ភាគ:14 « សួស្តីលោកប៉ាក្មេក»

Start from the beginning
                                    

" ពិតមែនហើយថេយ៍ កូនកុំពិបាកចិត្តពេកអីប្រយ័ត្នប៉ះពាល់ដល់ចៅម៉ាក់"លោកស្រីkim ដើរមកជិតថេយ៉ុងរួចក៏អង្អែកក្បាលកូនថ្នមៗគាត់មិនបានខឹងនោះទេហើយណាមួយគាត់ក៏ចង់បានចៅដូចគ្នាតែពេលនេះក៏មានហើយរឿងអីត្រូវខឹងនោះ។ឯជុងហ្គុកវិញគេអង្គុយញញឹមតិចៗក្នុងចិត្តថាប្រហែលជាពិបាកក្នុងការដោះស្រាយតែអ្នកទៅដឹងថាគាត់ទាំងជាអ្នកស្រលាញ់កូននិងចៅយ៉ាងនេះ។

" លោកចន តើយើងអាចនិយាយគ្នាបានទេ"លោកkim

" បាទបាន"ជុងហ្គុក គេសុភាពអស់ត្រឹមហ្នឹងហើយក្រៅពីប្រពន្ធគេមិនខ្ចីខ្វល់។និយាយហើយនាយក៏ដើរឡើងទៅបន្ទប់ខាងលើតាមលោកKimជាអ្នកនាំផ្លូវ ឯថេយ៉ុងវិញគេនៅអង្គុយអើតចុះឡើងៗ និងចិត្តបារម្ភពីប្ដីសម្បើមណាស់។ឯអ្នកឃើញបែបនេះក៏ក្រវីក្បាលតិចៗនិងចរិកកូនរបស់គាត់មានកូនហើយតែកុំមើលចរិកក្មេងជាគ្នា រួចទើបគាត់ដើរទៅដឹកដៃរាងតូចឲអង្គុយចាំនៅតុកអាហារវិញក្រែងលូគេឃ្លានក៏ឲញាុំមុនព្រោះតែគេមានកូនចឹងត្រូវតែបំប៉នបន្ដិចតែមិនបាច់ក៏បានព្រោះមើលទៅប្ដីគេមើលថែបានល្អណាស់សាច់ឡើងដូចកូនជ្រូក។

បន្ទាប់ពីនិយាយគ្នាជាមួយលោកkimរួចហើយជុងហ្គុកក៏ចុះវិញនិងបន្តញាុំអាហារពេលល្ងាចជាមួយគួរគាត់ដោយមានថេយ៉ុងជាអ្នកសួរឯនាយនិងពួកគាត់ជាអ្នកឆ្លើយ ក្រោយញាុំបាយហើយពួកគេក៏ឡើងមកសម្រាកព្រោះតែលោកkimនិងលោកស្រីkimឃាត់ឲនៅសម្រាកនៅទីនេះមួយយប់។

" លោកប្ដី តើលោកប៉ានិយាយអីជាមួយបងខ្លះ" ក្រោយម៉ុជទឹកសម្អាតខ្លួនទាំងពីនាក់ហើយពេលនេះពួកគេក៏កំពុងតែគេងឱបគ្នាផងដែរ ។ហើយថេយ៉ុងក៏ចាប់ផ្ដើមសួរមកគេចង់សួរតាំងពីនៅតុកអាហារមកម្លេះតែចាំមកសួរក្នុងបន្ទប់វិញ។

" ក៏គាត់និយាយឲបងមើលថែអូនឲបានល្អរួមទាំងចៅគាត់ផងដែរព្រោះបងជាម៉ាហ្វៀមានតែអ្នកចាំកំចាត់គ្រប់ពេលបែបនេះ "ជុងហ្គុក ក៏ពិតមែនហើយគាត់បាននិយាយចឹងពិតមែនគាត់បារម្ភខ្លាចថាថេយ៉ុងអាចនិងមានគ្រោះថ្នាក់ព្រោះនាយជាម៉ាហ្វៀមានសត្រូវជុំខ្លួនទើបគាត់ចេះតែបារម្ភ។

ប្រពន្ធរបស់ម៉ាហ្វៀ🔥Where stories live. Discover now