ភាគទី ១៦

504 35 0
                                    

មកហើយៗ❤️ ( ចាន់ៗស្រលាញ់មនុស្សទឹកកកហើយ😁 )

រឿង ជំនួយការបេះដូង🌈✨

🎀 ភាគទី ១៦ 🎀

~~~~~~~🎗~~~~~~~

" រឿងអ្វីបូ? " ម៉ាក់ចាន់

" មុននឹងជម្រាប...ឲ្យខ្ញុំសូមទោសលោកប៉ានឹងលោកពូអ្នកមីងផង...គឺ....គឺ....គឺថាខ្ញុំស្រលាញ់ចាន់... "

" ថាម៉េច? " និយាយព្រមគ្នា

" ខ្ញុំមិនដឹងថាមានអារម្មណ៍បែបនេះទៅលើចាន់ដោយរបៀបណាទេ តែគ្រាន់តែដឹងថាពេលគេនៅក្បែរខ្ញុំម្តងៗបេះដូងរបស់ខ្ញុំលោតស្ទើធ្លាយទ្រូងទៅហើយ ហើយក៏ជាគេដែលធ្វើឲ្យក្រុមហ៊ុននឹងខ្ញុំផ្លាស់ប្តូរគ្រប់យ៉ាង...ខ្ញុំពិតជាស្រលាញ់ចាន់ខ្លាំងណាស់... "

" គិតអីចេះខុស! កូនបានប្រាប់ប៉ាម៉ាក់ហើយថាលោកប្រធានស្រលាញ់ចាន់ តែនៅតែមិនជឿកូន... "

" អ្នកនាងដឹង? "

" ខ្ញុំសង្ស័យតាំងពីលោកនិយាយការពារចាន់មកម្លេះ ពិសេសក្រសែភ្នែកលោកអ្នកបញ្ជាក់ប្រាប់គ្រប់យ៉ាងហ្នឹង ហើយខ្ញុំចាប់ផ្តើមសង្កេតលោករហូតមកហ្នឹង...ខ្ញុំបានខលប្រាប់ប៉ាម៉ាក់រឿងនេះ តែគាត់អត់ជឿទេ...ឥលូវម៉េចហើយជឿកូននៅ? "

" អ្នកទាំងអស់គ្នាមិន... " ប៉ាចាន់និយាយកាត់

" វាមិនអីទេ! ពួកយើងមិនរើងអើងអីទេ...មែនអត់លោកបងវ៉ាង "

" ហឺយ! សម័យនេះហើយនៅរើងអើងអីទៀត ប៉ាគាំទ្រពួកឯងជានិច្ច...តែថាចុះចាន់ដឹងរឿងនេះទេ? "

" គេមិនទាន់ដឹងទេ ហើយខ្ញុំក៏មិនដឹងថាគេស្រលាញ់ខ្ញុំឬអត់ដែរ... "

" ស្រលាញ់! ប្អូនខ្ញុំស្រលាញ់លោក តែគេស្រលាញ់លោកដោយមិនដឹងខ្លួន... "

" ហើយកូនចង់សារភាពទៅចាន់បែបណា? " ប៉ាបូ

" ខ្ញុំ...ខ្ញុំ... " ចាន់ស្រែកពីក្នុងបន្ទប់ទៅកាន់បូ...

" លោកប្រធាន...លោកប្រធាន... "

" បាទ... "

" ខោក្នុងខ្ញុំផ្ញើក្នុងវ៉ាលីលោកហ៎...ម៉េចខ្ញុំរកអត់ឃើញចឹង? " គ្រាន់តែឮចាន់ស្រែកសួរបូបែបនេះគ្រប់គ្នាខំទប់សើចហួសចិត្តនឹងចាន់តែម្តង...

រឿង ជំនួយការបេះដូង❤️Where stories live. Discover now