Part43

693 51 1
                                    

    ថ្ងៃថ្មីក៏ឈានមកដល់ បន្ទាប់ពីធ្វើសង្រ្គាមស្នេហ៍តាំងពីយប់បន្តដល់ព្រឹកហើយ ថេយ៉ុងបាននាំជុងហ្គុកត្រឡប់មកផ្ទះវិញ រួចចាំជុងហ្គុកស្លៀកពាក់ឲ្យរួចរាល់ ហើយបន្តធ្វើ ដំណើរទៅសាលារៀនតែម្តង ព្រោះតែពួកគេត្រឡប់មកផ្ទះវិញ គឺពេលប្រលឹមឯណ្ណោះ។ 
     '' ហើយៗ តោះ '' ជុងហ្គុក ចូលមកដល់ក្នុងឡាន ដោយស្លៀកពាក់ឈុតសិស្សរួចជាស្រេច រួចថេយ៉ុងក៏ងក់ក្បាល ដោយនាយបញ្ជាចង្កូតឡាន រួចក៏បើកចេញទៅសាលាតែម្តង។
     មកដល់ទីធ្លានៃសាលា ថេយ៉ុងនឹងជុងហ្គុកដើរកាន់ដៃគ្នាបណ្តើរចូលសាលាទាំងមិនខ្មាស់អ្នកណា សំខាន់ពួកគេមានក្តីសុខក្នុងជីវិតបែបនេះ។
    ស្នេហាដែលមិនប្រកាន់ភេទ មិនចាំបាច់លួចលាក់បើកបង្ហាញឲ្យគ្រប់គ្នាបានដឹង សូម្បីតែអ្នកមានគុណរបស់ពួកគេក៏បានមិនជំទាស់នឹងរឿងស្នេហារបស់ពួកគេដែរ ឲ្យតែបានឃើញកូនៗរបស់គាត់មានសេចក្តីសុខ ពួកគាត់ក៏មានក្តីសុខដូចគ្នា។ 
     '' អូនទៅហើយណា '' មកដល់ផ្លូវបំបែកទៅអគារផ្សេងទៀត ជុងហ្គុកឈប់ដំណើរបន្តិច រួចងាកមកនិយាយទាំងញញឹមដាក់សង្សាររបស់ខ្លួន ធ្វើមើលតែមិនចង់បែកគ្នា ចេញពីនាយទៅណាសោះ ចង់នៅក្បែរនាយគ្រប់ពេលវេលា មិនចង់បែកពីនាយទៅណាឡើយ។ 
     '' បាទសឺតត ជួបគ្នានៅកន្លែងញាំបាយ ''
      ថេយ៉ុង អោនថើបថ្ងាស់ជុងហ្គុកមួយខ្សឺត ព្រោះតែខ្លួនរបស់ជុងហ្គុកមានកម្ពស់ទាបត្រឹមស្មារបស់គេ ហើយជុងហ្គុកក៏ងក់ក្បាលញញឹម រួចប្រលែងដៃចេញពីនាយ ដើរទៅផ្លូវចូលក្នុងថ្នាក់របស់ខ្លួន ដោយមិនភ្លេចបក់ដៃលាជាសញ្ញាដាក់នាយដែរ។ 
     អ្នកកម្លោះញញឹមសម្លឹងមើលជុងហ្គុកដើរទៅរហូត ទាល់តែចូលទៅដល់ក្នុងថ្នាក់ ទើបនាយបោះជំហានទៅថ្នាក់របស់ខ្លួនដូចគ្នា។ 
     ពេលវេលារៀនក៏ដល់ម៉ោងបញ្ចប់ ពេលនេះត្រូវពេលដែលចេញលេង សិស្សគ្រប់គ្នានាំគ្នាទៅញាំបាយទាំងអស់ ព្រមទាំងរាងតូចទាំងបីដូចគ្នា គឺហ្វីឡា
ជីមីន នឹង ជុងហ្គុក ក៏ចេញទៅញាំអីដូចគ្នា។
    ពួកគេទៅណាមកណាមិនដែលថាចេះចោលគ្នាឡើយ ទីណាក៏ដោយ ក៏មានវត្តមានរបស់ពួក គេទាំងបីនៅជាមួយគ្នាជានិច្ច។
     '' ថេ '' ជុងហ្គុក ក្រឡេកឃើញសង្សាររបស់គេ ក៏រត់ទៅឱបដៃនាយយ៉ាងលឿន ពេលដែលនាយកំពុងតែដើរចូលមកក្នុងរោងអាហារដូចជាគេដែរ។ 
     '' មកយូរហើយមែនទេ? '' ថេយ៉ុង សួរទៅជុងហ្គុកដែលឱបដៃរបស់គេជាប់ស្អិត ធ្វើដូចខ្លាចមានអ្នកណាមកបេះយកទៅបាត់យ៉ាងចឹង។ 
     '' ទើបមិញនេះទេ តោះយើង '' ជុងហ្គុក ដើរឱបដៃរបស់នាយចូលទៅខាងក្នុង ដោយមិនខ្វល់ពីមិត្តរបស់គេ ដែលឈរហួសចិត្តនឹងជុងហ្គុកយ៉ាងខ្លាំង។
      ពួកគេទាំងពីរខំឈរនៅជាមួយ តែបែរជាដើរឱបដៃសង្សាររបស់គេ ហើយដើរទៅចោលពួកគេបាត់ គួរឲ្យខឹងណាស់។ 
     '' គេមានសង្សារ គេភ្លេចពួកយើងអស់ ហើយ '' ហ្វីឡា ឈរនិយាយទាំងពេបមាត់ នេះមិនទាន់ទាំងបានប៉ុន្មានផង ជុងហ្គុកក៏បោះបង់ពួកគេចោលបាត់ទៅហើយ ចុះបើសិនជារយះពេលយូរឆ្នាំទៀតនោះ ជុងហ្គុកមិនបោះបង់ចោលលែងរាប់រកទៅហើយទេ។ 
    '' កុំទៅខ្វល់អី វាតែប៉ុណ្ណឹងឯង '' ជីមីន និយាយទៅកាន់នាង រួចដឹកដៃស្រីស្រស់ចូលទៅខាងក្នុង ព្រោះរវល់តែឈរពេបមាត់ មិនគិតចូលទៅញាំអ្វីសោះ បើនៅតែឈរអន់ចិត្តនឹងជុងហ្គុកទៀត ថ្ងៃនឹងមិនបាច់ញាំបាយទេ។

           សូមរងចាំភាគបន្ត...!!!!

#ថេយ៍ស៊ី



ម្ចាស់បេះដូង (ចប់)Where stories live. Discover now