Part22: ខឹង!!

767 58 0
                                    

   '' ខ្ញុំមិនបានផ្គើន តែខ្ញុំនិយាយការពិតទៅវិញទេ ពេល ដែលលោកបានឃើញគេខូចឈ្មោះ លោកសប្បាយចិត្ត ណាស់ឬ? សប្បាយចិត្តលើទុក្ខលំបាករបស់អ្នកដទៃនឹងមែនទេ? '' ជុងហ្គុក សម្លឹងមើលកែវភ្នែករបស់នាយចំៗ គេមិនបានខ្លាចពាក្យសម្តីរបស់នាយនិយាយឡើយ រឹតតែមិនចូលចិត្តឲ្យនរណាម្នាក់មកចាប់បង្ខំគេថែម ទៀត។ 
     '' បាន! ឯងអ្នកនិយាយខ្លួនឯងទេ '' ថេយ៉ុង ប្រលែងដៃរុញជុងហ្គុកឲ្យទៅម្ខាង មុននឹងដើរចេញពីទីនោះទាំងក្តាប់ដៃខាំមាត់ស្ទើរបែកឈាមទាំងកម្រោល ក្មេងម្នាក់នេះហ៊ានប្រឆាំងនឹងសម្តីរបស់គេ គេមិនទុកឲ្យរស់នៅស្រួលនោះទេ។ 
     '' ខ្ញុំមិនមែនទាសកររបស់លោកទេ រឿងអីដែលខ្ញុំធ្វើ តាមសម្តីរបស់លោកនោះ '' ជុងហ្គុក សម្លឹងមើលផែនខ្នងរបស់អ្នកម្ខាងដែលដើរចេញទៅទាំងខឹងដូចគ្នា គេមិនចូលចិត្តធ្វើតាមបង្គាប់របស់អ្នកណាឡើយ រឹតតែមិនចូលចិត្តឲ្យនរណាមើលរំលងក្បាលគេ ហើយចង្អុលបញ្ជាឲ្យគេធ្វើនេះធ្វើនោះតាមតែចិត្តរបស់ពួកគេដូចគ្នា។ ជុងហ្គុកមិនចង់គិតច្រើន គេបោះជំហានជើងចូលទៅក្នុងថ្នាក់ធ្វើមិនដឹង គេមិនខ្វល់ពីអ្នកដែលខឹងនឹងគេមិញនេះឡើយ ចង់នាយខឹងបែកផ្សែងតាមត្រចៀកទៀតក៏គេមិនខ្វល់ដែរ។

