ប្រពន្ធរបស់ម៉ាហ្វៀ💥💗ភាគទី06

Start from the beginning
                                    

" មកហើយហេស៎ឆាប់មកញាុំបាយទៅ "Jungkookនាយអង្គុយមើល Taehyungដែលដើរមកដល់តុកនោះញញឹមបន្តិចព្រោះឃើញថាអ្នកនៅទីនេះសុទ្ធតែចូលចិត្តគេគ្រប់គ្នា ហើយនាយក៏ហៅឲគេមកអង្គុយតុកនៅជិតនិងនាយ។តែគេបែជារេរូមិនព្រមចូលអង្គុយនោះទេ។

" ហ៊ឹម ហេតុអីមិនអង្គុយ "Jungkookងើយមុខទៅសួរគេ ព្រោះគេមិនមកចូលអង្គុយ

" គឺ...គឺខ្ញុំមិនចង់អង្គុយនៅតុកទេ "Taehyungគេនិយាយទាំងក្រវីក្បាលរួចក៏អោនមុខចុះព្រោះអត់ចង់អង្គុយនៅតុកទេចង់អង្គុយដូចយប់មិញច្រើនជាង មិនដឹងយ៉ាងមិច។

" ចុះអង្គុយនៅណាវិញ "Jungkookសួរទាំងឆ្ងល់បើមិនអង្គុយនៅតុកអង្គុយនៅណាវិញ

" គឺ...អង្គុយត្រង់នេះ ហិហិ "Taehyungមើលមុខនាយបន្ដិចទើបក្លាហ៊ានដើរទៅទាញដៃរបស់នាយដែលច្រតលើតុកចេញម្ខាងរួចក៏ចូលខ្លួនទៅអង្គុយលើភ្លៅនាយទាងសើចលឹបភ្នែកជិត ឯ Jungkookវិញនាយសឹងតែគាំងមិនស្ទើទេក្មេងនេះប្រែប្រួលលឿនជាងរន្ទះទៀតទាំងយប់មិញប្រកែកមិនព្រមមកអង្គុយផង

" ហឹុសៗ ក្លាហ៊ានម្លេះ "Jungkookបន្ទាប់ពីសម្រួលអារម្មណ៍បានបន្ដិចហើយនាយក៏និយាយឡើងធ្វើឲអ្នកដែរអង្គុយលើភ្លៅរបស់នាយនេះចាប់ផ្ដើមអៀន

" មិនដឹងទេ អា..ឃ្លានហើយនាគម្ហូបច្រើនណាស់ "Taehyung អៀននិងនាយពេកគេក៏លើម្ហូបមកញាុំយកតែម្ដង ឯអ្នកបម្រើវិញម្នាក់អៀនលើសម្ចាស់ខ្លួនគេទៅទៀត

" ហ៊ឹម ញាុំទៅ សឺត "Jungkookមិនត្រឹមតែនិយាយទេនាយនៅឱនមកថើបថ្ពាល់គេទៀតផង Taehyungវិញគេមិននិយាយអីនោះទេព្រោះគេដូចជាចូលចិត្តនៅពេលបាននាយថើបឬមើលថែអីបែបនេះ

    បន្ទាប់ពីញាុំអាហាររួចរាល់ហើយJungkookនាយក៏ឲប៊ីនបើកឡានជួន Taehyungទៅសាលាដោយនាយទៅដែរនិងហួសទៅក្រុមហ៊ុនផង Jungkookនាយដាក់ឲ Taehyungអង្គុយលើភ្លៅរបស់នាយនៅតាមផ្លូវពពួកក៏និយាយច្រើនណាស់ដែរដោយ Taehyungជាអ្នកសួរនាយនិងប៊ីនជាអ្នកឆ្លើយ ហើយសួរថាពេលរាងតូចសួរគេចឹងគេធុញទេចម្លើយគឺអត់នោះទេព្រោះនាយចង់ឲគេនិយាយជាមួយឲបានច្រើនដើម្បីឲឈប់ខ្លាចនាយទៀត តែបើអ្នកផ្សេងប្រហែលជាបានសីុគ្រាប់កាំភ្លើងហើយព្រោះមិនចូលចិត្តនិយាយច្រើននោះទេតែករណី Taehyungជាករណីពិសេស

ប្រពន្ធរបស់ម៉ាហ្វៀ🔥Where stories live. Discover now