ភាគ:36 « កូនក្បាលខូច💗 »

Start from the beginning
                                    

« គឺគ្មានអីទេអ្នកម៉ាក់ នេះខ្ញុំផ្ញើជុងវ៉ុនផង ជីមីនកាន់ថេជុងបន្តិច»ជុងហ្គុក ដើរទៅរកអ្នកស្រីគីមទើបហុចកូនប្រុសឲគាត់បី1ហើយបន្តដើរទៅរកជីមីនឲគេកាន់ថេជុង មុននិងបោះជំហ៊ានទៅរកប្រពន្ធដែលងក់ងរនោះទាំងគ្រឺតខ្នាញ់។

« អាយ៉ុនកាន់ជូយ៉ុនឲបន្តិចហើយអ្នកទាំងអស់គ្នាចូលទៅក្នុងមុខចុះខ្ញុំនៅជម្រះបញ្ជីជាមួនប្រពន្ធបន្តិច » ជុងហ្គុក ចូលទៅក្នុងឡានយកកូនចេញពីដៃរថេយ៉ុងហុចឲយ៉ុនហ្គីកាន់ ឯអ្នកដែលកាន់កូនឲនាយម្នាក់ៗនាំគ្នាំគ្រវីក្បាលតែម្ដងមើលចុះកូនដល់ទៅបីមើលបែបក្អូត ។បន្ទាប់ហួសចិត្តនិងពីនាក់ប្ដីប្រពន្ធនេះហើយពួកគាត់ក៏នាំកូនៗតូចៗយកទៅក្នុងផ្ទះទុកឲជុងហ្គុកចាត់ការប្រពន្ធក្បាលខូចនេះម្ដង។

« ជុងហិហិយើងចុះទៅណ៎...»ថេយ៉ុង ឃើញមុខប្ដីមិនស្រួលក៏បបួលចុះចេញពីឡានតែមានទៅទាន់អីជុងហ្គុកបិទទ្វារឡានបាត់ហើយហ្នឹង។

« អូនចប់មិនខានទេ ហឹុសៗ»ជុងហ្គុក នាយសែនគ្រឺតខ្នាញ់តាំងពីមន្ទីពេទ្យមកម្លេះចាំមើលនាយនិងក្រញិចឲណាណីម្ដង។

« អា!! ហិហិហិ លោកប្ដី ហិហិ »ថេយ៉ុង គេត្រូវសើចមកភ្លាមត្រូវប្ដីហក់មកអោនជាប់មុននិងថើបពាសពេញមុខគេឲក្រហម។

« សឺតៗៗខ្នាញ់ៗខ្លាំងណាស់សឺតៗៗៗ »ជុងហ្គុក នាយចាប់ថើបថ្ពាល់ប្រពន្ធខ្សឺតៗមិនខ្ចីហត់នោះទេឲតែបានចាប់ក្រញិចប្រពន្ធបែបនេះ។

« ហាស៎ហា លោកប្ដីហា៎ ហិហិ » ថេយ៉ុង

« ង៉ាៗៗ ង៉ាៗ» កំពុងតែថើបគ្នាសុខពួកគេក៏ឈប់មួយកន្លែងសិនរងចាំផ្ទៀងត្រចៀកចាំស្ដាប់សម្លេងដែលខ្លួនឮល្វើយៗមិញនេះ។

« ង៉ាៗៗ ង៉ាៗៗៗ»

« កូនយំ »ថេហ្គុក និយាយព្រមគ្នាព្រះអើយភ្លេចឲឈឹងថាកូនៗបាត់ខ្លួនទាំងពីមិនបាន។ក្រោយឮកូនយំបែបនេះជុងហ្គុកក៏បើកទ្វារឡានមុននិងលើកបីប្រពន្ធទៅជាមួយយ៉ាងលឿន។

« អូៗ កុំយំណាចៅណា »លោកគីម និងអ្នកនៅក្នុងផ្ទះវិញម្នាក់ៗឡើងវល់អស់ហើយមិនដឹងថាគួលួនអ្នកណានោះទេបើសុទ្ធតែកំពូលចៅលួងអ្នកនេះ2អ្នកទៀតយំឲត្រហឹង នេះពួកគាត់មើលតែបន្តិចឈឺក្បាលថ្នាក់នេះចុះទម្រាំជុងហ្គុកនិងថេយ៉ុងវិញ កុំថាតែលោកគីមនិងប្រពន្ធគាត់ជីមីនក៏វល់ណាស់ដែរពីនាក់ប្ដីប្រពន្ធកាន់កូនម្នាក់មួយលួងមិនបាត់សោះចុះកូនគេកើតមកចឹងអីដឹងតែមិនបានគេងតែម្ដង។

