ភាគ:45« Surprise✨»

Start from the beginning
                                    

« កូ.កូនប៉ា ប្រ.ប្រពន្ធបង...»ជុងហ្គុក បន្លឺឈ្មោះមនុស្សជាទីស្រឡាញ់ទាំងញ័រមានទទ្រើតជំហ៊ានញីញ័រក៏ចាប់ផ្ដើមបោះសម្ដៅទៅរកប្រពន្ធកូនដែឈរញញឹមដាក់នាយមិនបាត់នោះ *បើសិននេះជាការយល់សុបិន្តពិតមែនខ្ញុំសុំនៅទីនោះសុំមិនភ្ញាក់វិញនោះទេ ។

« ប៉ាៗ /ប្ដីអូន ហិហិ»ពួកគេញញឹមពព្រាយទើបបោះជំហ៊ានមករកជុងហ្គុកដែលបោះជំហ៊ានទាំងញីញ័រនៅមានទឹកភ្នែកដក់នៅក្នុងរង្វង់ភ្នែកទៀតផង។

« ប.បង..យល់សុបិន្តហេស៎ ហឹុក..ថេយ៍»ជុងហ្គុក នាយនៅតែមិនច្បាសថាជាការពិតឬអត់ទើបថេយ៉ុងហៅឲប៊ីនមកកាន់នំCakeមុននិងបោះជំហ៊ានទៅជិតលោកប្ដីជាទីស្រលាញ់។

« សឺត...ជាការពិតមិនមែនជាការយល់សុបិន្តនោះទេ លោកប្ដី»ថេយ៉ុង លើកប្រអប់ដៃទន់រលោងរបស់ខ្លួនទៅក្រសោបមុខប្ដី ចង្អើតជើងទៅថើបបូរមាត់ក្រាស់មាំរបស់ប្ដីមុននិងយកថ្ងាស់មកទល់គ្នាបញ្ជាក់ថាជាការពិត។

« ប.បងមិនយល់ ហឹុក...»ជុងហ្គុក នាយគ្រវីក្បាលសស្រាក់ខ្លួនមិនយល់ថាមានរឿងអីឲប្រាកដនោះទេក្រែងប្រពន្ធគេនៅគេងសន្លប់លើគ្រែមិនចឹងនៅមានកូនៗដែលបាត់ខ្លួនរកមិនឃើញ ចុះហេតុអីក៏នៅជុំគ្នាល្អម្លេះ។

« កុំអាលនិយាយច្រើនអី ឆាប់ភ្លុំទៀនសិនទៅ »ថេយ៉ុង ដោយមិនចង់ឲខាតពេលយូរគេក៏ដើរទៅយកនំដែលមានភ្លើងទៀនភ្លឺផ្លឹមៗទើបគេឲសញ្ញាទៅអ្នកបម្រើឲបិទអំពូលសិនមុននិងដើរសម្ដៅប្ដីដែលធ្វើមុខលេងឡង់មិនយល់សភាពការ ។

« ឆាប់ភ្លុំទៀនទៅប៉ាៗ»

« នេះជាថ្ងៃកំណើតបងណា មិនចាំទេហេស៎ »ថេយ៉ុង និយាយទៅប្ដីដែលគិតតែពីឈរយំដូចកូនក្មេងនោះទាំងសើចតិចៗ មើលទៅមិនដូចម៉ាហ្វៀដែលសាហាវឃោឃៅសោះ។

« បាទ ហឹុក...»ជុងហ្គុក ថាហើយក៏បិទភ្នែកលើកដៃប្រណំបួងសួងទាំងសើចផងយំផងធ្វើអារម្មណ៍មិនត្រូវនោះទេ ក្រោយបួងសួងហើយនាយក៏ភ្លុំពន្លត់ទៀនបន្ទាប់មកភ្លើងក៏ចាប់ផ្ដើមភ្លឺម្ដងទៀតទើបនាយរហស័រត់ទៅអោបកាយប្រពន្ធយ៉ាងណែន។

« ហិហិ រីករាយថ្ងៃកំណើតលោកប្ដី »ថេយ៉ុង សើចបន្តិចទើបលើកដៃទៅអោបតបគេវិញនិងយកដៃទៅអង្អែលខ្នងនាយតិចៗផងដែរ។

ប្រពន្ធរបស់ម៉ាហ្វៀ🔥Where stories live. Discover now