ភាគ:48 « អរគុណលោកប្ដីសម្រាប់ថ្ងៃនេះ✨ »

Start from the beginning
                                    

« នេះរឿងវាយ៉ាងមិចវិញ ជុង»ថេយ៉ុង ខិតចេញពីការអោបរបស់ប្ដីបន្តិច មុននិងសម្លឹងមុខនាយបែបទាមទារចម្លើយ នេះគេវិលអស់ហើយ។

« ទៅនិយាយគ្នានៅតុកវិញទៅល្អជាង »យ៉ុនហ្គី ថាហើយគេក៏អោបចង្កេះជីមីននិងកូនៗទៅរកតុក ឯគ្រប់គ្នាក៏ដើរទៅតាមផងដែរ។

« អុះ ប៉ាៗធំ ជើងAppaមានឈាម!!»ថេជុង ចងចិញ្ចើមបន្តិចពេលសម្លឹងទៅឥដ្ឋការ៉ូដែលមានដាមឈាមទើបគេខំតាមសម្លឹងទៅមើលរហូតទៅប៉ះនិងជើងAppaទាំងគូរគឺសុទ្ធតែឈាម ទើបគេស្រែកមួយទំហឹងសឹងតែផ្អើសអ្នកនៅក្នុងបន្ទប់នេះទៅហើយ។

« ឈាមហេស៎ ឯណា »ជុងហ្គុក ឮបែបនេះនាយក៏អោនទៅមើលជើងរបស់ប្រពន្ធទើបឃើញថាមានឈាមមែន ទើបធ្វើឲនាយស្លន់ស្លោឡើងដូចមាន់រកពងយ៉ាងចឹង ព្រះអើយហេតុអីនាយមិនបានចាប់អារម្មណ៍បែបនេះ។

« ឈា.ឈាម ឆាប់ឲគេយកឧបករណ៍ពេទ្យមកនេះ!!!»ជុងហ្គុក នាយស្រែកឡើងខ្លាំងៗព្រោះតែបារម្ភពីជើងរបស់ប្រពន្ធ បង្កឲបុគ្គលិកនាំគ្នារត់ឆ្លេឆ្លាចុះឡើងរកធ្វើអ្វីមិនត្រូវដោយសារតែភ័យពេក បានមួយសន្ទុះបុគ្គលិកប្រុសម្នាក់ក៏រត់យកប្រអប់ឧបករណ៍ពេទ្យឲនាយរួចទើបរហ័សរត់ចេញទៅវិញ។

« ពិតមែនហើយខ្ញុំភ្លេចថាមុននេះគេដើរជាន់អំបែងកែវព្រោះតែពេលនោះគេបានឃើញរូបលោកនិងប្អូនថ្លៃ »ជីមីន គេនិយាយឡើងទោះថេយ៉ុងខំធ្វើមុខធ្វើមាត់កុំឲគេនិយាយក៏ដោយ ព្រោះគេខ្លាចថាប្ដីគេនិង...។

«ពិ..ពិតមែនហេស៎ថេយ៌...បង បងសុំទោសបងធ្វើឲអូនឈឺហើយ បង..»ណ៎កឃើញទេគេគិតអីចេះខុសនាយច្បាស់ជាមានអារម្មណ៍ថាខុសដែលធ្វើឲខ្លួនឈឺនិងមានរបួស ដោយមិនចង់ឲនាយនិយាយរៀបរាប់វែងឆ្ងាយថេយ៉ុងក៏យកដៃចង្អុលទៅចុចលើមាត់នាយក្រវីក្បាលតិចប្រាប់ថាមិនអី។

« អូនមិនអីទេ »ថេយ៉ុង ញញឹមដាក់ប្ដីបន្តិចដើម្បីឲ្យនាយប្រាកដចិត្ត ទើបជុងហ្គុកញញឹមតបមកវិញមុនអោនមករកឧបករណ៍ពេទ្យរកមើលអ្វីដែលអាចចាប់ទាញកូនកម្ទិចអំបែងកែវបាន។

« អូនចាំបន្តិចណាថេយ៍ »ជុងហ្គុក ដោយសារតែខ្លួនគ្មានជំនាញក្នុងរឿងនេះទើបនាយចាប់នេះខុសចចាប់នោះខុសណាមួយខ្លាចពេលធ្វើទៅប្រពន្ធអាចស្រែកថាឈឺបែបនេះនាយរឹតតែមិនអាច។

ប្រពន្ធរបស់ម៉ាហ្វៀ🔥Where stories live. Discover now