Part44: ប៉ាសន្យា

2K 212 19
                                    

ក្រោយពីបានកន្លែងស្នាក់អាស្រ័យហេីយជុងហ្គុកបានរៀបឥវ៉ាន់ទុក និងចូលទៅងូតទឹកព្រោះធ្វេីដំណេីរមកពេញមួយថ្ងៃហេីយក្ដៅក៏ក្ដៅហត់ក៏ហត់
រាងក្រាស់ចេញពីបន្ទប់ទឹកស្លៀកពាក់ហេីយស្រេចព្រោះនេះជាផ្ទះរបស់គេមិនអាចចេះតែផ្ដេសផ្តាសទេណាមួយមានក្មេងស្រីនៅទៀត ខ្លាចខូចភ្នែកក្មេង
បេីនៅមុខជីមីនវិញហា រកតែពេលចឹងតេី😁
ជុងហ្គុកក៏ដេីរមកអង្គុយជូតសក់នៅលេីកម្រាលពូក(គ្មានគ្រែទេផ្ទះគេចឹងហ)
«តុកៗ!!» សុខៗក៏ឮសម្លេងទ្វារ
«ចូលមក»
«អ្នកប្រុស សូមអញ្ជេីញពិសារអាហារ»
«អាហារបែបអ្នកព្រៃភ្នំបែបនេះមិនដឹងអ្នកប្រុសញាំកេីតឬអត់ទេ?»
«មិនអីទេបងស្រី»
«ចឹងតាមសម្រួលចុះ បេីខ្វះខាតអីប្រាប់ខ្ញុំចុះណា មិនបាច់ខ្លាចចិត្តទេ ខ្ញុំនឹងបម្រេីសេវាកម្មឲ្យដូចជាសណ្ឋាគារផ្កាយប្រាំចឹងដេីម្បីឲ្យសមនឹងតម្លៃ»
«អ មិនបាច់ដល់ថ្នាក់នឹងទេបងស្រីបានជួបបងស្រីនៅទីនេះក៏ទុកជាសំណាងខ្ញុំដែរ»
«កុំនិយាយចឹងអី»
«ចឹងមិនរំខានទេ ឆាប់ញាំបាយហេីយសម្រាកចុះ»
«បាទ~» ជុងហ្គុកតបវិញបងស្រីម្ចាស់ផ្ទះនោះក៏រុញទ្វារចេញទៅវិញ
ជុងហ្គុកយកថាសអាហារមកអង្គុយហូប លេីកញាំបានមួយម៉ាត់គេនឹកដល់អាហារដែររាងតូចធ្វេីវាមិនឆ្ញាញ់ណាស់ណាពេកទេតែគេពិតជាចូលចិត្តគ្រប់ម្ហូបដែលរាងតូចធ្វេី គេនឹកខឹងនឹងខ្លួនឯងកាលដែរគប់អាហារដែរជីមីនធ្វេីចោលជាច្រេីនសារមិនដឹងថាគេមានអារម្មណ៍ឈឺចាប់យ៉ាងណាទេ
ជុងហ្គុកញាំបានតែ២ ៣ ម៉ាត់គេក៏លែងញាំព្រោះញាំលែងចូល
_____Morning ⛅️ _____
«បងស្រីខ្ញុំទៅហេីយ» ជុងហ្គុកឱនគំនាប
«ធ្វេីដំណេីរដោយសុវត្ថិភាពណា»
«បាទ ចឹងខ្ញុំទៅហេីយ»ជុងហ្គុកក៏ដេីរចេញទៅមានស្ពាយកាបូបពីក្រោយ
