Part16: គ្រាន់តែល្បិច

774 60 0
                                    

     '' អត់ទេ អត់ទេលែងខ្ញុំ មនុស្សចង្រៃ '' ថេយ៉ុង មិនស្តាប់សម្តីរបស់រាងតូច ប៉ុន្តែនាយកាន់តែផ្គើនចូលមក ជិតរហូតឱបរាងតូចទាល់តែបានសម្រេចម្តងទៀត លើកនេះនាយឱបរឹតខ្លាំងជាងមុនទៅទៀត។ 
     '' ឆាប់ឲ្យលេខទូរស័ព្ទឯងមកយើងភ្លាម ឲ្យឆាប់ឡើង '' ថេយ៉ុង ធ្វើខ្លួនឲ្យរាងតូចកាន់តែភ័យ គ្រាន់តែមានបំណងចង់បានលេខរបស់រាងតូចតែប៉ុណ្ណឹងឯង នាយមិនបានគិតថាចង់រំលោភរាងតូចនោះទេ បើគេចង់រំលោភមែន នៅទីនេះវាមិនស្រួលសម្រាប់គេទេ នៅលើគ្រែវាស្រួលជាង។ 
     '' ខ្ញុំមិនឲ្យជាដាច់ខាត ខ្ញុំមិនឲ្យមនុស្សដូចជាលោក នោះទេ '' ជុងហ្គុក ប្រកែកដាច់អាឡាំងការ ទោះជាយ៉ាងណា គេគ្មានថ្ងៃឲ្យលេខទៅនាយនោះទេ។ 
     '' បើឯងមិនឲ្យយើងទេ យើងនឹងរំលោភឯងនៅទីនេះពិតមែន ហ៊ានសាកដែរទេ? សឺតត '' អ្នកកម្លោះថើបថ្ពាល់របស់នាយតូចមួយខ្សឺត នឹងបន្តបឺតជញ្ជក់ករាងតូចរហូតដល់មានស្នាមឡើងមក។ 
     '' អ្អាស៎! ខ្ញុំ...ខ្ញុំព្រមឲ្យហើយ '' ជុងហ្គុក រហ័សឆ្លើយយល់ស្របភ្លាម បើមិនចឹង ច្បាស់ណាស់ថានាយនឹងរំលោភខ្លួននៅទីនេះមិនខាន ព្រោះមនុស្សដូចជានាយ និយាយបែបណា គឺធ្វើបែបនឹងហើយ។ 
     '' នេះ '' ថេយ៉ុង ដកយកទូរស័ព្ទចេញពីហ៊ោប៉ាវរបស់គេ រួចហុចទៅឲ្យរាងតូច ដែលខ្លួនកំពុងតែឱបថើបញក់ញីលើថ្ពាល់ទាំងសងខាង។ 
     '' រួចហើយ លោកអាចលែងខ្ញុំបានហើយឬនៅ? '' ពេលដែលចុចលេខរួចរាល់ហើយ ជុងហ្គុករហ័សហុច ទូរស័ព្ទទៅឲ្យនាយភ្លាម។ 
     '' នៅទេ '' 
     '' នៅធ្វើអីទៀត លោកចង់លែងខូចជាមួយខ្ញុំមែន ទេ? មនុស្សអាក្រក់ '' ជុងហ្គុក ពេបមាត់ចង់យំ ព្រោះប្រុសម្នាក់នេះលេងខ្សែលើមកលើគេរហូត បើសិនជាជំទាស់ក៏គម្រាមរំលោភ គិតទៅខួរក្បាលប្រុសម្នាក់នេះ មានតែពាក្យថារំលោភតែមួយគត់។ 
     '' ត្រូវតែថតរូបទុកមួយសិន '' ថេយ៉ុង រហ័សចុចបើកខាមេរ៉ាឡើងភ្លាម មានឧកាសបានគម្រាមកូនទន្សាយមួយក្បាលនេះម្តង ត្រូវតែធ្វើឲ្យដល់ត្រើយ។ 
     '' អត់ទេខ្ញុំមិនថតជាមួយលោកឯងទេ '' ជុងហ្គុក ក្រវីក្បាលញាប់ស្អេក បើសិនជាថតហើយ ត្រូវនាយយកផុសនោះ ឲ្យគេគិតយ៉ាងម៉េចទៅ ណាមួយគេនឹងនាយជាសត្រូវនឹងគ្នា វាមិនដែលសត្រូវនឹងគ្នាអាចថត រូបជាមួយគ្នានោះទេ។ 
     '' បើមិនចឹងយើងនឹងរំលោភឯង '' 
     '' ហ៊ឺ...ក៏បាន ''
      ដោយគ្មានជម្រើស ទើបគេសុខចិត្តធ្វើតាមនាយ និយាយទាំងអស់ ប្រុសម្នាក់នេះចូលចិត្តតែនិយាយគម្រាមគេរហូត អាងតែគេប្រកែកនឹងការគម្រាមរបស់នាយមិនបាន។ 
     '' ធ្វើស្ទាយឲ្យដូចគូរស្នេហ៍ដទៃផងឮទេ? '' ជុងហ្គុក ងក់ក្បាល ហើយពួកគេក៏ចាប់ផ្តើមថត រហូតបានជាច្រើនរូប មានគ្រប់បែបគ្រប់ស្ទាយ ទោះជាមិនចង់ថត តែថេយ៉ុងគម្រាមគេរហូត ទើបសុខចិត្តថតទាំងបង្ខំ។
     '' អស់ហើយមែនទេ? ឆាប់លែងខ្ញុំទៅ ''  ជុងហ្គុក សួរទាំងធុញថប់ នៅមកនៅ ត្រូវមកធ្វើតាមបញ្ជារបស់ ប្រុសម្នាក់នេះទៅកើតដែរ។
     '' អស់ហើយអូនសម្លាញ់ ជុប '' ថេយ៉ុង ថើបមាត់រាងតូចមួយដង្ហើម ហើយក៏ចាកចេញទៅមុនបាត់ បានដូចបំណងហើយ បើសិនជាមិនចេញទៅមុនទេ ខ្លាចថានឹងបានស៊ីមួយកំផ្លៀងទៀត រត់គេចខ្លួនសិនហើយទើបបាន។ 
     '' អាមនុស្សឆ្កួត '' ជុងហ្គុក យកដៃស្ទាបមាត់ខ្លួន ឯងទាំងអៀន ឲ្យតែជួបប្រុសម្នាក់នេះ បេះដូងគេរីកមាធខ្លាំងណាស់ ដោយមិនចង់គិតច្រើន គេក៏ដើរចេញពីទីនោះទៅកន្លែងញាំអីវិញ។ 

