ភាគទី៣១

489 27 0
                                    

មកហើយៗ❤️

រឿង ជំនួយការបេះដូង🌈✨

🎀 ភាគទី ៣១ 🎀

~~~~~~~🎗~~~~~~

" ទៅធ្វើអី...កុំប្រាប់ណាថាបង... " បូនិយាយកាត់

" បងចង់ដឹងពីសុខភាពរបស់អូនក្នុងករណីអូនមានកូន តើមានផលប៉ះពាល់អ្វីខ្លះ... " បូ

" អរចឹងទេ! អូនស្មានតែបងចង់ឲ្យអូនវះកាត់យកវាចេញវិញ... " ចាន់

" អស់អីហើយមែនទេ បើអស់ហើយចេញទៅ... " បូ

" យប់ហ្នឹង! បងអត់គេងអោបអូនទេ នេះបងនៅខឹងអូនទៀតហ៎... " ចាន់

" រឿងធំដល់ថ្នាក់ហ្នឹង ឲ្យបងឈប់ខឹងអូនភ្លាមៗបានយ៉ាងម៉េច... " បូ

" អូខេៗ! អូនគេងក្នុងបន្ទប់អូនក៏បាន... " ចាន់បម្រុងដើរចេញទៅ តែបូចាប់ដៃចាន់...

" បងកែប្រែហើយ យប់ហ្នឹងគេងជាមួយបង... " បូ

" ទទួលបញ្ជាទាន... " ចាន់ស្ទុះទៅអោបបូ ឯបូអោបតបវិញ...

#ថ្ងៃថ្មី

បូនឹងចាន់បានទៅជួបគ្រីស ពិភាក្សាពីសុខភាពចាន់...ការពិភាក្សាបានបញ្ចប់ដោយទឹកមុខញញឹមឡើងវិញរបស់បូ ព្រោះសុខភាពចាន់ល្អខ្លាំងបំផុត...

ពីមួយថ្ងៃទៅមួយថ្ងៃ បូនឹងចាន់កាន់តែល្អូកល្អើនឡើងៗតែក៏មិនផ្អែមរហូតដែរព្រោះគូរនេះជាគូរជម្លោះអត់រឿងឈ្លោះក៏ចាន់រកវិធីនឹងរករឿងឈ្លោះឲ្យទាល់តែបាន...

#ក្រុមហ៊ុនវ៉ាងស៊ាវ

ស៉ីងស៉ីងនឹងជូជូស្រែករត់រកចាន់ទាំងឆោឡោ ឯងចាន់ធ្វើមុខភ្លឺសៗ...

" ចាន់ៗ...ហឺយ...ចាន់ៗ...គឺ...ចាន់...គឺ... " ជូជូនិយាយទាំងដង្ហក់

" ពួកបងកើតអី? ធ្វើអារម្មណ៍និយាយមួយៗ...មានរឿងអី?.... " ចាន់

" នៅលើដំបូល...គឺនៅលើដំបូង... " ស៉ីងស៉ីង

" នៅលើដំបូង! នៅលើនោះមានរឿងអី...ឬក៏... " ចាន់ស្ទុះរត់ទៅលើដំបូងអគារដោយដៃមានកាន់ដំបងឈើ

ចាន់ដើរលបៗលើដំបូងអគារឮសម្លេងគ្រោកក្រាកៗ ចាន់រុញរត់បិទភ្នែកសំពងលើបុរសម្នាក់ជាច្រើនដំបង...

រឿង ជំនួយការបេះដូង❤️Where stories live. Discover now