«អេ ឈប់សិនអ្នកប្រុស» ជុងហ្គុកក៏ងាកមកវិញ
«ភូមិនេះមិនសូវជាធំពេកទេ បេីអ្នកប្រុសចង់រកមនុស្សកន្លែងដែលគេត្រូវទៅចាំបាច់គឺផ្សារ ហេីយផ្សារនៅឬីនេះមានតែមួយគត់ អ្នកប្រុសអាចដេីរតាមផ្លូវនេះត្រង់ កាត់ស្ពានឈេីមួយ ទៅត្រង់បន្តិចទៀតរួចបត់ឆ្វេងទៅមុខបន្តិចទៅគឺដល់ហេីយប្រហែលជា1គីឡូពីទីនេះទេ»
«អគុណបងស្រី ចឹងខ្ញុំទៅហេីយ»
«ឈប់សិន~ តេីអ្នកប្រុសមកតាមរកអ្នកណាដែរ»
ជុងហ្គុកស្ងៀមបន្តិច
«គឺ ប្រពន្ធនិងកូនខ្ញុំ» និយាយរួចដេីរទៅបាត់
«អូ~~» បងស្រីម្ចាស់ផ្ទះលាន់មាត់តាមពិតក្មេងយ៉ាងនេះមានប្រពន្ធកូនហេីយ
បន្ទាប់ពីចេញពីផ្ទះបងស្រីនោះហេីយជុងហ្គុកដេីរដោយថ្មេីជេីងគេតែងតែអេីតមេីលតាមរបងផ្ទះអ្នកស្រុកតាមផ្លូវដែរគេដេីរនោះ ក្រែងលោបានឃេីញជីមីន បន្ទាប់មកគេក៏សម្រេចចិត្តថាទៅផ្សារហេីយព្រោះ មនុស្សតែងតែទៅទិញរបស់របរម្ហូបអាហារនៅទីនោះ
(ចឹងបានគេចេះតែថាចោរនឹងហា)
ជុងហ្គុកដេីរៗក៏ឃេីញស្ពានឈេីមួយពិតមែនគេក៏សប្បាយចិត្តហេីយដេីរទៅមុខបន្តទៀតយូរល្មមម៉ាបែកញេីសជោគក៏ដល់ផ្សារក្នុងភូមិ
រាងក្រាស់ដាក់ខ្លួនអង្គុយចុះលេីឥដ្ឋយកដៃបក់ខ្លួនទៅមកៗ
សម្រាកបានបន្តិចគេក៏ចាប់ដេីរសួរអ្នកនៅក្នុងផ្សារនេះពីជីមីន
«អ៊ំប្រុសតេីអ៊ំធ្លាប់ឃេីញម្នាក់នេះទេ» ជុងហ្គុកបង្ហាញរូបថតជីមីនឲ្យអ៊ំម្នាក់មេីល
«អ៊ំ មិនដែលឃេីញទេ»
«បាទ មិនអីទេចឹង»
«អេ~ បងស្រីតេីស្គាល់ម្នាក់ក្នុងរូបនេះទេ»
«មិនស្គាល់ទេ»
«បាទ~មិនអីទេ»
ម្នាក់ក្រវីក្បាលពីរនាក់ក្រវីក្បាលនេះអាចកូនចៅគេច្រឡំទេដឹង ម្នាក់នោះប្រហែលជាមិនមែនជីមីនទេដឹង
ជុងហ្គុកឈរជូតញេីសក្រោមកម្ដៅថ្ងៃក្នុងសភាពហត់នឿយ
«លោកយាយតេីផ្សិតនេះលក់យ៉ាងម៉េចដែរ?»
