Part36

686 58 1
                                    

ការញាំក៏បានបញ្ចប់ ថេយ៉ុងហៅអ្នកបម្រើឲ្យគិតលុយ រួចពួកគេក៏ចេញពីទីនោះ ឆ្ពោះ ទៅកន្លែងមើលកុនម្តង ព្រោះនេះទើបតែម៉ោងប្រាំពីរជាងប៉ុណ្ណោះ ដើរលេងបន្តទៀតក៏មិនអីដែរ ព្រោះយ៉ាងណា ពួកគេបានប្រាប់ម៉ាក់របស់ជុងហ្គុករួចរាល់ហើយ។ 
     '' បងគិតថារឿងហ្នឹងល្អមើលអត់? '' បន្ទាប់ពីចេញពីមើលរឿងនៅក្នុងរោងកុនរួចហើយ ជុងហ្គុកដើរឱបដៃអ្នកជាសង្សារ សួរសំណួរទៅនាយ ព្រោះពេលដែលនៅក្នុងនោះ គេក្រឡេកមើលទៅនាយឃើញថា មើលឡើងភ្លឹកតែម្តង។ 
     '' មានអី ល្អមើលតើស '' ថេយ៉ុង ញញឹមតបសង្សាររបស់គេ រួចជុងហ្គុកក៏ញញឹមតបដូចគ្នា ព្រោះតែថាខ្លាចនាយធុញថប់អំឡុងពេលមើលរឿងមិញនេះ បានដឹងថានាយក៏ចូលចិត្តគេក៏សប្បាយចិត្តដូចគ្នា។ 
     '' ចឹងតោះយើងទៅផ្ទះទៅ នេះក៏យប់ម៉ោងជិតប្រាំបួនហើយ '' ជុងហ្គុក លើកដៃដែលមានកូននាឡិកាតូចនៅលើខ្នងដៃ ក៏ឃើញថាម៉ោងជិតប្រាំបួនទៅហើយ បើនៅយូរជាងនេះទៀត ខ្លាចថាម៉ាក់របស់គេបារម្ភ។ 
     '' បាទ តោះ '' ថេយ៉ុង ក៏កាន់ដៃរបស់រាងតូចដើរបណ្តើរគ្នាចេញពីមុខកន្លែងរោងកុន ឆ្ពោះសំដៅទៅកន្លែងចតឡាន តែដើរមិនទាន់បានប៉ុន្មានផង ស្រាប់តែមានបុរសម្នាក់ដើរមកបុកជុងហ្គុកមួយទំហឹង ធ្វើឲ្យជុងហ្គុកបិះនឹងដួល តែបានថេយ៉ុងជួយទ្រទាន់ កុំអីបានអុកគូទនឹងឥដ្ឋមិនខាន។ 
     ឌឹបប...
     '' អូនមិនអីទេឬ? '' ថេយ៉ុង សួរទៅរាងតូច ដែលដៃរបស់ខ្លួន ក្រសោបស្មារបស់គេទាំងសងខាង បើកុំបានគេជួយទាន់ កុំអីជុងហ្គុកត្រូវដួលផ្ងារក្រោយច្បាស់ណាស់។ 
     '' អូនមិនអីទេ '' ជុងហ្គុក ឆ្លើយទាំងញញឹម គ្រាន់តែប៉ះបន្តិចបន្តួចប៉ុណ្ណោះ តែអ្នកដែលដើរបុកគេមិញនេះ នៅមិនទាន់ងើបមុខឬក៏និយាយសុំទោសឡើយ ព្រោះប្រុសម្នាក់ នោះ នៅអោនរើសឯកសារដែលជ្រុះ ទើបគេមិនទាន់បានឃើញមុខរបស់គេ។ 
     '' សុំទោសបាទ សុំទោស '' បុរសនោះអោនរើសឯកសារនោះរួចរាល់ហើយ ក៏ប្រញាប់អោនសុំទោសទៅពួកគេភ្លាម ព្រោះតែនាយប្រញាប់ពេក ទើបរត់ទាំងមិនបានមើល ហើយជ្រុសខ្លួនទៅបុកនឹងពួកគេបែបនេះ។ 
