Part32

768 59 1
                                    

     '' ជុងហ្គុកខឹងនឹងបងមែនទេ? '' ស៊ុកជីន ឃើញប្អូន របស់ខ្លួនស្ងៀមទ្រឹង មិនព្រមនិយាយអ្វីបន្តិចសោះ ទើប គេបារម្ភយ៉ាងខ្លាំង កុំប្រាប់ថាប្អូនរបស់គេជំទាស់ស្នេហា របស់គេណា បើចឹងមែនគេច្បាស់ជាចប់មិនខាន។ 
     '' មិនបានខឹងទេ គ្រាន់តែដឹងរឿងក្រោយគេប៉ុណ្ណោះ '' ជុងហ្គុក សើចស្ញេញ មិញនេះគេគ្រាន់តែបំភ័យបងរបស់ គេលែងទេ មើលទឹកមុខបងរបស់គេចុះ ភ័យស្លេកមុខស្លេកមាត់អស់ហើយ។
     '' បងខំតែភ័យ ស្មានឯងជំទាស់ពួកបងហើយតើស '' ណាមជុន ធ្វើមុខរីកដូចគ្រាប់ជីវិញ ពេលបានស្តាប់ចម្លើយ រួចហើយ ក៏បានធូរចិត្តបន្តិច ឃើញទឹកមុខជុងហ្គុកធ្វើដូច ប្រាកដប្រជាមិញនេះ គេពិតជាភ័យខ្លាំងណាស់ ស្មានតែ បដិសេធមិនឲ្យស៊ុកជីនស្រឡាញ់គ្នាជាមួយគេហើយតើ។
     '' អរគុណអូនណាស់ហ្គុកគី '' ស៊ុកជីន ញញឹមដាក់ប្អូន សប្បាយចិត្តដែលប្អូនមិនបានជំទាស់ បើសិនជាប្អូនរបស់ គេបដិសេធគេមិនឲ្យទាក់ទងនឹងណាមជុន គេក៏យល់ព្រម ស្តាប់តាម ព្រោះគេស្រឡាញ់ប្អូនរបស់គេខ្លាំងណាស់ បើ ប្អូនមិនពេញចិត្តអ្វី គេក៏ព្រមធ្វើតាមដូចគ្នា។
     '' តោះឆាប់ញាំទៅ កុំញ៉ែគ្នាយូរពេក អាណិតអ្នក Single ដូចជាពួកខ្ញុំផង '' ហ្វីឡា ដែលស្ងាត់មិននិយាយអីជាយូរក៏និយាយ ឡើង ម្នាក់ៗមានគូរអស់ហើយ មិនថាសូម្បី តែបងប្រុសរបស់នាង ទោះជាបងប្រុសរបស់នាងនៅមិនទាន់សុំជីមីនធ្វើសង្សារក៏ដោយ តែពួកគេទាំងពីរមានចិត្តលើគ្នាទៅវិញទៅ មក មិនយូរទេនឹងក្លាយជាសង្សារគ្នាមិនខាន។
    ចំណែកឯនាងវិញ ត្រូវនៅម្នាក់ឯងគ្មានគូរដូចជាគេ ថែមទាំងមានឈ្មោះលួចស្រឡាញ់លោកគ្រូខ្លួនឯងទៀត ហើយគ្រូរបស់នាងក៏មានមនុស្សដែលនាយស្រឡាញ់រួចហើយដែរ នៅឡើយតែនាងដែលស្រឡាញ់គេតែម្ខាង។ 
   '' អូខេ '' អ្នកទាំងអស់គ្នានិយាយព្រមគ្នា រួចពួកគេក៏ផ្តោតទៅលើការញាំអាហារតែម្តង ដោយគ្មាននរណានិយាយអ្វីទៀតឡើយ គឺគិតតែពីញាំតែប៉ុណ្ណោះ។
