Part39

892 56 0
                                    

     '' បងនិយាយមែនណា '' អ្នកកម្លោះនៅតែញ៉ោះដដែល ទោះជាដឹងថាជុងហ្គុកកំពុងតែអៀនមិនហ៊ានងើបមុខសម្លឹងមើលគេក៏ដោយ បានឃើញកូនទន្សាយរបស់គេ អៀនថ្ពាល់ក្រហមបែបនេះ នាយកាន់តែចង់ញ៉ោះលើសដើមទៅទៀត។ 
     '' យប់មិញ អូនមិនបានខលប្រាប់អ្នកម៉ាក់សោះ ព្រោះតែបងឯងហ្នឹង '' ជុងហ្គុក ទើបតែនឹកឃើញ យប់មិញរវល់តែឈ្លក់វង្វេងនឹងតណ្ហាដែលថេយ៉ុងផ្តល់ឲ្យ ទើបភ្លេចប្រាប់ម៉ាក់របស់គេ ពេលនេះប្រហែលជាកំពុងតែបារម្ភពីគេហើយមើលទៅ បាត់ខ្លួនតាំងពីយប់បែបនេះ។ 
     '' បងបានខលប្រាប់គាត់ហើយ ដូច្នេះអូនមិនបាច់បារម្ភទេ '' ថេយ៉ុង, ចម្លើយនេះ ធ្វើឲ្យជុងហ្គុករហ័សងើបមុខសួរយ៉ាងលឿន។ 
     '' បងមានន័យថាម៉េច? បងខលតាំងពីពេលណា? '' ជុងហ្គុក សួរទៅនាយទាំងឆ្ងល់ រកពេលខលទៅពីពេលណា? ហេតុអីក៏គេមិនបានដឹង? ព្រោះយប់មិញនេះ នៅជាមួយគ្នាពេញមួយយប់ខលបានយ៉ាងម៉េចទៅ? 
     '' ពេលដែលអូនគេងលក់នោះអី ពេលហ្នឹងហើយ ដែលបងខលទៅអ្នកម៉ាក់របស់អូន ខ្លាចថាគាត់នឹងបារម្ភពីអូន '' ថេយ៉ុង ងើបអង្គុយជាមួយជុងហ្គុកដូចគ្នា រួច និយាយប្រាប់រឿងដែលគេខលទៅរបៀបណាទៅជុងហ្គុកឲ្យយល់ ដើម្បីកុំឲ្យឆ្ងល់ច្រើនទៀត។ 
     '' ចឹងសោះ '' ជុងហ្គុក ងក់ក្បាលទទួលដឹងឮ រួចងាកក្រឡេកមើលទូរស័ព្ទនៅក្បាលគ្រែ យកទាញមកមើលម៉ោង ទើបដឹងថា ពេលនេះគឺម៉ោងជិត៩ទៅហើយ។ 
     '' ស្លាប់ហើយ នេះយើងយឺតពេលទៅសាលាហើយ '' ជុងហ្គុក ធ្វើមុខឆ្លេឆ្លាភ័យដូចមាន់រកពង គេយឺតហើយ ច្បាស់ជាត្រូវពិន័យសាលាមិនខាន ទើបរហ័សងើបប្រុង ដើរចេញចុះពីលើគ្រែ តែថេយ៉ុងចាប់ដៃរបស់គេជាប់។ 
     '' អូនចង់ទៅណា? '' ថេយ៉ុង ជ្រួលចិញ្ចើមឆ្ងល់ ងើបចុះពីលើគ្រែលឿនបែបនេះ គិតចង់ទៅណាទៅ? ហើយបើយឺតម៉ោងវាយ៉ាងម៉េចទៅ? ហេតុអីធ្វើមុខភ័យស្លន់ស្លោរម៉្លេះ? 
     '' ទៅសាលារៀននោះអី បងភ្លេចហើយហ្ហេស? '' 
