ភាគ:36 « កូនក្បាលខូច💗 »

Start from the beginning
                                    

« មែនហើយ ហិហិ »ថេយ៉ុង ក៏បែរមកសើចស្ញេញដាក់ប្ដីព្រោះតែនាយនិយាយក៏មិនខុសគឺដូចមែន។

« លោកម្ចាស់បាទ »ប៊ីន

« ឆាប់លើករបស់របរទៅ »ជុងហ្គុក ថាហើយប៊ីនក៏ចូលមកក្នុងយកកំប៉ុងទឹកដោះគោរួចទាំងរបស់ផ្សេងៗផងដែរ។

« រួចរាល់ហើយលោកម្ចាស់ »ប៊ីន

« ចឹងយើងឆាប់ទៅៗប្រពន្ធសម្លាញ់ តោះកូនប្រុសកូនស្រីប៉ា »ជុងហ្គុក

« បាទ លោកប្ដី » ថាហើយក៏នាំគ្នាដើរចេញទៅដោយថេយ៉ុងបីជូយ៉ុន ឯជុងហ្គុក គឺបីកូនប្រុសទាំងពីនៅក្នុងដៃសម្ដៅទៅឡានដែលនៅចាំខាងមុខនោះ ក្រោមក្រសែភ្នែកជាច្រើនដែលសម្លឹងមកក្នុងន័យច្រណែននិងថេយ៉ុងដែលអាចមានកូនបាននៅមានលោកប្ដីម៉ាហ្វៀនេះថ្នមទៀត បើតាមគេធម្មតាវ៉ៃខ្ទប់ជញ្ជាំងឥឡូវនិង។

ងឺុត!!!!!!
ក្រោយធ្វើដំណើរចេញពីមន្ទីរពេទ្យអស់មួយសន្ទុះពេលនោះពួកគេក៏មកដល់ភូមិគ្រឹះវិញដោយមានការចាំទទួលស្វាគមន៍ពីគ្រួសារគីមជីមីននិងយ៉ុនហ្គីផងដែរ។

«សឺតៗៗ ជុងវ៉ុន ថេជុង ជូយ៉ុនហា៎មកដល់ផ្ទះយើងហើយណាកូនប្រុសកូនស្រីប៉ាៗ »ជុងហ្គុក អោនទៅថើបថ្ពាល់កូនប្រុសដែលនៅក្នុងដៃរួចទើបទៅថើបថ្ពាលកូនស្រីតិចៗ ទើបនាយបោះជំហ៊ានចេញពីឡានចាំប្រពន្ធ។

« ហ៎... » ថេយ៉ុង គេពេបមាត់បែបមិនសុខចិត្តភ្លាមក្រោយពេលប្ដីមិនថើបខ្លួនចឹងគេមិនខ្ចីចុះ។

« ប្រពន្ធសម្លាញ់ហា៎ ចុះមកអូន »ជុងហ្គុក ដែលមិនដឹងថាប្រពន្ធងក់ងរក៏ហៅឲចុះមកឯកូនស្រីនៅសម្លឹងមុខប៉ាៗភ្លឹសៗ មិនបាច់ឆ្ងល់ថាហេតុអីមិនគេងព្រោះតែនៅចាំមើលតែបាត់ប៉ាតូចប៉ាធំនិងអាលស្រែកយំនិងហើយចំណែកបងប្រុសទាំងពីក៏ចឹងដែរគឺសហការគ្នាបានល្អណាស់។

« អត់ »ថេយ៉ុង តបទាំងមិនខ្ចីមើលមុខប្ដី។

« ហឹុសៗ »ជុងហ្គុក ដែលទើបតែនឹកឃើញថាប្រពន្ធងក់ងររឿងអីក៏សើចឡើង ពុទ្ធោមើលប្រពន្ធគេចុះចេះមកច្រណែនកូនទៅកើតដែរ។

« អៅ!! ជុងហ្គុកហេតុអីមិនចូលទៅក្នុងទៅកូនហើយចុះថេយ៍ហេតុអីមិនចុះមកកូន »អ្នកស្រីគីម ដែលឮសម្លេងឡានយូរហើយតែចាំមិនឃើញមានអ្នកណាចូលក្នុងសោះ ទើបពួកគាត់នាំគ្នាចេញមកមើលក៏ឃើញជុងហ្គុកឈរសើចទើបទៅតាមក៏ឃើញថេយ៉ុងគេនៅពេបមាត់ងក់ងរក្នុងឡាន។

ប្រពន្ធរបស់ម៉ាហ្វៀ🔥Where stories live. Discover now