ភាគ:14 « សួស្តីលោកប៉ាក្មេក»

Start from the beginning
                                    

" ខ្ញុំថាយើងទៅនិយាយខាងក្នុងល្អទេលោកប៉ាក្មេក"ជុងហ្គុក គេមកឈរយូរហើយមិនគិតអញ្ជើញគេឲចូលទៅក្នុងទេឬ។

" បាទ សូមអញ្ជើញ"លោកKim និយាយទាំងអារម្មណ៍មិនស្ងប់មានសញ្ញាសួរជាច្រើនហោះជុំវិញនោះសុខៗម៉ាហ្វៀដែលធំបំផុតប្រចាំប្រទេសមកហៅគាត់ថាប៉ាក្មេង ចំណែកអ្នកស្រីKimគាត់គ៏មិនខុសគ្នាប៉ុន្នានដែលគាត់មើលទៅកូនគាត់ពេលនេះមានសាច់ច្រើនណាស់ពិសេសនៅកន្លែងពោះតែគាត់ក៏មិនបានចាប់អារម្មណ៍ច្រើនដែរ។

" តោះថេយ៍"ជុងហ្គុក ថាហើយនាយក៏កាន់ដៃថេយដើរចូលទៅក្នុងបាត់ ទើបលោកKimនិងភរិយារហ័សដើរទៅតាមក្រោយ។

" ខ្ញុំមកថ្ងៃនេះគឺមានរឿងចង់និយាយដែលពាក់ពន្ធ័និងថេយ៉ុងដូចគ្នា" ជុងហ្គុក ដោយមិនចង់សូញសាញច្រើននាយក៏និយាយសាច់ការតែម្ដងដោយមានថេយ៉ុងអង្គុយលើភ្លៅ ទោះនាយខំលើកចុះពីភ្លៅឲមកអង្គុយក្បែរវិញក៏មិនអង្គុយដាក់ចុះគេក៏ឡើងមកអង្គុយដដែល។ឯសកម្មភាពនេះក៏មិនផុតពីក្រសែរភ្នែកអ្នកនៅទីនោះដែរហើយពួកគាត់ក៏ឆ្ងល់និងចរិករបស់កូនគាត់ដែរមើលចុះដូចកាវ502ប៉ះមិនចេញសោះ។

" លោកចន ចង់និយាយរឿងអីឬ"លោកkim ព្យាយាមតាំងចិត្តឲស្រួលមុននិងចាប់ផ្ដើមសួរទៅនាយ ។

" ខ្ញុំមកទីនេះគឺចង់ប្រាប់អ្នកអស់ទាំងអស់គ្នាអំពីរឿងខ្ញុំនិងថេយ៉ុងពេលនេះពួកយើងទាក់ទងគ្នាព្រមទាំងមានកូនផងដែរ"ជុងហ្គុង គេនិយាយទាំងមុខស្មើរក្នុងខ្លួនគេប្រហែលជាគ្មានអារម្មណ៍ថាភ័យទេយ៉ាង។

" ថ..ថាមិច មានកូន ថេយ៍"លោកkimនិងអ្នកសីkimម្នាក់ហាក់ភ្ញាក់ផ្អើលបន្តិចដែលតែគាត់ក៏ដឹងអំពីរឿងដែលថេយ៉ុងជាOmegaដែរ តែអ្វីដែរពួកគាត់ភ្ញាក់ផ្អើលនោះគឺកូនគាត់ទៅមានប្ដីជាម៉ាហ្វៀប្រចាំប្រទេស អស្ចារ្យណាស់។

" ប៉ា ម៉ាក់ ថេថេសំទោស ហឹុក..."ថេយ៉ុង ឃើញថាប៉ាម៉ាក់គេបែរមកសម្លឹងគេភ្លាមក៏បោះចោលStrawberryដែលនៅដៃបាត់រួចទើបរហ័សឱនមុខចុះពោលពាក្យសំទោសទាំងដឹងកំហុស។

" ហឹុម..មិនអីទេណាព្រោះរឿងវាបានកើតឡើងទៅប៉ា ម៉ាក់មិនបានខឹងកូននោះទេ"លោកKim ឲធ្វើយ៉ាងមិចបើរឿងវាកើតឡើងទៅហើយណាមួយគាត់ក៏មិនបានខឹងអីដែរ នៅខណ:ពេលដែរគាត់មានកូនប្រសារដ៏មានអំណាចប្រចាំប្រទេសមួយទាំងមូលនោះ ហិហិ។

ប្រពន្ធរបស់ម៉ាហ្វៀ🔥Where stories live. Discover now