   ការញាំក៏បញ្ចប់ដោយរលូត ពួកគេទាំង អស់គ្នាក៏បំបែកគ្នាទៅថ្នាក់រៀងៗខ្លួន។ ចំណែកឯក្រុមរាងតូចទាំងបីវិញ មិនបានទៅ ណាឆ្ងាយក្រៅពីអង្គុយនៅក្រោមដើមឈើនៃមុខថ្នាក់នោះទេ ព្រោះតែគ្រូរបស់ពួកគេមិនបានមកបង្រៀន ទើបអង្គុយលេងជជែកនិយាយគ្នាពីនេះពីនោះទៅទម្រាំតែចាំបងៗ របស់គេចេញពីរៀនវិញ។
     '' ហ្វីឡាហេតុអីក៏មុខស្រពោនម៉្លេះ? '' ជីមីន សួរទៅនាងទាំងមាត់កំពុងតែទំពារនំយ៉ាងច្រើន ព្រមទាំងនៅក្នុងដៃរបស់គេវិញ កាន់សុទ្ធតែកញ្ចប់នំ។
     '' យើងមិនបានកើតអីទេ ឯងកុំបារម្ភអី '' ហ្វីឡា ញញឹមស្ងួតទៅមិត្តរបស់នាង នាងមិនចង់ប្រាប់ថានាងកំពុងតែគិតអ្វីឡើយ ព្រោះមិនចង់ឲ្យមិត្តរបស់នាងមកពិបាកចិត្តជា មួយនាងដែរ។ 
    '' ឯងកុំគិតច្រើនមើស មិនមែនតែឯងឯណាដែលអត់គូរ យើងក៏អត់គូរដូចគ្នាដែរ '' ជីមីន ដឹងថានាងនឹងគិតរឿងនេះ ទើបគេយកមកនិយាយពីខ្លួនឯងដែរ ព្រោះសូម្បីគេក៏អត់គូរដូចគ្នា។ 
    '' ទោះជាយើងមានគូរ យើងក៏មិនបានភ្លេចពួកឯងឯណា កុំពិបាកចិត្តអារឿងអត់គូរនឹងអីពួកឯង '' ជុងហ្គុក ទុកនំនៅមួយឡែកសិន រួចមកអង្គុយកណ្តាលក្នុង ចំណោមហ្វីឡានឹងជីមីន រួចគៀកស្មារបស់មិត្តទាំង ពីរចូលគ្នា។ 
     '' យើងមិនបានគិតអារឿងអត់គូរអីនឹងទេ យើងគិតតែថា ស្អែកនេះម៉ាក់យើងគាត់ឲ្យយើងទៅជួបនឹងមិត្តចាស់របស់គាត់ ហើយយើងវាមិនចង់ទៅ ឲ្យទៅអង្គុយត្រង់ខ្លួន ធ្វើ ខ្លួនឲ្យដូចជាសុភាពនារីនោះ យើងវាមិនចេះ '' ហ្វីឡា យកដៃជុងហ្គុកចេញ រួចក៏និយាយរឿងដែលនាងពិបាកចិត្តពេញម៉ាថ្ងៃនេះឲ្យពួកគេស្តាប់ គិតថានាងពិបាកចិត្តរឿងអត់គូរមែនទេ មិនមែនទេ នាងពិបាកចិត្តរឿងស្អែកទៅជួបមិត្តចាស់របស់ម៉ាក់នាងទៅវិញទេ ដែលឲ្យនាងទៅអង្គុយញញឹមញញែមឲ្យគេមើលមុខនោះ នាងមិនចេះទេ នាងមិនចង់ទៅទាល់តែសោះ។
     '' ធ្វើខ្លួនឲ្យស្អាតៗទៅ ហើយកុំធ្វើខ្លួនដូចជាសត្វស្វាដែលរពឹសពេលនៅជាមួយចាស់ៗឲ្យសោះ '' ជីមីន និយាយបង្ការទុកមុន ព្រោះនាងរពឹសដូចជាសត្វស្វា ព្រមទាំងឈ្លើយរករឿងសូម្បីតែគ្រូ នឹកឃើញកាលនាងរករឿងជេហូបនោះ ដល់ថ្នាក់បានអញ្ជើញទៅផឹកទឹកតែនោះអី។ 
