ភាគទី ០៥

535 40 0
                                    

មកហើយៗ❤️

រឿង ជំនួយការបេះដូង🌈✨

🎀 ភាគទី ០៥ 🎀

~~~~~~~🎗~~~~~~~

ពីមួយថ្ងៃទៅមួយថ្ងៃ ចាន់ព្យាយាមធ្វើយ៉ាងណាឲ្យក្រុមហ៊ុនដកបម្រាមនេះចេញ

#ក្រុមហ៊ុនវ៉ាងស៊ាវ

ថ្ងៃនេះជាថ្ងៃប្រជុំពីកិច្ចការទំនាក់ទំនងក្រៅប្រទេស ស្របពេលនោះមានបុគ្គលិកម្នាក់បានមកយឺតកន្លះម៉ោង គេបើកទ្វារថ្នមៗដើរចូលទៅ តែ....

" ឈប់សិន! អ្នកណាឲ្យលោកចូលមក? " បូ

" សូមទោសលោកប្រធាន! គឺថាខ្ញុំ...គឺ... "

" ចេញទៅវិញទៅ ហើយសរសេរក្រដាសច្បាប់ឲ្យខ្ញុំ...ប្រជុំបន្តទៅ " បុគ្គលិកនោះដើរចេញទៅ ឯចាន់បម្រុងដើរទៅតាមបុគ្គលិកនោះតែបូសម្លឹងមុខគេក៏បញ្ឈប់ដំណើរ...

បន្ទាប់ពីប្រជុំចប់ ចាន់រត់ទៅរកតុបុគ្គលិកដែលមកយឺតនោះ គេក៏ឃើញគាត់កំពុងអង្គុយសរសេរក្រដាសច្បាប់ទាំងទឹកភ្នែក ចាន់ដើរសម្តៅទៅរកគាត់...

" បងប្រុស! មិនអីទេមែនទេ? " ចាន់ដាក់ដៃលើស្មាបុគ្គលិកនោះ ឯបុគ្គលិកនោះជូតទឹកភ្នែកងាកមើលមុខទាំងស្នាមញញឹម

" បាទ! មិនអីទេ អរគុណណា "

" មានរឿងអីមែនទេ? ហេតុអ្វីបងប្រុសមកយឺត? ហើយហេតុអ្វីមិនប្រាប់ហេតុផលទៅលោកប្រធានទៅ? "

" គាត់មិនស្តាប់ហេតុផលអ្វីទេ...សំខាន់គឺកុំឲ្យខុសបម្រាមគាត់ដាច់ខាត..."

" ហេតុអ្វីបងមកយឺត? "

" កូនស្រីគ្រុនក្តៅខ្លាំង ឯប្រពន្ធខ្ញុំនាងឈឺគេងនៅមន្ទីរពេទ្យជិត១ឆ្នាំហើយ...ថ្ងៃនេះខ្ញុំយឺតដោយសារកូនស្រីខ្ញុំឈឺខ្លាំង គេចាប់ដៃខ្ញុំជាប់នាងមិនចង់ឲ្យខ្ញុំទៅណាទេ ទើបពេលនាងគេងខ្ញុំក៏ឆ្លៀតចេញមក...មិនអីទេ! វាអាចជាថ្ងៃចុងក្រោយរបស់ខ្ញុំ...ហើយក៏ជាថ្ងៃដែលខ្ញុំគ្មានប្រាក់បង់ថ្លៃមន្ទីរពេទ្យដែរ... " បុគ្គលិកនោះនិយាយទាំងទឹកភ្នែករលីងរលោង

" ឲ្យក្រដាសច្បាប់បងមកខ្ញុំមក...ខ្ញុំនឹងទៅនិយាយជាមួយលោកប្រធានឲ្យ "

រឿង ជំនួយការបេះដូង❤️Unde poveștirile trăiesc. Descoperă acum