ភាគ:59 « ចប់មួយក៏នៅមួយទៀតដែរ!!! »

Start from the beginning
                                    

« ឲកូនចៅចាប់នាងដាក់នៅបន្ទប់ក្បែរនេះរងចាំឲជូយ៉ុងមកទៅ!!! »ក្រោយឃើញជុងវ៉ុនងក់ក្បាលអនុញ្ញាតហើយថេជុងក៏បញ្ជាទៅកាន់កូនចៅឲធ្វើការភ្លាម។

« បាទទាន »ថារួចពួកគេ2នាក់ក៏ដើរចូលមកស្រាយចំណងដៃជើងឲនាងបម្រុងនិងចាប់ឲដើរទៅរកទ្វារហើយស្រាប់តែ...។

« ជ្រិច!!!! អាយ៎!!!.. »ជុងសីុវ៉ា នាងស្រែកឡើងខ្លាំងៗមួយអស់សម្លេងនៅពេលដែលម្រាមដៃស្រលូនត្រូវបានជ្រុះធ្លាក់ទៅឥដ្ឋបាញ់ឈាមស្រក់តត់ៗដោយហាមពុំបាន វាជាស្នាដៃរបស់ជុងយ៉ុងព្រោះមុននេះគេបានឃើញនាងបើកទ្វារបម្រុងនិងរត់។

« ហឹុកៗ!!ពួ.ពួកឯងធ្វើស្អី!!អាយ៎!!!! »នាងស្រែកយំសម្លុតមកពួកគេខ្លាំងៗ ហើយភ្លាមនោះនាងក៏ត្រូវស្រែកឡើងដោយក្ដីឈឺចាប់ម្ដងទៀយដោយសារតែជុងវ៉ុនដើរចូលមកបោចសក់នាងទៅក្របួចទៅក្រោយមួយទំហឹង ចំណែកឯលោកឆុងដែលជាឪពុងនាងវិញឃើញកូនបែបនេះគាត់ក៏បិទភ្នែកជិតឈឹងព្យាយាមទន្ទេញថា នៅពេលដែលគាត់បានរួចខ្លួនពេលណាគាត់និងសងសឹងឲកូនគាត់ជាមិនខាន តែថាវាអាចទៅរួចបានទេ ស្រមៃខ្ពស់ពេកទេដឹង? ហឹុសៗ។

« ចាំទុក!!នាងចេញទៅបានដរាបណានាងក្លាយជាខ្មោចតែប៉ុណ្ណោះ!!!!ស្ដាប់បានទេ!!!!! »ជុងវ៉ុន ថារួចក៏រុញនាងឲទៅបុកនិងជញ្ជាំងទ្វារមួយទំហឹងមុននិងឲកូនចៅចាប់នាងចេញទៅ ព្រោះខ្លាចថានៅយូរទៀតនាងអាចនិងងាប់មុនឪពុករបស់នាង។

« អាយ៎!!លែងយើងៗ!!!! »នាងប្រឹងរើបម្រាស់ខ្លាំងៗតែនៅតែមិនអាចយកឈ្នះកម្លាំងរបស់អង្គរក្សបានដដែល ទើបនាងត្រូវពួកគេអូសចេញទៅបាត់។

« បងប្រុសខ្ញុំថាល្បែងមួយក្ដារនេះពួកបងចាត់ការចុះ ចំណែកខ្ញុំនិងថេហ្គូនិងចាំចូលរួមជាមួយបងជូយ៉ុន »អាន់យ៉ាវ៉ាន ដោយឃើញថាម្នាក់ៗសុទ្ធតែចង់ចាត់ការពីនាក់ឪពុកកូននេះទើបពួកនាងសម្រេចថាល្បែងមួយក្ដារនេះពួកនាងមិនចូលរួមលេងឡើយគឺចាំចាត់ការជុងសីុវ៉ាវិញវាអាចនិងសប្បាយជាង។

« បាន »ជុនវ៉ុន ថាហើយអាន់យ៉ាវ៉ានិងថេហ្គូក៏នាំគ្នាដើរចេញទៅបាត់ ពេលនេះនៅក្នុងបន្ទប់ទាំងមូលគឺមានតែ4នាក់ប៉ុណ្ណោះ។

ប្រពន្ធរបស់ម៉ាហ្វៀ🔥Where stories live. Discover now