាបែបហ្នឹងតែម្ដង មនុស្សស្រលាញ់ខ្លាំងក៏ចង់អោយអ្នកខាងនោះបានល្អគ្រប់ពេល ដឹងទេថាពេលឃើញ Jimin ឈឺម្ដងៗគេមានអារម្មណ៍ពិបាកប៉ុណ្ណា មានអារម្មណ៍ថាខ្លួនឯងបរាជ័យដែលមើលថែមិត្តប្រុសខ្លួនឯងមិនបានល្អ ចឹងបានរាល់ដងពេលនិយាយទូរស័ព្ទជាមួយគ្នារាងយូរបន្តិចដល់ម៉ោងត្រូវញ៉ាំបាយក៏ដេញអោយទៅញ៉ាំ ដល់ម៉ោងចូលគេងក៏ដេញអោយគេង

 Short Novels 🔞Where stories live. Discover now