ភាគ:63 « នាងកំពុងតែមករកលោកវិញហើយ »

Start from the beginning
                                    

« ហ្យុង..ហ្យុងនីកើតអី..ហេតុអីក៏យំ? »ជុងវ៉ុន នាយទាញគេមកអោបយ៉ាងលឿន សួរដោយបារម្ភថាហេតុអីសុខគេស្រាប់តែស្រែកយំបែបនេះ។

« ចេញ!!កុំប៉ះខ្ញុំ!!! មនុស្សអាក្រក់គ្មានទំនួលខុសត្រូវ..ហឹុកៗ..បានខ្លួនហើយក៏ដោះដៃ!!ហឹុក!! តែលោកធ្វើក៏ត្រូវហើយព្រោះខ្ញុំជាប្រុសមិចនិងអាចផ្គាប់ចិត្តលោកបានដូចមនុស្សស្រីនោះ!!!ហឹុកៗ!!»ហានហ្យុង គេលើកដៃមករុញនាយចេញមិនឲមកអោបខ្លួនបន្តមុននិងចាប់ផ្ដើមនិយាយរៀបរាប់ទាំងហូរទឹកភ្នែករហាម ធ្វើឲជុងវ៉ុនឯណោះនាយអង្គុយស្ដាប់ទាំងតឹងទ្រូង។

« ហ្យុងនី...បងមិនបាន.... »ជុងវ៉ុន នាយរកតែនិយាយបកស្រាយមិនទាន់ក៏ត្រូវហានហ្យុងស្រែកកាត់ភ្លាមៗ។

« បានហើយមិនបាច់និយាយទេ!! ខ្ញុំដឹងថាខ្ញុំជាប្រុសដូច្នេះខ្ញុំនិងមិនខូចខាតអ្វីធ្ងន់ធ្ងរនោះទេ!!កុំបារម្ភអី!!ព្រោះបើលោកមានចិត្តស្រឡាញ់ខ្ញុំមែន មិនមែនខ្ញុំខំនិយាយអង្វរសឹងតែស្អក.កហើយលោកមិនខ្វល់ចឹងទេ!!ហឹុកៗ!!គ្រាំង!!!!! »ហានហ្យុង មែនហើយគេជាប្រុសតើមានទៅខូចខាតអីធ្ងន់ធ្ងរទៅពិតទេ បើនាយស្រឡាញ់គេមែន មែនឲគេអង្គុយអង្វរទាំងគ្មានសម្លៀកបំពាក់ហើយនៅតែមិនអើពើទេ ក្រោយពីអង្គុយយំរៀបរាប់អស់ចិត្តហើយគេក៏ប្រឹងរត់ទៅរកទូខោអាវនាយ ទាញយកបានអាវនិងខោរួចក៏ចូលទៅបន្ទប់ទឹកបិទទ្វារមួយទំហឹង។ ឯជុងវ៉ុនក្រោយឮសម្លេងបិទទ្វារហើយនាយក៏ភ្ញាក់ពីភ្លឹកវិញព្រោះមុននេះរវល់តែភ្លាំងភ្លឹកជាមួយនិងសម្ដីរបស់ហានហ្យុងគឺដល់ថ្នាក់នាយគាំងតែម្ដង ព្រះអើយ!!តើមុននេះយំរៀបរាប់បែកអូរហូស្ទឹងក៏ព្រោះតែអន់ចិត្តរឿងនាយមិនទៅយកបាយឲហេស៎!!! នេះឬចរិកពិតរបស់គេ?ចិត្តឡើងមួយបេន។

តុកៗ តុកៗ៚

« ហ្យុងនីហា៎..បើកទ្វារមកសិនណាអូនណា ស្ដាប់បងនិយាយសិន »ជុងវ៉ុន រត់មកគោះទ្វារបន្ទប់ទឹកខ្លាំងព្យាយាមនិយាយលួងលោមគេឲបើកទ្វារចេញមកនិយាយគ្នាសិន ឲតែបិុនចិត្តតែយ៉ាងហ្នឹងនាយដឹងតែស្ទះទ្រូងមិនខានទេ។

« . . . »

« ហ្យុង... »ជុងវ៉ុន ដោយមិនឮគេឆ្លើយតបបែបនេះនាយក៏ប្រឹងគោះទ្វារនិងស្រែកហៅឈ្មោះគេតែគេក៏បើកទ្វារចេញមកល្មមព្រមទាំងញញឹមដាក់នាយពព្រាយទៀតផង ហើយវាក៏ធ្វើឲនាយភ្លឹកបន្តិចដែរនៅពេលដែលឃើញគេស្លៀកពាក់បែបនេះ អាវដៃវែងស រួមជាមួយនិងខោខ្លី គឺពិតជាគួរឲទាក់ទាញខ្លាំងណាស់ ។

ប្រពន្ធរបស់ម៉ាហ្វៀ🔥Where stories live. Discover now