     '' ថ្ងៃនេះជាថ្ងៃអាទិត្យតើ អ្នកណាគេទៅរៀននោះ? '' ថេយ៉ុង សើចនៅដើមកតិចៗ ថ្ងៃនេះជាថ្ងៃអាទិត្យសោះ អ្នកណាគេទៅរៀនទៅ នេះកុំភ្លេចថា គ្រាន់តែគេងជាមួយគេមួយយប់សោះ ភ្លេចភ្លាំងដល់ថ្នាក់នេះ គួរឲ្យអស់សំណើចខ្លាំងណាស់។ 
     '' អៅ មកពីអូនភ្លេចនឹងណា ហិហិ '' ជុងហ្គុក សើចស្ញេញបាត់ភ្នែកទាំងពីរអស់ ចេះភ្លេចទៅកើតនៀកខ្មាស់គេសម្បើមណាស់។ 
     '' អ្ហាយ៎យ...បងធ្វើអីហ្នឹង? '' ជុងហ្គុក ស្រែកចាចម្តងទៀត ពេលអ្នកកម្លោះចាប់ទាញគេឲ្យដួល រួចឡើងទ្រោបពីលើ ទាំងខ្លួនរបស់ពួកគេពេលនេះ គឺអាក្រាតកាយទាំងពីរអ្នកនៅឡើយ។ 
     '' ថ្ងៃនេះជាថ្ងៃអាទិត្យ ចឹងពួកយើង… '' ថេយ៉ុង ញញឹមចុងមាត់ឡើងមក រួចសម្លឹងមើលជុងហ្គុកតាំងពីចុងជើងរហូតដល់ចុងសសៃសក់ ខ្លួនប្រាណននោលគោក ចង្កេះតូចមួយក្តាប់ រាងកាយទាំងមូលគ្មានស្លាកស្នាមមួយគ្រាប់ គ្រាន់តែឃើញតែបន្តិចសោះ កូនប្រុសរបស់នាយក៏ចង្អុលប៉ះនឹងពោះរបស់ជុងហ្គុកបាត់ទៅហើយ។ 
     '' ថេ- អ៊ុប... '' ពាក្យសម្តីដែលចង់និយាយ ក៏និយាយលេងបានតទៅទៀត ពេលថេយ៉ុងសង្គត់បបូរមាត់របស់នាយ លើមាត់របស់គេយ៉ាងលឿន រកតែគេនិយាយសិនមិនបាន។
     មិនយូរប៉ុន្មាន រាងកាយរបស់ជុងហ្គុកក៏ក្តៅរោលរាលដូចជាភ្លើង ពេលដៃមឹករបស់ថេយ៉ុងអង្អែលសព្វប្រាណគ្រប់ចន្លោះ បន្ទាប់មកទៀត ថេយ៉ុងជ្រៀតចូលប្រឡោះ ជើង រួចដាក់កូនប្រុសរបស់នាយចូលសន្សឹមៗ ចាប់ផ្តើមធ្វើចលនាពីយឺតទៅលឿន ពីលឿនទៅយឺត តាមកម្លាំងបោកផ្ទប់របស់គេ។
     សង្គ្រាមស្នេហ៍ក៏ចាប់ផ្តើមឡើងម្តងទៀតនៅពេលព្រឹក ដើម្បីកម្តៅសាច់ដុំ ពេលដែលគ្រប់យ៉ាងចប់សព្វគ្រប់នៅទឹកទី២ហើយ ពួកគេក៏គេងឱបគ្នាម្តងទៀត ដោយមិនបានងូតទឹកសម្អាតខ្លួនឬក៏ញាំអាហារឡើយ សំខាន់ដេកឱបគ្នាសិន។ 
     ពេលវេលាម៉ោង៥ល្ងាចក៏បានមកដល់ ជាពេលដែលត្រកូលព្រីស្គេនដល់ម៉ោងណាត់ជាមួយមិត្តចាស់របស់គាត់ ពេលនេះគឺពួកគាត់រៀបខ្លួនរួចរាល់អស់ហើយ នៅឡើយតែនាងតូចហ្វីឡាតែប៉ុណ្ណោះ ព្រោះម៉ាក់របស់នាងចាប់នាងយកទៅធ្វើខ្លួនម៉ាថ្ងៃហើយ ពេលនេះនាងកំពុងតែស្លៀកពាក់ ពេលណាដែលរួចរាល់ហើយ នាងនឹងចុះមក។ 
