ភាគ:27 « ជំហានដំបូងន័យហ្គេម »

Comenzar desde el principio
                                    

" អត់ទេបងចង់គេងឱបកូនៗ "ជុងហ្គុក តបទាំងលួងសើចនិងចរិកប្រពន្ធចេះមកច្រណែនកូនៗទៅកើត នេះកូនមិនទាន់កើតច្រណែនប៉ុណ្ណឹងហើយចុះពេលកើតហើយ។

" ហឹុក មើស!!!បាច់ឱបទេស៎ ឱបអូនវិញ "ថេយ៉ុង ប៉ះដៃជុងហ្គុកចេញពីពោះខ្លួនមកនិងសម្រូតខ្លួនឲស្មើនិងជុងហ្គុកនិងរោលខ្លួនចូលទៅចាប់ឱបប្ដីយ៉ាងណែន។

" ហឹុសៗ តែបងចង់ឱបកូនៗណា"ជុងហ្គុក និយាយទាំងសើចឲរហឹុស មើលប្រពន្ធគេធ្វើចរិកចុះឲដូចកូនក្មេង។

" អត់!!!"ថេយ៉ុង គ្រវីក្បាលមុននិងបន្តឹងកម្លាំងដៃឱបនាយបន្ថែម។

" ផាច់!!អូនឱបខ្លាំងម្លេះគៀបកូនៗបងស្លាប់ហើយ"ជុងហ្គុក ដោយសារតែប្រពន្ធចរិកក្មេងនេះមិនបន្ថយមានតែបន្ថែមកម្លាំងដៃរហូតនាយក៏លើកដៃទៅទះគូទទន់ៗនោះមួយដៃផាច់។

" ហា៎ អឹម..." ថេយ៉ុងដែលរៀបនិងបើកមាត់ស្រែកជំទាលនោះក៏ត្រូវប្ដីមកថើបបិទមាត់យ៉ាងលឿងបើមិនចឹងទេបែកក្រដាសត្រចៀកឥឡូវហើយ។

" អូនសាកយំសាកមើលបងលែងឱបថើបអូនរហូត បងនិងថើបតែកូនៗបងតែប៉ណ្ណោះ"ជុងហ្គុក ក្រោយដកមាត់ចេញហើយក៏និយាយបែបគំរាមទៅប្រពន្ធភ្លាម។

" ហិហិ អូនអត់យំទេ លោកប្ដីកុំឈប់ថើបថេថេអីណា"ថេយ៉ុង ក្រោយឮប្ដីនិយាយហើយក៏ប្ដូរមកសើចយកចិត្តយកថ្លើមប្ដីវិញ។

" អឹុម មិនឈប់ទេ"ជុងហ្គុក តបទាំងទប់សើច ហើយគិតឬថានាយឈប់ថើបមែននោះមិនអាចទេវាដូចជាការញាុំបាយទៅហើយឲឈប់យ៉ាងមិច។

" អូនស្រលាញ់បងជាងគេ ហិហិសឺតៗៗ"ថេយ៉ុង ញញឹមលឹបភ្នែកមុននិងឆ្មក់ថើបថ្ពាល់ប្ដីខ្សឺតៗ ។

" ហឹុសៗបាទ..កូនជ្រូកគេងបានហើយម៉ោះ" ជុងហ្គុក សើចបន្តិចមុននិងចាប់ទាញយកប្រពន្ធមកឱបក្នុងដៃជាប់មុននិងបិទភ្នែកគេងទាំងពីនាក់។

The In morning🌅៚
ពន្លឺព្រះអាទិត្យបានបញ្ចេញរស្មីរះបញ្ចាំងពេញទីក្រុងទាំងមូលឲមនុស្សម្នាងើបមកបន្តអាជីវកម្មរបស់ពួកគេម្នាក់ៗរាងខ្លួន ដោយលែកយើងសម្លឹងមកមើលប្ដីប្រពន្ធពីរនាក់ដែលភ្ញាក់ហើយមិនព្រមក្រោកទៅណានៅគេងប្រឡែងគ្នាវិញ។

ប្រពន្ធរបស់ម៉ាហ្វៀ🔥Donde viven las historias. Descúbrelo ahora