ភាគ:17 « ចង់ទាក់យើងណាស់ហេស៎»

Start from the beginning
                                    

" អា ហាស៎ហា ជុងហិហិហិ"ថេយ៉ុង គេសើចកក្អឹកនៅពេលដែលមកញ៉ួក់ញីលើកញ្ជឹង.ករបស់គេ។

បន្ទាប់ពីប្រឡែងគ្នាអស់ចិត្តហើយពួកគេក៏នាំគ្នាដំណើរមកក្រុមហ៊ុនដោយមានប៊ីនជាអ្នកបើកឡាននិងមានឡានជាច្រើនបើតាមពីក្រោយ ឯថេយ៉ុងវិញគេនៅអង្គុយលើភ្លៅជុងហ្គុកញាំុំstrawberryដោយនាយជាអ្នកបញ្ចុកគេចាំតែហាមាត់និងថើបនាយមួយខ្សឺតនៅពេលដែលនាយបញ្ចុកគេ។
ក្រុមហ៊ុន៚

" ថេយ៍ហា៎ អូននៅចាំបងក្នុងOfficeសិនហើយណាកុំទៅណាផ្ដេសផ្ដាស់ឲសោះឮទេ" ជុងហ្គុក មុននិងចេញទៅក៏មិនភ្លេចផ្ដែផ្ដាំក្មេងរពិសនេះដែរបើមិនចឹងទេមានរឿងទៀតឥឡូវហើយ។

" បាទលោកប្ដី កុំភ័យអីថេយ៍មិនទៅណាទេ"ថេយ៉ុង ងក់ក្បាលឆ្ងក់ៗ កុំភ័យអីចាំតែព្រួយទៅបានហើយថាគេព្រមនៅមួយកន្លែងនោះ។

" បាទប្រពន្ធសម្លាញ់ បងទៅហើយក្មេងឆ្លាត សឺត" ជុងហ្គុក ទម្លាក់ស្នាមថើបលើថ្ងាសរាងតូចមួយខ្សឺតហើយក៏ដើរចេញទៅក៏មិនភ្លេចឲប៊ីននៅចាំការពារថេយ៉ុងដែរ។

" កូនហា៎ ប៉ាៗកូនទៅបាត់ហើយយើងទៅដើរលេងទៅល្អទេ" ថេយ៉ុង ណ៎ឃើញទេគេស្ដាប់បង្គាប់សម្បើមណាស់។និយាយបានតែប៉ុណ្ណឹងគេក៏បើកទ្វាបម្រុងចេញទៅក្រៅទៅហើយក៏...។

" ម្ចាស់តូច ចង់ទៅណាទាន"ប៊ីន និយាយធ្វើឲថេយ៉ុងដែលបម្រុងនិងដើរទៅនោះភ្ញាក់មិនស្ទើរ។

" គឺ..គឺកូនៗរបស់ខ្ញុំចង់ទៅលេងខាងក្រៅណា" ថេយ៉ុង

" បាទអញ្ជើញទៅចុះ" * អស់និយាយហើយម្ចាស់តូចខ្ញុំអើយយកកូនមកនិយាយរហូតចឹង* ហើយបើគេលើកយកតែកូនមិននិយាយពីរមុខរហូតចឹងឲគេនិយាយថាមិចបើសូម្បីតែលោកម្ចាស់របស់គេក៏មិនដឹងនិយាយអីដែរនោះ។

" ហិហិ អរគុណ"ថេយ៉ុង គ្រាន់តែឮប៊ីនឲទៅភ្លាមក៏រហ័សដើរទៅបាត់ដោយមានប៊ីនដើរតាមពីក្រោយផងដែរ។
« ដឹប »
" អូយ..."ថេយ៉ុង កំពុងតែមើលផ្កាសុខៗក៏មាននារីម្នាក់ដើរមកបុកគេមួយទំហឹងសឹងតែដួលផ្ងាក្រោយទៅហើយចេះបានប៊ីនមកទប់ទាន់ នេះបើសិនជាគេដួលនោះតើកូនគេទៅជាយ៉ាងមិចទៅ។

" ម្ចាស់តូចយ៉ាងមិចទៅហើយ"ប៊ីន សួរទាំងបារម្ភបើសិនជាថេយ៉ុងនិងកូនកើតអីនោះជីវិតគេក៏ប្រហែលជាមិនគង់ដូចគ្នា។

ប្រពន្ធរបស់ម៉ាហ្វៀ🔥Where stories live. Discover now