Part50

700 53 0
                                    

    រយះពេលមិនដល់ប៉ុន្មានម៉ោងផង ឡានរបស់ពួកគេគ្រប់គ្នាក៏ឈប់នៅសណ្ឋាគារលំដាប់ផ្កាប្រាំមួយកន្លែងនៃកោះជេជូនេះ ទស្សនកិច្ចលើកនេះ មិនមែនលំៗឯណា សាលារៀនរបស់ពួកគេសុទ្ធតែកូនអ្នកមាន នឹងកូនអ្នកលំដាប់ខ្ពស់ទាំងអស់ ចង់ឲ្យស្នាក់នៅផ្ទះសំណាក់តូចៗ គឺមិនបានទេ។ 

     '' តោះចូលក្នុងទៅ '' ជេហូប និយាយទៅសិស្សគ្រប់គ្នា ប្រហែលជាម្ភៃនាក់ជាង រួមទាំងគ្នាគេដែលមកជាមួយដែរ ហើយរឿងនៅទីនេះ គេជាអ្នកគ្រប់ គ្រង ហើយសណ្ឋាគារមួយនេះ គឺជាសណ្ឋាគាររបស់លោកប៉ារបស់គេ។

     '' នេះខីកាតរបស់អ្នកគ្រប់គ្នា ពេលល្ងាចពួកយើងនឹងមកជុំគ្នា ដើរមើលសណ្ឋាគារនេះ នឹងជួបអ្នកគ្របគ្រងសណ្ឋាគារ ដើម្បីយកបទពិសោជន៍ ព្រោះទស្សនកិច្ចលើកនេះ គឺសំដៅលើសណ្ឋាគារនេះហើយ ''

     ជេហូប យកកូនសោរកាតឲ្យសិស្សគ្រប់គ្នា ដោយក្នុងចំណោមពួកគេពីរនាក់ត្រូវគេងមួយបន្ទប់ជាមួយគ្នា រួចនិយាយពីផែនការដែលគម្រោងសាលាជាអ្នករៀបចំ សិស្សទាំងអស់នេះ រៀនខាងផ្នែកសេដកិច្ច នឹង ខាងគ្រប់គ្រង ចឹងហើយបានគេនាំមកទស្សនកិច្ចនៅសណ្ឋាគារមួយនេះ។ 

     '' ចាស៎ / បាទលោកគ្រូ '' សិស្សានុសិស្សទាំងអស់នាំគ្នានិយាយឡើង រួចពួកគេ
ជ្រើសរើសដៃគូររួចរាល់អស់ ហើយក៏នាំគ្នាទៅសម្រាកនៅតាមបន្ទប់ទាំងអស់គ្នា លើកលែងតែបួនគូរដែលនៅ។ 

     '' អាហូប ហាមធ្វើអីប្អូនរបស់យើងវើយ បើមិនចឹងទេ បានស៊ីរន្ទះជើងយើងមិនខាន '' យ៉ុនហ្គី ផ្តាំចង្អុលមុខទៅនាយ ទោះជានាយជាគ្រូពិតមែន តែពួកគេជាមិត្តនឹងគ្នា រឿងអីដែលគេត្រូវខ្លាចនោះ។

     '' បងប្រុស '' ហ្វីឡា ធ្វើមុខជូរ មើលសម្តីរបស់បងប្រុសនាងចុះ គិតថានាងជាស្រីប្រភេទនឹងដែរឬ? ទោះជានាងនៅបន្ទប់ជាមួយនាយតែពីរនាក់មែន តែនាងគ្មានថ្ងៃធ្វើរឿងផ្តេសផ្តាសបែបហ្នឹងឡើយ ដរាប ណានាងនៅមិនរៀបការ នាងគ្មានថ្ងៃធ្វើរឿងខុសសីលធម៌បែបហ្នឹងជាដាច់ខាត។

     '' ដឹងហើយ តោះអូន '' ជេហូប ដើរគៀកកនាងតូចសំដៅទៅបន្ទប់របស់គេ ដែលនាយបានកក់ទុករួចជាស្រេច។

ម្ចាស់បេះដូង (ចប់)जहाँ कहानियाँ रहती हैं। अभी खोजें