       បន្ទាប់ពីចេញពីរៀនក៏ដល់សម្រាកម៉ោងបាយព្រឹក
ហើយ រាងតូចទាំងបីក៏ចេញមកញាំអាហារតាមទម្លាប់ របស់គេ ពួកគេដើរបណ្តើរនឹងនិយាយគ្នាពីនេះពីនោះ បណ្តើរអមជាមួយនឹងសម្លេងសើចសប្បាយស្នាម ញញឹមជាប់មាត់រហូត ធ្វើឲ្យអ្នកដែលងាកសម្លឹងមើលពួកគេមានចិត្តលួចច្រណែននឹងមិត្តភាពរបស់គេគ្រប់ គ្នា។ 
     '' ហ្វីឡាកិច្ចការដែលលោកគ្រូដាក់ឲ្យឯងធ្វើនឹង ឯងធ្វើរួចហើយឬនៅ? '' ជីមីន ដែលកំពុងតែញាំបាយពេញមាត់ សួរទៅនាងដែលកំពុងតែឈ្ងោកមុខញាំបាយដូចគ្នា។ 
     '' ជិតរួចហើយ ត្រឹមតែពីរថ្ងៃប្រហែលជារួចរាល់ហើយ '' ហ្វីឡា ឆ្លើយទាំងកំពុងតែមានបាយពេញមាត់ដូចគ្នា ស្នាមញញឹមក៏ផុសលើគែមមាត់របស់នាង កិច្ចការដែលគ្រូរបស់នាងដាក់ឲ្យធ្វើ នាងធ្វើជិតរួចរាល់យ៉ាងលឿន ដូច្នេះហើយទើបនាងញញឹមជាប់មាត់ជានិច្ច។
     '' ហេតុអីក៏លឿនម៉្លេះ នេះត្រឹមតែមួយយប់ទេណា '' ជុងហ្គុក រាងភ្ញាក់ផ្អើលបន្តិច ពេលឮនាងនិយាយថាពីរថ្ងៃប្រហែលហើយ ព្រោះយ៉ាងហ៊ោចណាស់ក៏ជិតមួយអាទិត្យដែរ តែនេះនាងធ្វើវាបានយ៉ាងលឿន កុហកពេកទេដឹង?
     '' ព្រោះតែយើងទ្រាំអត់ងងុយនោះអី យប់មិញយើង ដេកប្រហែលជាម៉ោង៣ទៀបភ្លឺ ហើយម៉ោង៥យើងត្រូវ ងើបមកធ្វើវាជិតមួយម៉ោងជាងទៀត យប់មិញយើងមិន បានទាំងញាំបាយផង ព្រោះតែចង់ធ្វើវាឲ្យហើយមុន កំណត់ ដើម្បីឌឺអាគ្រូឆ្កួតនោះ '' នាងតូចនិយាយទាំង ញញឹម ព្រោះតែនាងជិតធ្វើហើយមុនកំណត់ ហើយថ្ងៃ នេះក៏មិនបាច់មកជួបលោកគ្រូម្នាក់នោះទៀត ព្រោះតែរៀនមិនប៉ះម៉ោងរបស់គាត់ ថ្ងៃនេះរៀនម៉ោងភាសា បរទេស ទើបមិនបានឃើញមុខគ្នា ព្រោះជេហូបបង្រៀនខាង គណិតវិទ្យា នឹង រូបវិទ្យា។ 
     '' ប្រហែលជាសប្បាយចិត្តខ្លាំងហើយ ដែលមិន បានឃើញគាត់ថ្ងៃនេះ '' ជីមីន សម្លឹងមើលមុខរបស់នាងដូចជាសប្បាយចិត្តខ្លាំងណាស់ ញញឹមញញែមមិនឈប់ ធ្វើមើលតែស្អប់មុខលោកគ្រូជេហូបណាស់ចឹងបានញញឹមបិទមាត់មិនជិតបែបនេះ។
     '' សប្បាយជាងត្រូវឆ្នោតទៅទៀតវើយ ពួកឯងមិន យល់អារម្មណ៍របស់យើងពេលនេះទេ '' ហ្វីឡា និយាយ ទាំងសប្បាយចិត្ត នៅពេលដែលមិនបានឃើញមុខគូរ សត្រូវរបស់ខ្លួនរយះពេលមួយថ្ងៃពេញ។ 
     '' តែពេលនេះឯងប្រហែលជាលែងសប្បាយចិត្តទៀតហើយ ព្រោះគាត់កំពុងតែនៅពីក្រោយឯងហើយនាងហ្វី '' ជុងហ្គុក និយាយបែបនេះ ធ្វើឲ្យជីមីនក៏ឆ្ងល់ដូចគ្នា មិនយល់ពាក្យសម្តីរបស់មិត្តគេនិយាយសោះ។
     '' ឯងនិយាយពីអី? '' នាងតូចជ្រួលចិញ្ចើមឆ្ងល់ មិន យល់នឹងទឹកមុខរបស់មិត្តនាងជុងហ្គុកធ្វើទឹកមុខភ័យៗ ដូចជាគ្រូរបស់ពួកគេនៅឈរពីក្រោយយ៉ាងចឹង។ 
     '' ឯងមើលក្រោយខ្នងឯងទៅ '' ហ្វីឡា ក៏ងាកតាម ជុងហ្គុកប្រាប់ ទើបឃើញថាលោកគ្រូរបស់នាងកំពុងតែ អង្គុយញាំបាយជាមួយនឹងមនុស្សស្រីម្នាក់។ 

#ថេយ៍ស៊ី

ម្ចាស់បេះដូង (ចប់)Where stories live. Discover now