''សម្លេងដូចប្រហែលៗ''
ជុងហ្គុកគិតក្នុងចិត្តគេក៏ងាកក្រោយឃេីងមានរាងតូចម្នាក់កាន់កន្រ្តកមកឈរទិញផ្សិត
«ជីមីន... គឺអូនពិតមែន»
«លោកយាយសុំទោសខ្ញុំមិនទិញទេ» រាងតូចចាប់អារម្មណ៍ដឹងថាមានមនុស្សកំពុងដេីរមករកខ្លួនគេក៏ប្រញាប់រត់ចេញទៅវិញកាត់មនុស្សម្នាជាច្រេីន
«ជីមីន... ឈប់សិនអូនឈប់រត់គេចពីបងទៀតទៅជីមីន~~ ជីមីន??» បាត់ៗ
រាងតូចរត់មកពួននៅដេីមឈេីម្ខាងជិតមាត់ផ្លូវក្នុងផ្សារ
«លោកមកធ្វេីអីជុងហ្គុក~ ហិៗ~ មកតាមរកខ្ញុំធ្វេីអីបេីឈប់ស្រឡាញ់ខ្ញុំហេីយនោះ» រាងតូចពួនយំនិយាយម្នាក់ឯង បានបន្តិចក៏លែងឃេីញជុងហ្គុកហេីយគេក៏ប្រញ៉ាប់គេចខ្លួនត្រឡប់ទៅផ្ទះវិញ
តាមពិតផ្ទះជីមីនមិនឆ្ងាយពីផ្សារប៉ុន្មានទេគ្រាន់តែដេីរកាត់ផ្លូវមួយគឺដល់ហេីយ តែអាចនិយាយថាផ្ទះជីមីនដាច់តែឯងពីគេខាងមុខផ្ទះគេគឺជាវាលស្រែនិងដំណាំតែប៉ុណ្ណោះនិយាយទៅផ្ទះជីមីនគឺនៅតំបន់ចម្ការតែម្ដង មិនមែននៅក្នុងភូមិទេ
រាងតូចដេីរកាត់ចម្ការតែនិងវាលស្រូវក្លិនប្រហេីរដោយមិនចាប់អារម្មណ៍ថាមានមនុស្សដេីរកំពុងតាមពីក្រោយឡេីយ
ជុងហ្គុកដេីរតាមជីមីនរហូតដល់កន្លែងដែលជីមីនរស់នៅ
រាងតូចមកដល់ក្នុងផ្ទះប្រញ៉ាប់ទាញទ្វារចាក់សោជិត
ជុងហ្គុកមកដល់មុខផ្ទះហេីយក៏មិនដឹងធ្វេីម៉េចបេីគេចាក់សោហេីយ មានតែឡេីងលេីរបង
និយាយទៅមកតាមរកជីមីនរឿងអីដែលគេមិនធ្លាប់ធ្វេីគេធ្វេីអស់ហេីយ
ជុងហ្គុកប្រេីជំនាញដែលខ្លួនមានឡេីងផ្លោះរបងផ្ទះរាងតូចបានយ៉ាងស្រួល
ជុងហ្គុកក៏ដេីរលបៗមួយៗសសៀៗតាមសៀផ្ទះរហូតដល់ខាងក្រោយផ្ទះក៏ឃេីញរាងតូចចេញមកដកបន្លែជុងហ្គុកក៏លាក់ខ្លួនរួចលួចអេីតមេីលរាងតូច
បន្តិចក្រោយកជីមីនក៏ចូលទៅក្នុងវិញបាត់
ជុងហ្គុកក៏ដេីរលបៗចូលទៅតាមព្រោះទ្វារផ្ទះបាយខាងក្រោយអត់បានបិទទេ
ជុងហ្គុកដេីរចូលថ្នមៗលួចពួននៅជិតទ្វារ គេម្លឹងមេីលរាងល្អិតកំពុងឈរហាន់បន្លែនៅក្នុងផ្ទះបាយមុខវិញមិនបាច់និយាយដូចកំពុងឈរជេគេចឹង
គេក៏ឈរនៅទីនោះសំងំលួចមេីលសកម្មភាពរាងតូវបន្ត
«ហេតុអីមនុស្សចង្រៃលោកមកទីនេះ? តេីមកធ្វេីអី? ចង់បានអីពីខ្ញុំទៀត ហិហិ មនុស្សអាក្រក់» រាងតូចឈរហាន់បន្លែនិយាយម្នាក់ឯង
«មកតាមរកអូននឹងហេីយ» ជុងហ្គុកនិយាយខ្សឹបតិចៗហេីយលួចញញឹម
