🌻⛓ធ្វើជាកូនយើងទៅអាល្អិត⛓🌻

Start from the beginning
                                        

"ចឹងមានតែចាំមើលតទៅទៀតសិនទៅ!!!!បើសិនជាក្មេងនោះជាទាយាទនីឆូសាន់ពិតមែនណា៎!!ទោះជាគេនោះពូកែបិទបាំងអត្តសញ្ញាណយ៉ាងណា៎ក៏ដោយ ក៏អាថ៌កំបាំងគ្មាននៅលើលោកនេះដែរ!!!"yoongi និយាយដោយទឹកមុខជឿជាក់

"អាឡូវ សម្រេចថាឯងព្រមរៀបការហើយមែនទេ"ដោយមិនចង់បន្លាយពេលយូរជាងនេះ លោកម្ចាស់ក៏បង្វែរមកសួរនាំyoongiពីរឿងរៀបការវិញ ដែលធ្វើអោយនាយសង្ហារភ្ញាក់រលឹកឡើងវិញ!!អីយ៉ា!!!!ចំមែនហើយ គេប៊ិះនិងភ្លេចរឿងនេះទៅហើយមិញនេះ រវល់តែគិតពីរឿងអត្តសញ្ញាណ របស់ទាយាទត្រកូលនីឆូសាន់

"ទេ!!!!!ខ្ញុំនៅតែនិយាយពាក្យដដែលថាខ្ញុំមិនរៀបការទេ"

"ហេតុអី!!!!?ហេតុអីឯងមិនការ ឬមួយព្រោះតែក្មេងនោះមានរូបរាងមុខមាត់អាក្រក់ ទើបបានជាឯងមិនព្រម?"MrMin ទៀតហើយ ឃើញថាគេនិយាយជាមួយគាត់មិញនេះដូចជាត្រូវរៅគ្នាហើយ តែមើលពេលនេះចុះកូនម្នាក់នេះចំជាមិនយល់សាច់ការមែន

"រឿងនោះក៏ជាផ្នែកមួយដែរខ្ញុំមិនចង់ការជាមួយក្មេងនុងដែរ តែជាផ្នែកតូចតែប៉ុណ្ណោះ អ្វីដែលសំខាន់ខ្ញុំមិនបានស្រឡាញ់ក្មេងនុង ឡើយ ខ្ញុំមានជីមីនជាសង្សាខ្ញុំហើយ ពួកយើងក៏ស្រឡាញ់គ្នាខ្លាំងណាស់ដែរ គ្មានហេតុផលអីដែលខ្ញុំត្រូវបោះបង់ជីមីននោះទេ បើទោះជាក្មេងនោះស្រស់ស្អាតអស្ចារ្យមកពីណាក៏ដោយ"(Jimin be like:បងល្អពេកហើយ😭)

"ហើយបើទោះជាខ្ញុំមិនរៀបការនិងក្មេងនោះក៏ខ្ញុំនៅតែអាចមានអំណាចឈរជើងលើសង្គមមួយនេះដែរ គ្រួសារចន(គ្រួសារជីមីន)ក៏ជាអ្នកមានអំណាចខ្លាំងនៅLAប៉ាក៏ដឹងណាមួយគ្រួសារយើងនិងគ្រួសារជាចនក៏ជាប់សាច់ឈាមគ្នា បើពួកយើងរួបរួមគ្នា ប៉ាគិតមើលថាវានិងទៅជាយ៉ាងណា (បញ្ជាក់:ដែលថាគ្រួសារមីននិងគ្រួសារចនជាប់សាច់ឈាមគ្នាព្រោះ ម៉ាក់ជីមីននិងប៉ាយ៉ុនហ្គីជាបងប្អូនបង្កើតនិងគ្នាតែថាគ្រួសារចន មិនសូវជានៅកូរ៉េទេ ពួកគេរស់នៅLAឯណេះចំណែកឯ ជីមីន គេមិនមែនជាកូនបង្កើតរបស់លោកចនទេគេជា កូនប្ដីមុនរបស់ម៉ាក់គេនោះឯង តែលោកចនក៏ស្រឡាញ់គេដូចកូនបង្កើតយ៉ាងចឹង)"ម្ដងនេះyoongiមិនបានស្រែកឬនិយាយខ្លាំងដាក់ លោកប៉ាឡើយ គេនិយាយបែបធម្មតាគ្នាប្រតិកម្មនិងមានស្នាមញញឹមជាប់ជានិច្ច ព្រោះគេដឹងស្រាប់ហើយថាប៉ារបស់គេមិនអាចគាបសង្កត់គេបាននោះទេ.......

