ភាគ:68 « ខានជួបគ្នាយូរហើយអ្នកនៅក្នុងត្រកូលចន »

Comincia dall'inizio
                                    

« មុននេះកូនក៏មិនណយដែរណាកូនប្រសារ ហឹុសៗ »ជុងហ្គុក ពោលពាក្យសរសើរកូនប្រសារខ្លួនដោយសើចរហឹុសធ្វើឲជុងវ៉ុននិងថេយ៉ុងសើចតាមដែរ មុននេះឃើញថាគេ.តមាត់ជាមួយស្ទេឡាឲប៉ប៉ែសតែមើលឥឡូវចុះគ្រាន់តែឮពាក្យសរសើរភ្លាមក៏រោលមុខទៅពួនក្នុងដើមទ្រូងហាប់ណែនរបស់ជុងវ៉ុនបាត់ឈឹង។

« ហឹុសៗ!! ប៉ាមើលចុះហ្យុងនីអៀនហើយ »ជុងវ៉ុន នាយសើចគ្រវីក្បាលនិងយកដៃទៅអង្អែលក្បាលគេតិចៗ ឯថេយ៉ុងក៏លើកដៃចង្អុលមកដាក់ត្រង់បបូរមាត់ផ្កាឈូករបស់ខ្លួនផ្ដល់សញ្ញាឲប៉ាកូនគេស្ងាត់មាត់។

« ស៊ូត...កុំមាត់ »ថេយ៉ុង ថារួចក៏បូញមាត់ឲអ្នកទាំងពីមើលទៅតាមក៏ឃើញថាអាល្អិនដែលគេចមុខចូលទៅពួនមុននេះបិទភ្នែកគេងលក់ទៅហើយ។

« គេងលឿនយ៉ាងនេះ..? »ជុងវ៉ុន នាយសម្លឹងទៅគេនិងលាន់មាត់តិចៗលឿនយ៉ាងនេះឬញាុំហើយក៏គេងតែម្ដង ធ្លាប់តែរាល់ដងឃើញគេញាុំហើយក៏ទៅពិនិត្យទំនិញនៅកំពុងផែ រួចបន្តទៅឃ្លាំង និងមកធ្វើការនៅក្នុងក្រុមហ៊ុនបន្តតែឥឡូវបាននាយថ្នមក៏គេងយកតែម្ដងឬ?។

« គេប្រហែលមិនទាន់ស្រួលខ្លួនកូនយកគេទៅគេងសិនទៅ »ជុងហ្គុក

« មែនហើយពេលគេក្រោកឡើង កូនឲមេដោះយកទៅស៊ុបឲគេញាុំបន្ថែមផងវ៉ុន ដើម្បីនិងឆាប់មានកម្លាំង »ថេយ៉ុង

« បាទប៉ាធំ ប៉ាតូច »តបរួចជុងវ៉ុនក៏លើកពរហានហ្យុងឡើងទៅជាន់ខាងលើបាត់ដោយមានប៉ាធំប៉ាតូចតាមសម្លឹងមើលរហូតដល់ផុតកន្ទុយភ្នែក។

« បងបានឮមកថា ជីយ៉ុនបានមកសុំជុងវ៉ុនត្រឡប់មកដូចកាលពីមុនវិញតែជុងវ៉ុនមិនយល់ព្រម ព្រោះកូនបានពេញចិត្តហានហ្យុងហើយបែបនេះអូនថាទៅពួកគេអាចមានរឿងឈ្លោះទាស់ទែងគ្នាទេថេយ៍ »ជុងហ្គុក ក្រោយកូនទៅបាត់នាយក៏ចាប់ផ្ដើមនិយាយរឿងដែលនាយចង់និយាយប្រាប់ប្រពន្ធ ឯដៃក៏រវល់បញ្ជុកបាយទៅកាន់ប្រពន្ធដែលកំពុងអង្គុយយោលជើងចុះឡើងៗទំពារបាយពេញមាត់ធ្វើឲថ្ពាល់គេប៉ោងវាពិតជាគួរឲខ្នាញ់ខ្លាំងណាស់។

« វាមិនអាចមានរឿងនេះកើតឡើងទេលោកប្ដី »ថេយ៉ុង បាយពេញមាត់តែក៏ខំនិយាយទៅកាន់ប្ដីវិញ រឿងនេះមិនអាចកើតឡើងមកលើកូនប្រុសរួមទាំងកូនប្រសារគេនោះទេ ហើយគេនិងព្យាយាមធ្វើគ្រប់វិធីដើម្បីកែរប្រែចិត្តជីយ៉ុនមុននិងវាហួសពេលដល់គេទ្រាំលែងបាន។

ប្រពន្ធរបស់ម៉ាហ្វៀ🔥Dove le storie prendono vita. Scoprilo ora