« អូ កូនប៉ាៗមកនេះមក »ជុងហ្គុក មកដល់ក៏ដាក់ឲថេយ៉ុងអង្គុយនៅសាឡុងស្រួលបួលសិនមុននិងដើរទៅយកកូនៗពីជីមីននិងយ៉ុនហ្គី ឯថេយ៉ុងក៏យកជូយ៉ុនមកកាន់ក្នុងដៃដែរ។

« ជូយ៉ុនកូនស្រី នេះAppaណាហើយនេះប៉ាៗធំកូនចឹងកូនឈប់យំទៅ សឺត»ថេយ៉ុង លើករលាក់កូនស្រីតិចៗទើបឲកូនសម្លឹងមើលខ្លួននិងជុងហ្គុកទើបនាងស្ងាត់មាត់ឈឹង ជុងវ៉ុន ថេជុងក៏ដូចគ្នាគ្រាន់តែមកដល់ដៃប៉ាធំក៏បាត់យំភ្លាម ឯអ្នកគ្រប់គ្នាវិញម្នាក់ៗចំហរមាត់ធ្លុងអូយំនេះមិនមែនយំឃ្លានទឹកដោះគោទេហេស៎ តាមពិតរកប៉ាៗទាំងពីសោះពួកគាត់ឯណោះខំយកទឹកដោះគោមកបញ្ជុកតែគ្មានអ្នកមឹមនោះទេ។

« ហឹុសៗ ខូចសម្បើមណាស់លោកកូន »ជុងហ្គុក សម្លឹងមើលកូនទាំងបីរបស់ខ្លួនទាំងអស់សំណើចមើលចុះបិុនញ៉េះសោះចេះតាមខ្លួនទៅហើយ។

« អូ មើលចុះជូយ៉ុនគេសើចហើយហិហិ »ថេយ៉ុង ដែលសម្លឹងមុខកូនស្រីក៏សើចឡើងក្រោយឃើញនាងសើចតិចៗដាក់ខ្លួន។

« កូនឯងនេះកំពូលហើយ»យ៉ុនហ្គី នាយនៅតែសរសើរ សរសើរត្រង់ថាមើលឈ្នះកូនភ្លោះបីហើយសុទ្ធតែកំពូលកូន។

« ឯងចាំមើលកូនឯងម្ដងទៅ ហឹុស»ជុងហ្គុក ចាំមើលតែកូនគេកើតមកក៏មិនខុសពីកូននាយប៉ន្មានដែរ។

« អឺ មែន ហឹុសៗៗ »
បន្ទាប់ពីនិយាយគ្មាលេងបានមួយសន្ទុះហើយគ្រួសារគីមនិងយ៉ុនមីនក៏ត្រឡបទៅវិញក្រោយញាុំបាយជុំគ្នាហើយ ជុងហ្គុកនិងថេយ៉ុងវិញក៏នាំគ្នាបីកូនយកទៅសម្អាតខ្លួនមុននិងយកមកដាក់ក្នុងអង្រឹង3ដែលតម្រៀបជួរគ្នាអង្រឹងនេះគឺអាចយោលខ្លួនឯងបានមិនពិបាកនោះទេហើយណាមួយកូនគេមឹមឆ្អែតក៏គេងតែម្ដង បន្ទាប់ពីរៀបចំឲកូនៗរួចរាល់ហើយជុងហ្គុកនិងថេយ៉ុងក៏នាំគ្នទៅសម្អាតខ្លួនចេញម្ដងព្រោះមួយថ្ងៃនេះកូនៗពួកគេកូរសម្បើមណាស់ក្រោយម៉ុជទឹករួចរាល់ពួកគេក៏ឡើងមកគេងអោបគ្នាលង់លក់បាត់ទៅ( បញ្ជាក់ណាបន្ទប់តែមួយទេគ្រាន់តែវាមានទំហំធំ)។ ហើយចំពោះកូនភ្លោះទាំងបីគឺមិនពិបាកចំណាំនោះទេព្រោះតែកូនស្រីនាងរាងកាត់ទៅរកថេយ៉ុងបន្តិចឯងជុងវ៉ុននិងថេជុងវិញគឺដូចគ្នាគ្រាន់តែពណ៍សក់ខុសគ្នាបន្តិចប៉ុណ្ណោះណាមួយពួកគេជាឪពុកម្ដាយរឿងអីដែលចំណាំកូនខ្លួនឯងមិនដឹងនោះ។

[ To Becontinue ☞︎︎︎✯★♡︎]
♡︎𝙸 𝚕𝚘𝚟𝚎 𝚢𝚘𝚞 𝚛𝚎𝚊𝚍𝚎𝚛𝚜♡︎

ប្រពន្ធរបស់ម៉ាហ្វៀ🔥Where stories live. Discover now