"ចុះឯងចង់ឱ្យយើងធ្វើយ៉ាងមិច?"

"ស្ងាត់............"yoongiមិនបានតបទៅលោកមីនភ្លាមនោះទេព្រោះគេកំពុងតែនឹកគិត ថានិងត្រូវធ្វើយ៉ាងមិចទៀតបន្ទាប់ពីគិតមួយសន្ទុះមក នាយសង្ហារក៏លេចចេញនៅស្នាមញញឹមចុងមាត់មកយ៉ាងមានគំនួច ហើយក៏ងាគទៅមើលមុខឪពុកបន្តិចមុននិងនិយាយ..........

"ប៉ាឱ្យគេរៀបការនិងប្អូនជីដូនមួយទៅ!!គំនិតខ្ញុំយ៉ាងមិចដែរ?"

"ឯង...ចង់សម្ដៅទៅលើ!!!!!!ជុង!!!គុក??"......

នាយកម្លោះមិនបានតបតែក៏នៅតែរក្សាស្នាមញញឹមលាក់គំនួចរបស់គេដដែល.....

Skip............

សឹបៗសម្លេងស្បែកជើងបានបន្លឺឡើងធ្វើអោយអ្នកដែលនៅក្នុងបន្ទប់នោះប្រញាប់រៀបរឹករៀបពារកុំអោយគេសង្ស័យ
ក្រាក!!!!សម្លេងបើទ្វាបានបន្លឺឡើងធ្វើអោយអ្នកខាងក្នុងនោះអាចមើលឃើញថាអ្នកណាជាអ្នកចូលមក

"គឺលោកពូ អ...អត់ទេ..គឺលោកម្ចាស់ទៀតហើយ? លោកម្ចាស់មកដោះលែងខ្ញុំមែនទេ!!!"នាយតូច ថេហ្យុងនិយាយទាំងសប្បាយចិត្តនិងធ្វើចរឹកដូចកូនក្មេង ដែលមិនអាចអោយអ្នកម្ខាងទៀតចាប់ពិរុទ្ធខ្លួនបាននោះឡើយ

"ឯង...មកនេះមក"

"ខ្ញ...ខ្ញុំមែនទេ" នាយតូចលើកដៃមមចង្អុលខ្លួនឯងព្រមទាំងវាចាទាំងភ្ញាក់ផ្អើលពេលឮអ្នកម្ខាងហៅខ្លួនអោយទៅជិតគេបែបនេះ អីយ៉ាមិចនិងហ៊ានទៅ បើគេគិតមិនល្អមកលើខ្លួននោះគិតយ៉ាងមិច......

"ទេ!!!!មិនហ៊ានទៅទេ បើលោកពូគិតមិនល្អមកលើខ្ញុំនោះតើគិតយ៉ាងមិច?"

"ឆាប់មក ក្មេងតូច!!!យើងមិនធ្វើអីឯងឡើយ ជឿយើងទៅ" MrMin និយាយដោយទឹកមុខប្រាកដ់ប្រជាអោយក្មេងតូចចំពោះមុខទុក្ខចិត្តថាគាត់គ្មានបំណងអាក្រក់លើគេឡើយ ហើយវាក៏បានសម្រេចអាល្អិតក៏ព្រមដើរមកជិតគាត់ទាំងសម្លឹងមុខគាត់ម៉ក់ៗដូចកូនឆ្កែ រួចគាត់ក៏ទាយអាល្អិតមកអោបទាំងស្នាមញញឹម រួចថើបថ្នាស់គេមួយខ្សឺតមុននិងវាចាបន្ត......

"ធ្វើជាកូនយើងណាអាល្អិត!!!!"

"ហាស់!!!!!?មិច...និងអាចទៅ?".........


សូមរងចាំភាគបន្ត.........🙏

អេៗៗៗៗៗៗៗកុំអាលទៅណាមើល🤧ជួយចុចអាផ្កាយតូចមួយនិងអោយadminមួយមើលធ្វើជាច្រឡំក៏បានដែរ🤕🤧ទៅចាំញុមអោយ2សឺត😩😂🙏

🔞ជំរែកស្នេហ៍🔞👿គ្រួសារសាតាន👿Where stories live. Discover now