ភាគ:54 « កំហឹងសាតាន »

Start from the beginning
                                    

« យ៉ាងមិច »ថេជុង ដែលអង្គុយលើសាឡុងក៏បែរសួរទៅគេ។

« រឿងដែលលោកប្រុសឲខ្ញុំសើុបនោះគឺគ្មានតម្រុយនោះទេទាន »ហានហ្យុង គេអោនមុខចុះមិនហ៊ានងើបមើលមុខរបស់ថេជុងនោះទេ ព្រោះតែរាល់ដងខ្លួនមិនដែលភ្លាត់ តែត្រឹមរឿងប៉ុណ្ណោះក៏ធ្វើមិនបាន។

« ហឹុម... »ថេជុង មិនជេ មិនស្ដីក៏ផ្អែកក្បាលទៅក្រោយដកដង្ហើមធំមួយខ្យល់ទើបដើរចេញទៅបាត់។គេតែងតែបែបនេះ គេកាន់តែធំគេក៏កាន់តែស្ងៀមស្ងាត់មិនសូវនិយាយស្ដីនោះទេបើនិយាយពីចរិកវិញអាចថា សឹងតែសាហាវជាងជុងហ្គុកទៅទៀត ក៏ព្រោះគេខឹងគេនិងសម្លាប់បន្តិចម្ដងៗរហូតឃើញថាសត្រូវវេទនាហើយទើបគេដើរមកអា.កបញ្ចប់ជីវិតដ៏ឥតន័យមួយនេះ។

« ទៅណា »ជុងវ៉ុន ក្រោយឃើញថាហានហ្យុងបម្រុងនិងឈានជើងដើរចេញនាយក៏សួរគេដោយសម្លេងមាំ ឯហានហ្យុងដែលឈានជំហ៊ានស្រាលៗបម្រុងថាកុំឲនាយដឹងនោះក៏ភ្ញាក់ព្រឺតតែក៏ខំធ្វើធម្មតាមមុននិងបែរមកតបនាយវិញ។

« បាទ គឺទៅ..ទៅកំពុងផែរ »ហានស្យុង គេនិយាយទាក់ៗក៏ដោយសារមិនដឹងថារកកន្លែងណាដែលកុហកសមនិងឲនាយជឿ។

« ក្រែងមួយអាទិត្យទើបឯងទៅម្ដងមិនចឹង »ជុងវ៉ុន ទម្លាក់ឯកសារចុះមុននិងឈានជើងមកអង្គុយលើសាឡុងសួរគេទាំងជ្រួញចិញ្ចើម គិតថាបោកខ្លួនបាន? ហឹុស កុហក់មិនសមសោះ។

« គឺ..គឺ »គេរកពាក្យមិនឃើញក៏ព្រោះតែនាយនិយាយគឺចំណុចពេក។

« មកនេះមក »ស្របនិងសម្ដីជុងវ៉ុនក៏បក់ដៃហៅគេខណ:ដៃម្ខាងទៀតក៏យកមកទះភ្លៅតិចៗបញ្ជាក់ពីកន្លែងដែលគេត្រូវមក ខណ:ហានហ្យុងគេកំពុងតែឈរអះអុញមិនព្រមចូលមក។

« ឆាប់ឡើង!!! »ជុងវ៉ុន ក្ដៅត្រចៀកបន្តិចនៅពេលគេមិនស្ដាប់តាមសម្ដីខ្លួនទើបនាយស្រែកដាក់គេបន្តិច។

« ទ.ទៅ..ហើយ ហឹុក »ហានហ្យុង តបទាំងពេបមាត់ចង់យំមុននិងបោះជំហានទៅរកនាយគ្រាន់ដើរទៅជិតមិនទាន់ដល់ស្រួលបួលផងជុងវ៉ុនក៏ទាញគេផ្ដួលទៅលើសាឡុងមុននិងស្ទុះឡើងទៅចុចគន្លឹសមិនឲអ្នកណាចូលមកបាន ទើបបោះជំហ៊ានវែងៗមករកកាយតូចដែលកំពុងសម្លឹងមកខ្លួនទាំងញ័រ ខាងក្រៅអាចមើលមកហានស្យុងគេ រឹងមាំ និងសាហាវ តែគេបែបជាមកចាញ់និងពាក្យសម្ដីស្រែកសម្លុតនិងសង្កត់សម្លេងរបស់ជុងវ៉ុនទៅវិញ ហើយវាចាប់ផ្ដើបបែបនេះរយះពេល1ឆ្នាំចុងក្រោយនេះឯង តែជុងវ៉ុនក៏មិនបានវាយដំឬធ្វើអ្វីផ្ដេសផ្ដាសឡើយ។

ប្រពន្ធរបស់ម៉ាហ្វៀ🔥Where stories live. Discover now