"សម្រេចថាឯងយល់ព្រមហើយណាអាកូនស្វា"យ៉ុនហ្គី ឃើញស្ថានភាពគាត់ចាប់ផ្ដើមប្រសើរឡើងវិញហើយនាយក៏និយាយបន្ថែមហើយក៏ឆ្លៀតញ៉ោះថេយ៉ុងបន្តិចទៅ ដោយហៅនាយតូចថាអាកូនស្វា តែនាយហៅបែបនេះព្រោះថេយ៉ុងដូចស្វាមែន🤣
ឯថេយ៉ុងវិញក៏បានត្រឹមតែងក់ក្បាលនិងញញឹមមិនស្រស់ លើកនេះនាយប្រកែកទៀតលែងបានហើយ ព្រោះ មិនដឹងត្រូវនិយាយប្រកែកថាមិចទៀតទេ បើពួកគេដូចជាចូលដៃចូលជើងគ្នាយ៉ាងនេះនោះ
"គេយល់ព្រម តែខ្ញុំមិនយល់ព្រមជាមួយទេ "ជុងគុក ទះតុមួយផាំងរួចក៏ឡើងឈរ ប្រកែកតវ៉ាម្ដង មិញនេះនាយនៅស្ងាមដោយសារតែម៉ាក់នាយសម្លឹងមករួចក្រវីក្បាលតិចដាក់នាយបែបហាមឃាត់នាយមិនអោយលូកមាត់ ណាមួយមិញនេះថេយ៉ុងក៏កំពុងតែប្រហែកមិនព្រមហើយ ទើបនាយព្រមមិនមាត់ តែពេលនេះថេយ៉ុងលែងប្រកែក ដូច្នេះខ្លួននាយមិនអាចនៅស្ងាមទៀតបាននោះទេ
"ជុង!!!អង្គុយវិញកូន ទុកអោយចាស់ៗនិយាយគ្នា"លោកស្រីចន
"អត់ទេម៉ាក់!!!ខ្ញុំមិនព្រម!!ហេតុអីក៏មកផ្សំផ្គុំខ្ញុំបែបនេះ..នេះជាគំនិតប៉ានិងលោកពូមែនទេ!!!ប៉ាមិនសួរខ្ញុំសិនទេហេស?ថាខ្ញុំព្រមរឺអត់..?ហើយខ្ញុំក៏មានមនុស្សដែលខ្ញុំស្រឡាញ់ហើយនាងល្អគ្រប់យ៉ាង មិនដូចជាអាក្មេងថោកទាបម្នាក់នេះទេ"ជុងគុកស្រែកឡូឡា ឡើងដោយការមិនពេញចិត្ត សភាពនាយពេលនេះគឺដូចជាថេយ៉ុងមិញនេះចឹង តែនាយបែជានិយាយរាលដាលមកដល់ថេយ៉ុងដែលមិនដឹងអីឯណេះវិញ នៅនិយាយមើលងាយនាយតូចទៀត
"ចន ជុងគុក អង្គុយចុះភ្លាម!!!!ឯងគ្មានសិទ្ធតវ៉ានោះទេ ឯងត្រូវស្ដាប់តាមយើង ទោះជាយ៉ាងណាក៏ឯងត្រូវតែភ្ជាប់ពាក្យជាមួយថេយ៉ុងជាដាច់ខាត"លោកចនក៏ស្រែកផាំងៗទៅកូនប្រុសវិញ ទោះជាពេលនេះគាត់នៅភូមិគ្រឹះមីនក៏ដោយក៏គាត់មិនខ្លាច ព្រោះក្នុងត្រកូលឡាយគោលដេសនេះគាត់គឺធំជាងគេ គាត់ដឹងថានាយនិយាយបែបនេះព្រោះនាយមិនទាន់ស្គាល់និងឃើញមុខមាត់ពិតរបស់ថេយ៉ុងច្បាស់នៅឡើង បើនាយដឹងថាថេយ៉ុងជានរណានោះប្រកត់ជាមិននិយាយបែបនេះដាច់ខាត ជឿគាត់ទៅ(ចា៎ប៉ា🙄កូនជឿ)
YOU ARE READING
🔞ជំរែកស្នេហ៍🔞👿គ្រួសារសាតាន👿
Vampireក្នុងសាច់រឿងនេះគឺមានជាតួអង្គ អមនុស្ស មានជំនឿ អីបែបនិងសង្ឃឹមថាអ្នកអាននិងយល់💜 Jeon Jungkook ម៉ាហ្វាដែស(top)& Min Taehyung ឡាយគោលដែស(btt)❤🔞 >jungkook កុំភ្លេចចូលអានណាវាជាសាច់រឿងដំបូងបង្អស់ដែរខ្ញុំសរសេរ🐰💜ស្រឡាញ់អ្នកអានពេញបេះដូង❤❤
EP10:🌻ខ្លួនឯងក្រអូបណាស់🍁🌻
Start from the beginning