     '' អេ! រីឆែល '' ជុងហ្គុក សម្លឹងមើលពេលបុរសនោះ ងើបមុខឡើងទើបដឹងថា ជាមិត្តចាស់របស់គេកាលពីពួកគេនៅក្មេងៗ។
     '' អៅ! ជុងហ្គុក '' រីឆែល ញញឹមរួចទុកឯកសារចោល រួចក្រសោបកាយតូចយកមកឱបដោយក្តីនឹករលឹក ទោះជាមានថេយ៉ុងកំពុងតែកាន់ស្មាជុងហ្គុកហើយក៏ដោយក៏នាយទាញកាយរបស់ជុងហ្គុកចេញពីថេយ៉ុងឲ្យទាល់តែបាន។
   អ្នកណាមិននឹកនោះ ពួកគេជាមិត្តនឹងគ្នាតាំងពីក្មេងៗ ដោយសារតែរីឆែលទៅរៀននៅបរទេសកាលពីអាយុ១៥ឆ្នាំ ទើបពួកគេមិន ដែលដែលបានជួបគ្នាទៀត។ 
     '' យើងនឹកឯងខ្លាំងណាស់ '' ជុងហ្គុក ឱបក្រសោបកាយនាយយ៉ាងណែនដៃ ដោយមិនបានគិតថាមានខ្សែភ្នែកមួយគូរសម្លឹងមើលពួកគេទាំងខឹងសម្បារឡើយ សំខាន់ពេលនេះកំពុងតែនឹកមិត្តចាស់ដែលខានជួបគ្នាយូរ រឿងសង្សារទុកមួយឡែកសិនក៏បាន។
     '' យើងក៏នឹកឯងដូចគ្នា បែកគ្នាយូរហើយ ឯងធំជាងមុនឆ្ងាយណាស់ '' រីឆែល ប្រលែងជុងហ្គុកពីការឱបវិញ រួចសួរសំណួរខ្លះទៅកាន់គេ៖
     '' ឯងនៅទីនេះសុខសប្បាយទេ? ពូមីងគាត់សុខសប្បាយដែរអត់? ផ្តាំសួរសុខទុក្ខគាត់ផងណា ប្រាប់ថារីឆែលក្មេងរពឹសរបស់គាត់ នឹកគាត់ ចង់ជួបគាត់ខ្លាំងណាស់ '' រីឆែល និយាយដាក់មួយខ្សែយ៉ាងវែងតែម្តង ទោះជាគេទៅរៀនតនៅបរទេសយូរក៏ដោយ តែក្តីនឹករលឹកអ្នកនៅទីនេះ គឺមិនដែលផ្លាស់ប្តូរឡើយ មានតែកើនឡើងទ្វេរដង។ 
     '' យើងសុខសប្បាយទេ ប៉ាម៉ាក់យើងក៏សុខដូចគ្នា ចាំយើងប្រាប់ម៉ាក់ឲ្យថាក្មេងរពឹសរបស់គាត់ត្រឡប់មកវិញហើយ '' ជុងហ្គុក ញញឹមស្រស់ដាក់មិត្តចាស់របស់គេ រួចសួរសំណួរទៅគេបន្តទៀត។ 
      '' ចុះឯងនៅទីនោះយ៉ាងម៉េចដែរ? ហើយហេតុអីក៏មកវិញលឿនម៉្លេះ? '' ជុងហ្គុក សួរទាំងមិនយល់ ទៅទីនោះមិនសូវជាយូរប៉ុន្មានផង ស្រាប់តែថ្ងៃនេះ នាយមកវិញមកឈរ នៅនឹងមុខរបស់គេបាត់ទៅហើយ បើគិតមើលទៅ រីឆែលទៅមិនបានប៉ុន្មានឆ្នាំផងនឹង មកវិញលឿនជាងការគិតរបស់គេទៅទៀត។ 