     '' ម៉ាក់ បងប្រុស '' ហ្វីឡា ស្រែកហៅឈ្មោះម៉ាក់នឹងបងប្រុសរបស់នាង ដែលពួកគេទាំងពីរអង្គុយនៅលើសាឡុងបន្ទប់ទទួលភ្ញៀវ រួចពួកគេទាំងពីរក៏ងាកតាមប្រភពសម្លេងនោះ។ 
     ហ្វីឡា ស្លៀកឈុតសំពត់ខ្លីលើជង្គង់បន្តិច បូករួមជាមួយនឹងអាវដៃតូចពណ៌ខ្មៅរាងបេះដូង ស្រោបពីលើដោយអាវពណ៌ខ្មៅគ្របពីលើសាច់អាវដៃតូចរបស់នាង ព្រោះតែ វាដូចជាបញ្ចេញខ្លាំងពេក ទើបនាងរើសយកអាវក្រៅមកពាក់ពីលើមួយជាន់ទៀត នាងមិនចូលចិត្តស្លៀកពាក់លិចលើលិចក្រោមប៉ុន្មានទេ។
     '' កូនម៉ាក់ពិតជាស្រស់ស្អាតណាស់ '' ម៉ាក់របស់ហ្វីឡា ដើរចូលទៅចាប់ស្មារបស់នាងតូចចាប់បង្វែលនាងមួយជុំ រួចសសើរនាងតូច ព្រោះតែស្រស់ស្អាតខ្លាំងមែនទែន រូបរាងសមជាកូនអ្នកថ្លៃថ្នូរពិតៗ។
     '' មែនហើយម៉ាក់ '' យ៉ុនហ្គី ក៏អត់សសើរមិនបាន ប្អូនរបស់គេថ្ងៃនេះ ពិតជាស្អាតប្លែកខ្លាំងណាស់ រាល់ដងស្លៀកឈុតអាវយឺតធម្មតាៗ តែថ្ងៃនេះ ពេលនាងស្លៀកពាក់បែបនេះទៅ ដូចជាមនុស្សវ័យក្រមុំម្នាក់ចឹង ណាមួយ នាងមិនដែលធ្លាប់ធ្វើខ្លួនបែបនេះ ដល់ពេលស្លៀកបែបនេះទៀត ប្រៀបបានដូចជាមនុស្សស្រីក្រមុំស្តូកពេញរូបពេញរាងតែម្តង។ 
     '' មកពីម៉ាក់ឲ្យស្លៀកចឹងទេបងប្រុស '' ហ្វីឡា ធ្វើមុខជូរ ស្មានតែនាងចង់ស្លៀកណាស់ឬ? បើកុំតែម៉ាក់របស់នាងចាប់បង្ខំឲ្យស្លៀក កុំអីនាងខ្ពើមស្លៀក គ្រាន់តែទៅជួបមិត្តចាស់របស់គាត់សោះ ចាំបាច់ចាប់នាងយកមកធ្វើខ្លួនទៅកើតដែរ។ 
     '' តោះពួកយើងឆាប់ទៅ '' លោកស្រីព្រីស្គេន កាត់សម្តីរបស់កូនគាត់ទាំងពីរ រួចពួកគេទាំងអស់គ្នាបណ្តើរគ្នាទៅឡាន ដែលមានអ្នកបើករងចាំរួចជាស្រេច។ 

             សូមរងចាំភាគបន្ត..!!!!

#ថេយ៍ស៊ី

ម្ចាស់បេះដូង (ចប់)Nơi câu chuyện tồn tại. Hãy khám phá bây giờ