ភាគទី០១

1.3K 66 0
                                    

មកហើយៗ❤️

រឿង ជំនួយការបេះដូង🌈✨

🎀 ភាគទី ០១ 🎀

~~~~~~~🎗~~~~~~~

#ទីក្រុងប៉េកាំង.......

ប្រទេសចិនជាប្រទេសដែលប្រកួតប្រជែងផ្នែកឧស្សាហកម្មនៅក្នុងនឹងក្រៅប្រទេសខ្លាំងក្លា ដែលក្នុងចំណោមនោះក្រុមហ៊ុនវ៉ាងនឹងក្រុមហ៊ុនស៊ាវជាក្រុមហ៊ុនដែលជាប់ចំណាត់ថ្នាក់លំដាប់កំពូល តែដោយសារក្រុមហ៊ុនស៊ាវបានបិទបញ្ចប់ឈ្មោះក្រុមហ៊ុនគេនឹងបានចូលហ៊ុនជាមួយក្រុមហ៊ុនវ៉ាងដែលជាក្រុមហ៊ុនជិតស្និទ្ធហើយក៏មានសម្ព័នភាពពិសេសផងដែរ.....

#ក្រុមហ៊ុនវ៉ាង

ថ្ងៃនេះគឺជាថ្ងៃដែលក្រុមហ៊ុនវ៉ាង បានទទួលភាគហ៊ុនពីក្រុមហ៊ុនស៊ាវដែលមានការចូលរួមពីសំណាក់ប្រធានក្រុមហ៊ុនជាច្រើន....

" លោកបងស៊ាវ! ពិតជាគិតច្បាស់ហើយ? " ប្រធានវ៉ាងគាត់និយាយទៅកាន់ប្រធានស៊ាវ

" ខ្ញុំគិតច្បាស់ហើយ ព្រោះខ្ញុំក៏មិនបាននៅទីនេះគ្រប់គ្រងក្រុមហ៊ុនដែរ...ស្អែកនេះខ្ញុំត្រូវឡើងទៅសហរដ្ឋអាមេរិចដើម្បីជួយលោកប៉ាអ្នកម៉ាក់គ្រប់គ្រងការងារនៅទីនោះ...ចំណែកឯរឿងកូនសៀវថុងនឹងបូទុកឲ្យពួកគេនៅយូរជាងនេះតិចទៅ ព្រោះសៀវថុងនាងត្រូវបញ្ចប់ការសិក្សានាង២ឆ្នាំទៀត... " ប្រធានស៊ាវ

" បាទ! កូនបូវាក៏មិនទាន់គិតគូររឿងនោះដែរ វាត្រូវកាន់ការងារច្រើនណាស់...បើសៀវថុងរៀនចប់ចាំការឲ្យពួកគេក៏មិនយឺតពេលដែរ....ហិហិ " ប្រធានវ៉ាង

" ហ្នឹងហើយៗ លោកបង! បើនៅទីនេះមានអ្វីឲ្យខ្ញុំជួយ កុំក្រែងចិត្តអីណា អាចទាក់ទងមកខ្ញុំបាន...ហើយអាលុយដែលក្រុមហ៊ុនចំណេញមិនបាច់ផ្ទេរឲ្យខ្ញុំទេ លោកបងទុកទំនុកបម្រុងចុះ...ដំបូងខ្ញុំគិតថាបិទក្រុមហ៊ុនចោលតែម្តង តែអាណិតបុគ្គលិកដែលគ្នាធ្វើការជាមួយខ្ញុំច្រើនឆ្នាំអត់មានការងារធ្វើ ទើបសម្រេចថាចូលហ៊ុនជាមួយលោកបងតែម្តងទៅ....ខ្ញុំផ្ញើរពួកគេផងលោកបង! ពួកគេធ្វើការល្អណាស់ បើអាចយកពួកគេទៅជាមួយខ្ញុំទាំងអស់នោះ ខ្ញុំប្រាកដជាយកទៅជាមិនខាន....ហិហិ " ប្រធានស៊ាវ

រឿង ជំនួយការបេះដូង❤️Where stories live. Discover now