ភាគ:53 « ម៉ាហ្វៀត្រកូល ចន »

Start from the beginning
                                    

« បាទ/ចាស៎ »ពួកគេថាហើយក៏រហ័សដើរទៅរកឡានរាងខ្លួនដោយពួកគេជិះឡានរាងខ្លួន ជុងវ៉ុន ថេជុងជាមួយគ្នា ជូយ៉ុននិងបងប្អូនស្រីភ្លោះ លើកលែងតែជុងយ៉ុងប៉ុណ្ណោះដែលទៅជិះជាមួយប៉ាធំប៉ាតូច។ដឹងទេថាគ្រួសារមួយនេះធ្វើដំណើរទៅណា គឺពួកគេធ្វើដំណើរទៅក្នុងតំបន់សង្គមងងឹតក៏ជាកន្លែងដែលជុងហ្គុកបានគ្រប់គ្រងដូចគ្នា រយះពេលប៉ុន្មានឆ្នាំចុងក្រោយនេះគឺគ្រប់យ៉ាងស្ថិតនៅក្រោមការគ្រប់គ្រងរបស់គ្រួសារ ចន ទាំងស្រុងមិនថាអ្នកណាចង់ធ្វើអី ឬក៏ចំបញ្ចេញទំនិញត្រូវឆ្លងកាត់ការត្រួតនិពិត្យឲបានច្បាស់លាស់សិនទើបអាចចេញទៅបាន ហើយគំនិតនេះក៏កើតចេញពីថេយ៉ុងផងដែរ គេធ្វើបែបនេះគឺងាយស្រួលបើសិនជាសត្រូវចង់ធ្វើអ្វី គេអាចដឹងបានតាមរយះការបញ្ជូនទំនិញព្រោះថ្មីៗនេះពួកគេមានសត្រូវច្រើនណាស់ដែលប៉ុនប៉ងចង់យកគ្រាប់បែកមកបំផ្ទុះគម្រាមពួកគេតែក៏ត្រូវជុងវ៉ុននិងថេជុងដឹងមុនគ្រប់ពេល បែបនេះទើបពួកគេត្រូវមានការឹតបន្តឹងនិងប្រុងប្រយ័ត្នគ្រប់ពេលទាំងអស់។

+បនល្បែង
ងឺុត!!!!!!

« សូមគោរពលោកម្ចាស់ »មកដល់ខាងក្នុងក៏មានបុគ្គលិកនិងមនុស្សជាច្រើនក្រោកឈរអោនគោរពពួកគេទាំងអស់គ្នា ទើបជុងហ្គុកងក់ក្បាលបន្តិចមុននិងអោបចង្កេះប្រពន្ធបោះជំហ៊ានទៅផ្នែកខាងក្នុង ដែលមានទំហំធំជាងផ្នែកខាងក្រៅតាមពិតបនល្បែងខាងមុខវាគ្រាន់តែជាកន្លែងលាក់មុខប៉ុណ្ណោះ តាមពិតកន្លែងនេះវាជាកន្លែងជួបជុំដ៏ធំសម្រាប់ពពួកសង្គមងងឹតនិងពួកម៉ាហ្វៀគ្រប់គ្នា។

« សូមគោរពលោកចន »ដើរចូលដល់សាលខាងក្នុងគ្រប់ម៉ាហ្វៀទាំងអស់ក៏ងើបចេញពីកៅអីក្រោកឈរអោនគោរពពួកគេ ហើយក្នុងនោះក៏មានយ៉ុនហ្គីនិងលីយ៉ុនមកផងដែរ។

« អង្គុយចុះទៅ »សម្ដីគ្រោគ្រាតស្ដាប់ទៅមានអំណាចចេញពីមាត់របស់ម៉ាហ្វៀចនបញ្ជាទៅកាន់អ្នកដែលស្ថិតក្រោមអំណាចខ្លួន ទើបពួកគេរហ័សអង្គុយវិញឯជុងហ្គុកក៏ដើរទៅអង្គុយនៅកៅអីដែលនៅចន្លោះកណ្ដាលដោយមានថេយ៉ុងនិងកូនៗនៅអង្គុយកៅអីបន្តបន្ទាប់ជិតនាយពិសេសជុងវ៉ុននិងថេជុង។

ប្រពន្ធរបស់ម៉ាហ្វៀ🔥Where stories live. Discover now