     ជីមីនដើរមកកន្លែងអង្គុយវិញ តែនៅតែមិនឃើញជុងហ្គុកមកដល់ទៀត ទើបគេរហ័សសួរស៊ុកជីន ដែលគិតតែពីឈ្ងោកមុខញាំបាយ មិនគិតខ្វល់ថាគេមកដល់ហើយឬក៏យ៉ាងណានោះទេ បានញាំហើយ ស៊ុកជីនគេមិនខ្វល់ពីអ្វីទាំងអស់។ 
     '' បងប្រុស ជុងហ្គុកនៅមិនទាន់មកដល់ទៀតឬ? នេះខ្ញុំចាំនៅទីនោះក៏មិនឃើញដែរ '' ជីមីន ដាក់គូទអង្គុយសួរទៅបងប្រុសរបស់មិត្ត ក្រែងបានដឹងថាជុងហ្គុកទៅដើរលេងនៅឯណា ស្រួលពេលមកវិញ គេនឹងចាត់ការឲ្យដឹងគ្នាម្តង។ 
     '' បងមិនឃើញមកនោះទេ ក្រែងគេទៅជាមួយឯង មិនចឹង '' ស៊ុកជីន សួរទាំងឆ្ងល់ ទៅជាមួយគ្នាសោះ បែរជាមកសួរអាអ្នកមិនដឹងអីទៅកើតដែរ ចម្លែកមែន។ 
     '' បាទ តែខ្ញុំចាំនៅទីនោះយូរហើយ នៅតែមិនទាន់ ឃើញមកដល់ទៀត ''  
     '' ទៅថ្នាក់មុនបាត់ដឹង '' ស៊ុកជីន ជ្រួលចិញ្ចើមចូលគ្នា ចេះតែនិយាយឲ្យតែបាន បើគេមិនដឹងផង។
     '' កុំខ្វល់អីបង តោះឆាប់ញាំវិញទៅ '' ពួកគេក៏ផ្តោតទៅលើការញាំវិញ បើនៅគិតពីរឿងជុងហ្គុកបាត់ខ្លួនទៀត ច្បាស់ជាមិនបានញាំបាយនោះទេ។
     '' សួស្តីអ្នកទាំងពីរ '' កំពុងតែឈ្ងោកមុខញាំសុខៗ ក៏ឮសម្លេងមនុស្សហៅពីក្រោយ ទើបពួកគេងាកទៅតាមប្រភពសម្លេងនោះ ក៏បានឃើញសិស្សច្បងរបស់ពួកគេ ដែលជាយ៉ុនហ្គីនឹងណាមជុនជាអ្នកហៅពួកគេ។ 

#ថេយ៍ស៊ី

ម្ចាស់បេះដូង (ចប់)Where stories live. Discover now