ភាគ:63 « នាងកំពុងតែមករកលោកវិញហើយ »

Start from the beginning
                                    

« ទេ!! »នាយតបរួចក៏ដាក់ឲហានហ្យុងចុះមុននិងទម្លាក់ខ្លួនមកគេងធ្វើមិនដឹង នរណាទៅល្ងង់ចុះទៅឲប៉ាធំនិងប៉ាតូចបង្អាប់ទៀតនោះគ្មានផ្លូវទេ។

« ប.បងវ៉ុនហ៎ា ជួយទៅយកបាយឲអូនញាុំបន្តិចមកណា វ៉ុនណាៗ...»ហានហ្យុង គេធ្មិចភ្នែកបន្តិចមុននិងក្លាហ៊ានហ៊ានងើបទៅអង្គុយលើពោះនាយទាំងនៅឈឺផ្នែកខាងក្រោម បន្ទាប់ពីឡើងអង្គុយបានរួចរាល់គេក៏ចាប់ផ្ដើមប្រើស្ដាយញិញ៉ក់ដើម្បីឲនាយព្រមតាមខ្លួន នេះបើកុំតែគេដើរមិនរួចទេគេនិងទៅខ្លួនឯងហើយមិនមែនមកអង្គុយកាត់កេរ្តិ៍កាត់ខ្មាសទាំងអាក្រាតកាយមកអង្វរនាយទេ។ឯជុងវ៉ុនក៏រាងភ្លឹកនិងសព្វនាមដែលគេហៅខ្លួននិងកាយវិការទាក់ទាញរកកន្លែងចុះពីគ្រែរបស់គេបន្តិចដែរតែក៏ខំធ្វើមិនអើពើវិញចាំមើលថាក្មេងនេះធ្វើអីបន្ត។

« . . . . . . . »ជុងវ៉ុន នាយមិននិយាយអ្វីនោះទេគឺត្រឹមតែបើកភ្នែករងចាំមើលថាគេនិងធ្វើអ្វីនិងនិយាយអ្វីបន្តទៀត ទាំងដែលក្នុងចិត្តនេះគឺពិតជាចង់ចាប់ក្រញិចគេឲស្លាប់ទេព្រះអើយ!!ខ្នាញ់ៗ ខ្នាញ់ខ្លាំងណាស់ នេះជាលើទីមួយហើយដែលនាយបានឃើញហានហ្យុងធ្វើចរិកបែបនេះ។

« វ៉ុន...Daddy...Babyឃ្លាន...»ហានហ្យុង ប្រឹងហៅនាយទាំងមិចភ្នែកព្រិចៗដាក់នាយនៅមាងលើកដៃមកអង្អែលពោះចុះឡើងបញ្ជាក់ថាខ្លួនឃ្លានពិតមែន។

« អត់ទេយើងចង់គេង »ជុងវ៉ុន តបរួចក៏ធ្វើជាបិទភ្នែកគេងទាំងដែលការពិតនាយកំពុងតែប្រឹងទប់សើចឡើងរលាក់ខ្លួនទៅហើយ។ចំណែកហានហ្យុងកាលបើឃើញនាយលែងរវល់និងខ្លួនបែបនេះគេក៏សម្រូលខ្លួនចុះមកអង្គុយនៅចុងគ្រែអោនមុខចុះអង្គុយយោលជើងចុះឡើងៗយ៉ាងស្ងៀមស្ងាត់ក្នុងចិត្តក៏កំពុងតែសួរខ្លួនឯងមិនឈប់នាយធ្វើបែបនេះក៏ព្រោះតែចង់ដោះដៃចេញពីគេមែនទេ? យ៉ាងមិចបានខ្លួនហើយក៏បោះបង់គេហើយឬ? មនុស្សអាក្រក់ គិតបានតែត្រឹមនេះគេក៏ស្រាប់តែយំយកតែម្ដង។

« ហឹុកៗ..ហ្ហា៎ៗ... »គ្រាន់តែឮសម្លេងហានហ្យុងស្រែកយំភ្លាមជុងវ៉ុនដែលកំពុងតែគេងនោះក៏ស្ទុះងើបមកទាញឲគេបែរមករកខ្លួនទាំងភ័យព្រោះតែមិនថាហេតុអីសុខៗគេយំបែបនេះ។

ប្រពន្ធរបស់ម៉ាហ្វៀ🔥Where stories live. Discover now