ភាគទី ០៨

463 35 0
                                    

មកហើយៗ❤️ ( ទើបចេញមកសោះមានបញ្ហាប៉ុណ្ណឹងហើយ ទម្រាំភាគបន្តទៀតម៉េចទៅន៎🤔 )

រឿង ជំនួយការបេះដូង🌈✨

🎀 ភាគទី ០៨ 🎀

~~~~~~~🎗~~~~~~~

ចាន់នឹងបូបានមកទទួលសៀវថុងនៅព្រលានយន្តហោះរួចក៏បានមកកាន់ក្រមហ៊ុន ឯវ៉ាលីសនឹងសម្ភារះរបស់សៀវថុងបានឲ្យតាកុងឡានយកទៅវីឡាមុន...

#ក្រុមហ៊ុនវ៉ាងស៊ាវ

នៅក្រុមហ៊ុនមានការឈរត្រៀមទទួលសៀវថុង នាងដើរយ៉ាងស្វាហាប់នឹងទឹកមុខមាំ...

" សួស្តី! ខ្ញុំស៊ាវ សៀងថុង នឹងមកធ្វើការនៅទីនេះក្នុងនាមជានាយិការងក្រុមហ៊ុន... "

" ស្វាគមន៍នាយិការង " និយាយព្រមគ្នាៗ

" តែថាបម្រាមក្រុមហ៊ុនបាត់ទៅណា? "

" គឺខ្ញុំលុបចោលហើយ "

" លុបចោល?...យើងទៅនិយាយក្នុងការិយាល័យលោកទៅ... "

" អញ្ជើញ! "

" ចាន់មកជាមួយបង... "

" បាទ! "

#ការិយាល័យប្រធាន

នៅក្នុងការិយាល័យមានបូ ចាន់នឹងសៀវថុង...

" ហេតុអ្វីលុបបម្រាមមិនប្រាប់ខ្ញុំ? "

" ខ្ញុំគិតថាបម្រាមផ្តាច់ការមិនសមហេតុផល...ហើយម្យ៉ាងដោយសារបម្រាមឡប់ៗអស់ហ្នឹងក្រុមហ៊ុនបាត់បង់បុគ្គលិកមានសមត្ថភាពច្រើន...ហេតុផលដកបម្រាមមានតែប៉ុណ្ណឹង... "

" ប៉ុណ្ណឹង? តែវាជាបម្រាមដែលខ្ញុំដាក់ចេញ បើដកគួរពិភាក្សារជាមួយខ្ញុំសិន "

" តែបោះត្រានឹងហត្ថលេខារបស់ខ្ញុំ... "

" លោក! "

" បានហើយៗ! រឿងបម្រាមគឺខ្ញុំជាអ្នកឲ្យគាត់លុបចោល ព្រោះខ្ញុំអ្នកតវ៉ាចំពោះបម្រាមហ្នឹង... "

" ឯង! ឯងចេះស្អី? បើឯងពូកែមែន មិនមែនឯងរៀនផ្នែកគ្រប់គ្រងនឹងហិរញ្ញវត្ថុធ្លាក់នោះទេ...ឯងដឹងស្អីជាការគ្រប់គ្រងទេ?... "

" មែន! ខ្ញុំមិនពូកែដូចបងទេ តែខ្ញុំក៏អាចចែកដាច់រវាងការគ្រប់គ្រងបែបសេរីនឹងផ្តាច់ការដែរ...ចំពោះបម្រាមរបស់បងគឺផ្តាច់ការពេកហើយ... "

រឿង ជំនួយការបេះដូង❤️Where stories live. Discover now