     '' សូម្បីឯងក៏ថាឲ្យយើងដែរ '' ហ្វីឡា ពេបមាត់ធ្វើមុខជូរ សូម្បីតែមិត្តរបស់នាងក៏ពួកគេមិនទុកចិត្តដែរ ចឹងហើយបាននាងគ្មានចិត្តចង់ទៅ ជួយលើកទឹកចិត្តគ្នាទៅមិនថាទេ មកនិយាយបង្អាប់ថែមបែបនេះ នាងគ្មានចិត្តចង់ទៅទេ។
     '' ហិហិ ពួកយើងនិយាយលេងទេ កុំខឹងអីនាងហ្វី '' ជុងហ្គុក សើចគគ្រឹក ពេលឃើញទឹកមុខរបស់នាងធ្វើមុខជូរ ដូចជាកំពុងតែខឹងនឹងពួកគេដែលនិយាយបង្អាប់នាង អ្នក ណាមិនខឹងនោះ ជាមិត្តនឹងគ្នា តែបែរជាមិនទុកចិត្តគ្នាសោះ។ 
     '' ឈប់និយាយពីរឿងនេះទៅ គិតហើយឈឺក្បាលណាស់ '' ហ្វីឡា ដកហូតសៀវភៅចេញពីកាតាប រួចផ្តេកខ្លួននៅលើស្មៅខ្ជីយកសៀវភៅនោះមកគ្របមុខ រួចបិទភ្នែកសង្ងំគេងធ្វើមិនដឹង។ 
     '' យើងស្មានតែជាអ្នកសិក្សាលោក '' ជុងហ្គុក និយាយឡើង ព្រោះស្មានតែនាងយកសៀវភៅមកអាន តែតាមពិតយកមកគ្រប មុខដេកសោះ ហួសចិត្តណាស់។
     '' ជីមីនឯងធ្វើអីនឹង? '' ជុងហ្គុក ងាកមកសួរមិត្តរបស់គេ ព្រោះដៃកាន់ទូរស័ព្ទលេង ព្រមទាំងសើចញញឹមអឹមអៀនទៀតផង ដូចជាកំពុងតែឆ្លើយឆ្លងជាមួយនឹងនរណា ម្នាក់យ៉ាងចឹង។ 
     '' គ្មានអីទេ យើងមើលលេងធម្មតាតើ '' ជីមីន ងាកមកញញឹមដាក់ជុងហ្គុកបន្តិច រួចផ្តោតទៅលើការលេងសាររបស់ខ្លួនវិញ។
     '' ឆឹស!! '' ជុងហ្គុក សម្លក់មុខបន្តិច រួចដកហូត ទូរស័ព្ទរបស់គេដែលនៅក្នុងកាតាប យកមកចុចបើកមើលកន្លែងរូប ភាពក៏ញញឹមជាប់មាត់ជានិច្ច ព្រោះតែកាល ដែលថេយ៉ុងផ្ញើររូបឲ្យគេនោះ គេយកវាមករក្សាទុកនៅក្នុងទូរស័ព្ទដៃព្រមទាំងដាក់លើអេក្រង់ទូរស័ព្ទទៀតផង ពេលបើកមើល ឃើញរូបរបស់ពួកគេ ធ្វើឲ្យគេញញឹមមិន ឈប់ នេះឬជាអារម្មណ៍ដែលគេហៅថាស្នេហា វាពិសេសបែបនេះសោះ។ 

               សូមរងចាំភាគបន្ត...

#ថេយ៍ស៊ី  

ម្ចាស់បេះដូង (ចប់)Wo Geschichten leben. Entdecke jetzt