EP41:អូនកំពុងមានbabyអោយបងទេដឹង??

Start from the beginning
                                        

"សូមអ្នកប្រុសនិយាយមកចុះ អ្វីក៏ខ្ញុំធ្វើបានដែរ...ហ្ហឹកៗអោយតែអ្នកប្រុសមេត្តាដល់ម្ដាយកូននាងខ្ញុំ..."

"រឿងកូនពេលគេកើតមកយើងចុះឈ្មោះគេក្នុងបញ្ជីរគ្រួសារទទួលគេធ្វើជាកូន តែសម្រាប់នាង!!!!  នាងមានសិទ្ធត្រឹមតែជាស្រីកំណាន់ដែរចាំបម្រើរលោកចនតែប៉ុណ្ណោះ នាងយល់ព្រមនិងលក្ខខណ្ឌនេះទេតែបើនាងមិនយល់ព្រមនាងអាចចាកចេញពីភូមិគ្រឹះនេះបាន "

"ខ្ញុំ...គឺខ្ញុំព្រម!!!"ស៊ូមីនិយាយទាំងសម្លេងខ្សាវៗបែបរារែកព្រោះមិញនេះគិតថាថេយ៉ុងនិងអោយនាងធ្វើជាប្រពន្ធជុងគុកម្នាក់ទៀតហើយតើಥ⌣ಥ

"ហឹម!!!ចឹងសម្រេចតាមនិងចុះ  កុំភ័យអីរឿងសីុស្យុងខ្ញុំនិងចាត់ការអោយ នាងធ្វើខ្លួនអោយសប្បាយៗចុះ"

"អគុណអ្នកប្រុសហើយ!!!"ស៊ូមីដែរអង្គុយផ្ទាល់ឥដ្ឋនោះក៏ឱនគោរពថេយ៉ុងទាំងទឹកមុខមិនរីកនោះទេ

"បានហើយ!!!!បំបែកគ្នាទៅធ្វើការទៅ "សម្លេងមានអំណាចរបស់នាយសង្ហារធ្វើអោយអ្នកបម្រើនៅទីនោះនាំគ្នាខ្លាចរអាមុននិងឱនគោរពរួចក៏ចាក់ចេញទៅអស់មិនលើកលែងសូមបីស៊ូមី

"អូនចង់ធ្វើអី!!!"ក្រោយអ្នកបម្រើចេញទៅអស់ ជុងគុកក៏ទាញថេយ៉ុងអោយអង្គុយច្រកគាវលើភ្លៅមាំរបស់នាយរួចក៏សួរទាំងខ្នាញ់ចិត្ត

"អូនធ្វើអី??គ្មានទេ!!!"

"ហុឹស..កុំមកធ្វើមិនពើ បងដឹងថាអូនដឹងរឿងបងមិនអាច......"

"សូច!!!កុំនិយាយអ្នកអានដឹងអស់អាឡូវហើយលាក់សិន"មិនមែនថេយ៉ុងអ្នកនិយាយទេ😂admin Prinkលេងಥ⌣ಥ

"បន្តិចទៀតបងប្រុសនិងមកដល់ហើយ អូនថាបងទៅសម្អាតខ្លួនសិនទៅ ណាមួយអូនក៏ដូចជាវិលមុខចង់ក្អួតដែរគិតថានិងទៅសម្រាបន្តិច"

"ហឹម!??ជុបៗ...ថេយ៉ុង អូនកំពុងមានbabyអោយបងទេដឹង??"ឮហើយជុងគុកស្រាប់តែទាញមុខមកថើប រួចនិយាយទាំងសប្បាយចិត្ត

"ហុឹសៗ...វាជាការពិតមែនទេដឹង តែអូនមិនមែនជាមនុស្សប្រុសដែរអាចពពោះបានដូចក្នុងរឿងទេណា"ថេយ៉ុងនិយាយទាំងសើច តែវាជាការលេងសើចប៉ុណ្ណោះ។ថេយ៉ុងនិយាយក៏ជាការពិតនាយមិនមែនជាomegaទេគ្រាន់តែនាយមានរូបរាងដូចស្រី

🔞ជំរែកស្នេហ៍🔞👿គ្រួសារសាតាន👿Where stories live. Discover now