ប្រៀបដូចជាមនុស្សស្រី ដែលខំរក្សាទុកព្រហ្មចារីឲ្យមនុស្សដែលគេស្រឡាញ់ គេក៏ដូចគ្នា ទោះគេជាមនុស្សប្រុស តែក៏មិនចង់ ប្រលូកប្រលាក់ជាមួយប្រុសៗច្រើនដែរ គឺបានតែម្នាក់គត់ ម្នាក់ដែលគេស្រឡាញ់នឹងចង់ផ្ញើរជីវិតរបស់ខ្លួនលើបុរសនោះដូចគ្នា។ 

    ជុងហ្គុកងូតទឹកសម្អាតខ្លួនរួច គេក៏ចេញមកវិញជាមួយនឹងឈុតគេងយប់រួចជា ស្រេច ពេលគេចេញមកក៏ឃើញថេយ៉ុងអង្គុយចុចទូរស័ព្ទទឹកមុខញញឹម ញញែមមិនឈប់ មិនគិតខ្វល់ពីគេឡើយ។

      ធ្វើប្រងើយកន្តើយតាំងពី ញាំអាហារពេល ល្ងាចរួច ហេតុអីក៏បែបនេះ? រាល់ដងនាយ មិនដែលបែបហ្នឹងទេ ពេលដែលគេចេញមកពីបន្ទប់ទឹកម្តងៗ នាយតែងតែចូលមកឱប ឬក៏ថើបគេ តែលើកនេះ គ្មានទេ គ្មានពេលបែបហ្នឹងទៀតទេ វាហាក់ដូចជាសោះកក្រោះខ្លាំងណាស់។

     '' ថេបងអត់ផ្លាស់ឈុតទេហ្ហេស? នេះយប់ជ្រៅហើយណា ល្មមចូលគេងហើយ '' ជុងហ្គុក ហាមាត់សួរទៅនាយទាំងចង់យំ ហេតុអីគេក្លាយជាបែបនេះ គេមិនសូវដែលយំនោះទេ តាំងពីមុនមក តែពេលដែលចេះមានស្នេហា គេខ្វល់ខ្វាយ គេគិតច្រើន ដូចថ្ងៃនេះចឹង គេទន់ជ្រាយគ្រាន់តែឃើញនាយធ្វើខ្លួនប្លែកតែបន្តិច ក៏ចង់យំចេញមកបាត់ទៅហើយ។ 

     '' ហ៊ឹម '' ថេយ៉ុង ក្រហឹមងក់ក្បាល រួចដាក់ទូរស័ព្ទចុះទាញកន្សែងដើរចូលបន្ទប់ទឹក ទាំងមិននិយាយឬសម្លឹងមើលជុងហ្គុកអ្វីបន្តិច បានត្រឹមតែក្រហឹមចោល ហើយក៏ដើរចូលទៅបន្ទប់ទឹកបាត់ធ្វើមិនដឹង។ 

     '' ហ៊ឹកៗៗ '' ពេលដែលនាយចេញទៅផុត ជុងហ្គុកក៏ដាក់ខ្លួនអង្គុយលើពូក រួចក៏យំហ៊ូ នាយប្លែកខ្លាំងណាស់ គេមិនចង់គិតច្រើននោះទេ តែវាមិនគិតមិនបាន។

     គេឆ្ងល់ ហេតុអីត្រឹមតែប៉ុន្មានម៉ោងសោះ ថេយ៉ុងធ្វើខ្លួនកាន់តែឃ្លាតឆ្ងាយពីគេម៉្លេះ? ឬមួយក៏នាយធុញនឹងក្មេងដូចជាគេ ហើយ បានធ្វើខ្លួនឃ្លាតឆ្ងាយធ្វើខ្លួនដូចស្អប់ខ្ពើមគេបែបនេះ?

     '' បងប្លែកណាស់ '' ជុងហ្គុក សម្លឹងមើលទៅក្នុងបន្ទប់ទឹកទាំងទឹកភ្នែកហូរ គេអង្គុយរងចាំនាយចេញមកវិញ និយាយគ្នាឲ្យដឹងរឿង គេមិនអាចទ្រាំបានតទៅទៀតទេ បើមិនសួរឲ្យដឹងរឿង គេច្បាស់ជាគិតច្រើនពេញមួយយប់នេះមិនខាន។

     សួរត្រង់ៗតែម្តងទៅ និយាយគ្នាឲ្យចប់ ទោះ ជាលទ្ធផលបានមកមិនល្អក៏ដោយ តែយ៉ាងណាក៏សុខចិត្តសួរតាមត្រង់ឲ្យដឹងរឿងឲ្យកាន់តែច្បាស់ល្អជាងលាក់ទុកវាក្នុងចិត្តម្នាក់ឯងបែបនេះ វាគ្មានបានអ្វីប្រសើរទេ។ 

     មួយសន្ទុះក្រោយមក ថេយ៉ុងក៏ចេញមកវិញជាមួយឈុតគេងរួចជាស្រេច នាយកាន់កូនកន្សែងញីសក់ក្បាល ដែលទើបតែកក់សក់ហើយ ដើរមកឈ្លុះកញ្ចក់មើលមុខ ខ្លួនឯង ក៏ប្រទាក់ភ្នែកនឹងជុងហ្គុកដែលកំពុងតែសម្លឹងមើលមកគេទាំងភ្នែកក្រហម ថែមទាំងមានដំណក់ទឹកថ្លាស្រក់ចុះជាហូរហែរ។ 

     '' កើតអីហ្នឹង? '' ថេយ៉ុង ដើរមកអង្គុយ
ជិតជុងហ្គុក ដែលកំពុងតែហូរទឹកភ្នែកមកមិនឈប់ គេយកដៃជូតទឹកភ្នែកឲ្យរាងតូច តែបែរជាត្រូវរាងតូចក្រវាសដៃរបស់គេចេញវិញ។

     '' បងកើតអី? ហ៊ឹកៗ ហេតុអីក៏ធ្វើខ្លួនប្លែកម៉្លេះ? ពេលដែលសិស្សច្បងសួរពីរឿងអនាគត ហេតុអីបងមិនឆ្លើយនឹងពួកគាត់? ហ៊ឹកៗៗ ហេតុអីក៏មិនឆ្លើយ? '' ជុងហ្គុក ស្រែកយំទាំងខឹងសម្បារ នឹកឃើញរឿងដែលនាយមិនឆ្លើយរឿងនោះពេលណា ចិត្តសែនខឹង អន់ចិត្ត ឈឺចាប់ ច្រើនជាងខឹងទៅទៀត។

     '' ព្រោះបងមិនទាន់គិតរឿងនោះ '' ថេយ៉ុង ឆ្លើយហើយ ក៏ងើបឈរអស់កម្ពស់ឡើងដើរយកទូរស័ព្ទមកចុចលេងបន្តទៀតធ្វើមិនដឹង។ 

           សូមរងចាំភាគបន្ត..!!!

#ថេយ៍ស៊ី

ម្ចាស់បេះដូង (ចប់)Dove le storie prendono vita. Scoprilo ora