ក្រោយពីតាមមេីលសកម្មភាពរាងតូចរួចហេីយមួយសន្ទុះធំជីមីនរៀបចំបាយម្ហូបរៀបញាំបាយល្មមហេីយក៏លេីកវាទៅញាំនៅខាងក្នុងផ្ទះធំបាត់ ឯជុងហ្គុកវិញគ្រាន់ធុំក្លិនម្ហូបឈ្ងុយៗ គេកូរពោះគ្រូកៗព្រោះមិនទាន់បានញាំបាយនៅឡេីយ
ជុងហ្គុកដេីរទៅផ្ទះធំតាមសៀផ្ទះលួចមេីលជីមីនតាមបង្ហួច គេឃេីញរាងតូចញាំបានច្រេីនគេពិតជាសប្បាយចិត្តណាស់
«មេីលអូនញាំចុះ» រាងក្រាស់និយាយតែឯងលួចញញឹម
«ពោះអូនកាន់តែធំហេីយ អូនមេីលទៅពិតប្លែក បងស្ទេីរមិនជឿថាមនុស្សប្រុសពិតជាអាចមានកូនបានពិតមែន បងជាមនុស្សមានសំណាងណាស់ តែបងមិនចេះរក្សាសំណាងខ្លួនឯង ឥឡូវបងមកហេីយមករកវត្ថុមានតម្លៃរបស់បងត្រឡប់ទៅវិញ»

ជុងហ្គុកនៅតាមលួចមេីលរាងតូចរហូតមិនឲ្យគេដឹងខ្លួនឬចាប់អារម្មណ៍ឡេីយ
ពេលរាងតូចគេងលល់នៅលេីសាឡុងទេីបគេដេីរចូលទៅ
ជុងហ្គុកដេីរចូលមកក្នុងផ្ទះលេីកបីរាងតូចចូលទៅក្នុងបន្ទប់ឲ្យគេគេងឲ្យស្រួល
រាងក្រាស់ដេីរចូលមកដកដង្ហេីមធូរចិត្តពេលឃេីញនៅខាងក្នុងមានគ្រែនិងពូក
«សំណាងហេីយដែលមានគ្រែមានពូកមិនចឹងបងដាច់ខ្យល់ស្លាប់មិនខានបេីអូននិងកូនគេងនៅផ្ទាល់កម្រាលនោះ» ជុងហ្គុកស្មានតែជីមីនគេងលេីកម្រាលដូចកាលដែរគេគេងដែរព្រោះផ្ទះនៅទីនេះគេនិយមគេងផ្ទាល់មានតែកម្រាលពូកក្រាលពីក្រោមប៉ុណ្ណោះ
ជុងហ្គុកដាក់រាងតូចលេីពូកថ្នមៗ គេវែកសក់រាងតូចចេញហេីយថេីបថ្ងាសគេមួយខ្សឺតយ៉ាងវែង
គេខំប្រឹងណាស់ទម្រាំរកជីមីនឃេីញគេមិនអាចបោះបង់ចោលងាយៗបានទេ
«ដឹងអត់ ថាបងនឹកអូនប៉ុណ្ណា?»
និយាយរួចជុងហ្គុកដាក់ខ្លួនមកក្រោយបន្តិចទាញជេីងជីមីនមកដាក់លេីភ្លៅហេីយម៉ាស្សាឲ្យគេថ្នមៗ
«អូនប្រហែលលំបាកណាស់ហេីយ នៅទីនេះអូនត្រូវដេីររាល់ថ្ងៃ ធ្វេីការងារផ្ទះតែម្នាក់ឯងទៀត នៅឆ្លៀតដាំបន្លែទៀត អូនពិតជាមិនចេះស្ងៀមមែនមេីលចុះពោះធំប៉ិនកញ្ជេីទៅហេីយ» ជុងហ្គុកក្រលៀសភ្នែកទៅមេីលពោះរាងតូចគេសោយអាវជីមីនចេញហេីយថេីបលេីវាថ្នមៗ»
«កូនប៉ា~ ប៉ាមកហេីយ ប៉ាសន្យានឹងនាំម៉ាក់កូនទៅផ្ទះយេីងវិញហេីយមេីលថែម៉ាក់កូនឲ្យបានល្អ ប៉ានឹងព្រមធ្វេីគ្រប់យ៉ាងឲ្យតែម៉ាក់កូនព្រមត្រឡប់ទៅវិញ សឺត~ ប៉ាសន្យា~ប៉ាស្រឡាញ់ម៉ាក់កូននិងកូនណា~»
Admin: mo🦋

ល្បែងស្នេហ៍ម៉ាហ្វៀ❣️❣️[ចប់]Where stories live. Discover now