     '' យើងរៀនចប់ហើយ យើងមកទីនេះ គឺមកធ្វើការជំនួសប៉ារបស់យើង ហើយថ្ងៃនេះ យើងមានណាត់ជាមួយនឹងអតិថិជនរបស់យើងនៅទីនេះ '' រីឆែល ក៏និយាយប្រាប់ គ្រប់យ៉ាងទៅមិត្តចាស់របស់គេ ព្រោះពេលដែលរៀនចប់ភ្លាម ប៉ារបស់គេក៏ឲ្យគេធ្វើជាប្រធានក្រុមហ៊ុន ពេលណាដែលគេត្រឡប់មកពីបរទេសវិញ។
     '' យើងទៅសិនហើយណា ខ្លាចអតិថិជនយើងចាំយូរ បើមានឧកាសយើងនឹងទៅលេងឯងម្តងទៀត '' រីឆែល រហ័សនិយាយពាក្យលា ព្រោះនាយក្រឡេកមើលនាឡិកា ដែលនៅដៃខាងស្តាំរបស់គេ ឃើញថាវាគៀកម៉ោងមែនទែនហើយ ចាំមានឧកាសគេនឹងទៅជួបនិយាយគ្នានៅផ្ទះបន្តទៀតក៏បាន តែពេលនេះគេខ្លាចអតិថិនរបស់គេចាំយូរ ទើបសុំដកឃ្លាទៅមុនសិន។
     '' ហ៊ឹម ទៅចុះ '' ជុងហ្គុក ញញឹមរួចរីឆែលក៏ដើរចេញទៅ។ ចំណែកឯជុងហ្គុកវិញក៏ងាកមើលក្រោយទើបដឹងថា ថេយ៉ុងឈរទាំងមុខក្រញ៉ូវ ថែមទាំងកែវភ្នែកគួរឲ្យខ្លាចទៀត ផង មិញនេះគេរវល់តែនិយាយជាមួយមិត្តចាស់ ភ្លេចខ្លួនថាមានសង្សាររបស់គេនៅពីក្រោយ ចឹងប្រហែលជានាយអាចខឹងក៏ថាបាន ព្រោះមិញនេះពួកគេបានឱបគ្នាទៀត ប្រហែលជាខឹងមែនហើយមើលតែទឹកមុខចុះ។ 
     '' ថេ- '' ជុងហ្គុក រកនិយាយមិនទាន់ទាំងចប់ផង ស្រាប់តែថេយ៉ុងចាប់អូសដៃរបស់គេទៅមួយទំហឹង បិះនឹងធ្វើឲ្យខ្លួនរបស់គេដួលអុកគូទនឹងឥដ្ឋ ព្រោះតែទប់ខ្លួនមិនទាន់។
     '' ថេយ៉ុង បងចង់នាំអូនទៅណា? '' ជុងហ្គុក សួរបណ្តើរពេលត្រូវសង្សាររបស់ខ្លួនចាប់អូសដៃទាំងកម្រោលទៅណា ក៏មិនដឹង។
     '' នាំអូនទៅដាក់ទោសនឹងហើយ '' ថេយ៉ុង មិនខ្វល់ថាពេលនេះរាងតូចឈឺឬក៏អត់ឡើយ សំខាន់នាយត្រូវតែនាំរាងតូចទៅឲ្យបាន។
     '' ដើរមួយៗក៏បាន មិនចាំបាច់អូសអូនទៅទេ ថេលែងអូន '' ជុងហ្គុក ព្យាយាមដើរតាមនាយទាំងពិបាក ព្រោះថេយ៉ុងដូចជាដើរធម្មតាទេ លើកលែងតែគេដែលដូចជារត់ តាមនាយទៅ ព្រោះគេកម្ពស់ទាបជាងនាយ ខ្លួនមិនខ្ពស់ដូចជានាយឡើយ ចឹងហើយវាពិបាកសម្រាប់គេណាស់។
     '' ចូលទៅ '' ថេយ៉ុង រុញជុងហ្គុកចូលទៅក្នុងឡានផ្លុក រួចនាយដើរទៅកន្លែងបញ្ជាចង្គួតឡានតាមក្រោយ។
    ង៉ោង..!!!!


                 សូមរងចាំភាគបន្ត...!!!


#ថេយ៍ស៊ី

ម្ចាស់បេះដូង (ចប់)Where stories live. Discover now