ភាគ:14 « សួស្តីលោកប៉ាក្មេក»

Start from the beginning
                                    

" អុះ!!អូនភ្លេច កូនហា៎ម៉ាក់ៗសំុទោសណាម៉ាក់និងនៅឲស្ងៀមកូនកុំខឹងម៉ាក់ៗអីកូនឆ្លាត" ថេយ៉ុង ពាក្យដែលគេនិងនិយាយមិញនេះមិនដឹងជាលួកកូននៅក្នុងពោះឬលួងប្ដីកុំឲខឹងនោះទេ។

" ហឹុសៗ អូនឯងនេះ ឈប់ធ្វើមុខចឹងទៅប្រយ័ត្នកូនខឹងថែម" ជុងហ្គុង នាយដឹងថាពាក្យដែរគេនិយាយមិញនេះគឺសម្ដៅមកនាយច្បាស់ណាស់នៅមកឆ្លៀតបូញមាត់ធ្វើភ្នែកភ្លឹសៗទៀត ដែលសំដៅថាកូនខឹងនោះមិនមែនកូនក្នុងពោះទេគឺកូនក្នុងខោនាយទៅវិញទេបើគេធ្វើមុខគួរឲចង់សីុបែបនេះ។

" ថេយ៍ឈប់ធ្វើមុខចឹងហៃ៎."ថេយ៉ុង ឮបែបនេះក៏បែរមុខមកស្ញេញដាក់នាយភ្លាម ឯជុងហ្គុកវិញក៏ឱនមកថើបក្រញិចពេញថ្ពាល់ថេយ៉ុងឲគេសើចកក្អឹកពេលក្នុងឡាន។
ងឺុត!!!
សម្លេងឡានលាន់ត្រហឹងពេញភូមិគ្រឹះKimទាំងមូលធ្វើឲលោកkimនិងភរិយារួមទាំងអ្នកផ្សេងទៀតប្រញាប់ចេញមកមើលភ្លាមហើយភ្លាមៗនោះគាត់ក៏ឃើញអំពីវត្តមានរបស់ជុងហ្គុកដែលជាហេតុធ្វើឲពួកគាត់មានការភ្ញាក់ផ្អើលតែក៏ភ្ញាក់ផ្អើលលើសនេះគឺកូន កូនរបស់គាត់ចុះពីរក្នុងឡានតែមួយជាមួយនិងលោកម៉ាហ្វៀម្នាក់ទៀតព្រះ អើយ។

" ថេ..ថេយ៉ុងកូន" លោកKimនិងភរិយាភ្ញាក់ចេញពីរការភ្លឹកក៏ប្រញាប់រត់ទៅរកអ្នកដែរជាកូន។

" ប៉ា ម៉ាក់ ហឹុកៗ"ថេយ៉ុង បន្ទាប់ពីពួកគាត់ចូលមកឱបគេហើយគេក៏ចាប់ផ្ដើមយំភ្លាមព្រោះតែខ្លួនពិតជានឹកពួកគាត់ទាំង2ខ្លាំងណាស់។ខណ:ដែលក្រុមគ្រួសារគេកំពុងយំឱបគ្នានោះជុងហ្គុកវិញកំពុងតែឈរសើចហឹុសក្នុងដើម.កទៅវិញព្រោះអីដឹងទេក៏ព្រោះថេយ៉ុងយំផងញុកStrawberryចូលពេញមាត់ឯក្នុងដៃមិនព្រមចោលStrawberryដែលនៅសល់2 3នេះទេគឺនៅកាន់ជាប់។

" សួស្តីលោកប៉ាអ្នកម៉ាក់ក្មេក"ជុងហ្គុក ឈរមើលសកម្មភាពយំទួញសោកអំពីអ្នកជាប្រពន្ធនិងអ្នកជាប៉ាម៉ាក់ក្មេកបានមួយសន្ទុះទើបគេដាច់ចិត្តកាត់ផ្ដាច់ការយំសោកនោះឲងាកមកមើលគេយ៉ាងលឿន។

" លោកចននិយាយអីមិញនេះ" លោកKim សួរម្ដងទៀតក្រែងថាគាត់ស្ដាប់ច្រឡំឯអ្នកស្រីKimក៏បែរមកមើលថេយ៉ុងទើបធ្វើឲគេរហ័សរត់មកពួនក្រោយខ្នងជុងហ្គុកវិញ។

ប្រពន្ធរបស់ម៉ាហ្វៀ🔥Where stories live. Discover now