ភាគបញ្ចប់

681 58 2
                                    

មកហើយៗ❤️ ( Happy Ending 😁 )

រឿង ជំនួយការបេះដូង🌈✨

🎀 ភាគទី៣៣ ( ភាគបញ្ចប់ ) 🎀

~~~~~~~🎗~~~~~~

ដោយចិត្តសង្ស័យ គ្រីសដែលជាមិត្តចាន់គេដើរទៅស្ទាបជីបចររបស់ចាន់រួចក៏លាន់មាត់...

" នេះ...ចាន់! ឯងមានផ្ទៃពោះហើយ... " គ្រាន់ឮបែបនេះ ធ្វើឲ្យគ្រប់គ្នាភ្ញាក់ផ្អើល ហើយបន្តសួរគ្រីសពិតអត់ៗ គ្រីសគេតបវិញនឹងធានាថាច្បាស់ព្រោះគេធ្វើខាងផ្អែកនេះជាង១០ឆ្នាំទៅហើយ ក៏មិនដែរភ្លាត់លើការពិនិត្យឡើយ...

បន្ទាប់ពីទទួលដំណឹងល្អបែបនេះ បូអរយ៉ាងខ្លាំងគេអោបចាន់យ៉ាងណែនព្រមនឹងពោលពាក្យទៅកាន់ចាន់

" អរគុណណាស់...អរគុណសម្រាប់ការលះបង់របស់អូនដើម្បីបងនឹងគ្រួសារយើង...អរគុណណាស់អូនសម្លាញ់...បងស្រលាញ់អូន... " បូពោលដោយអួលដើមក ឯចាន់ក៏តបទៅវិញ

" អូនក៏ស្រលាញ់បងដែរ...តែថា... " ចាន់

" បងស៉ីងស៉ីងគាត់មានប៊េប៊ីគាត់អត់ក្អួតដូចអូនទេ ហើយប្តីគាត់អ្នកក្អួតវិញអាហ្នឹងម៉េចវិញ... " ចាន់ចង្អុលទៅកាន់ស៉ីងស៉ីងនឹងប្តីរបស់នាង ភ្លាមនោះជូជូក៏និយាយ

" អរ! អាហ្នឹងគេហៅថាចាញ់ជំនួសប្រពន្ធ " ជូជូ

" ម៉េចបានចាញ់ជំនួសចឹង? " ចាន់

" ចាស់ៗគាត់ថាប្តីចាញ់ជំនួសប្រពន្ធដោយសារតែគាត់ស្រលាញ់នាងខ្លាំង... " គ្រាន់ឮបែបនេះចាន់ចាប់ទម្លាប់ទឹកមុខស្រពោន

" ហឹម! ចឹងមានន័យថាបងបូអត់សូវស្រលាញ់ខ្ញុំទេចឹងនោះ បានគាត់អត់ចាញ់ជំនួសខ្ញុំ... " ចាន់

" វាមិនមែនបែបនេះទាំងអស់ទេចាន់...គឺថា... " ចាន់និយាយកាត់

" មិនបាច់ដោះសារជំនួសគាត់ទេ...ហឹម... " ចាន់

" ចុះចាស់ៗគាត់មានប្រាប់ថាធ្វើម៉េចបានចាញ់ជំនួសបានអត់? " បូ

" ហឺយ! ចាញ់ជំនួសស្អីទេ កុំខ្វល់នឹងវាពេកវាចង់រករឿងកូនហ្នឹង... " ប៉ាចាន់

" ប៉ាហ៎ក! ខ្ញុំកូនប៉ាណា... " ចាន់

" កូនៗទៅ ក្រលានិយាយចេញមកចង់រករឿងកូនប្រសារយើងបាត់ហើយហ្នឹង...ប៉ាប្រាប់ឯងណា ឲ្យតែឧស្សាហ៍រករឿងកូនប្រសារយើង កុងឯងនឹងមិនមានវត្តមានទៀតទេប្រាប់ឲ្យហើយ...មិនទាន់ដឹងស្អីផងមានកម្រោងចង់រករឿងគ្នាបាត់... " ឮបែបនេះគ្រប់គ្នាអស់សំណើចតែព្យាយាមទប់...

You've reached the end of published parts.

⏰ Last updated: Nov 27, 2021 ⏰

Add this story to your Library to get notified about new parts!

រឿង ជំនួយការបេះដូង❤️Where stories live. Discover now