Part29:ឈឺ💔

973 66 0
                                    

   '' ហ៊ឹកៗៗ…យើងឈឺ បេះដូងយើងលែងចង់ដំណើរការហើយឯង យើងឈឺខ្លាំងណាស់ '' ហ្វីឡា យំលើទ្រូងជីមីន បិទភ្នែកសម្រក់ទឹកភ្នែកមកកាន់តែច្រើនលើសដើម នាងឈឺ ឈឺដល់ថ្នាក់ទប់វាលែងជាប់ទៅហើយ នាងមិនអាចទ្រាំបានតទៅទៀតទេ ទើបបញ្ចេញទឹកភ្នែកជាច្រើនបង្ហាញដល់មិត្តឲ្យឃើញពីភាពទន់ជ្រាយរបស់នាង។ 
     '' ឯងកើតអីហ្វីហេតុអីក៏ឯងយំ ប្រាប់យើងមក បើឯងមិនប្រាប់យើង ពួកយើងធ្វើម៉េចជួយឯងបានទៅ ''
 ជុងហ្គុក ក៏ជួយនិយាយឲ្យនាងដែរ នៅសុខៗស្រាប់តែឃើញនាងយំ ពួកគេជាមិត្តភក្តិក៏ពិបាកចិត្តមិនចាញ់នាង ដែរ ព្រោះតែការយំមិនដឹងមូលហេតុរបស់នាង។ 
     '' ហ៊ឹកៗ...លោកគ្រូគាត់នៅជាមួយនឹងមនុស្សស្រី '' ហ្វីឡា នាងនៅតែយំអន្ធឹកៗដដែល រូបភាពដែលលោកគ្រូរបស់នាងនៅជាមួយនឹងស្រីម្នាក់នោះ ធ្វើឲ្យបេះដូងរបស់នាងឈឺខ្ទិចខ្ទាំខ្លាំងណាស់ វាឈឺលែងចង់ដំណើរការទៅមុខហើយ។
     '' លោកគ្រូ!! ឯងចង់សំដៅដល់លោកគ្រូជេហូបមែនទេ? '' នាងតូចមិននិយាយ តែងក់ក្បាលជំនួសចម្លើយ ព្រោះតែឆ្លើយមិនចេញហាមាត់ពេលណា គឺឈឺខ្លាំងណាស់ ជាពិសេសគឺបានឮឈ្មោះរបស់លោកគ្រូរបស់នាងនឹងហើយ។ 
      '' គាត់នៅជាមួយនឹងស្រី ហើយឯងក៏យំ? នេះកុំប្រាប់ថាឯងលួចស្រឡាញ់គាត់វើយ '' ជុងហ្គុក ស្រែកទាំងភ្ញាក់ផ្អើល នេះនាងទៅស្រឡាញ់លោកគ្រូរបស់នាងតាំងពីពេលណា ហេតុអីក៏ភ្លាមៗបែបនេះ ពីមុនឮនាងនិយាយថាស្អប់លោកគ្រូរបស់នាង
ពេញៗមាត់ តែថ្ងៃនេះមកយំ ដោយសារតែគ្រូដែលនាងធ្លាប់និយាយថាស្អប់នោះទៅវិញ ឬមួយក៏នាងលង់ស្រឡាញ់គាត់ហើយ?
     '' អឺ! យើងស្រឡាញ់គាត់ ស្រឡាញ់ពីពេលដែលយើងនៅជាមួយគាត់តែពីរនាក់ថ្ងៃមុន យើងយំដោយសារតែគាត់ គាត់មានឥទ្ធិពលមកលើបេះដូងរបស់យើងខ្លាំងណាស់ '' ហ្វីឡា និយាយប្រាប់ទៅមិត្តរបស់នាងបណ្តើរនឹងយំបណ្តើរ ចាប់តាំងពីថ្ងៃដែលនាងនៅជាមួយនាយតែពីរនាក់នោះ ពេលនោះហើយនាងមានអារម្មណ៍ថានាងប្រហែលជាស្រឡាញ់នាយតាំងពីពេលនោះ ពេលដែល នាយស្តីថាឲ្យនាង នាងមានអារម្មណ៍ថាអន់ចិត្ត ខូចចិត្ត ដែលនាយស្តីបន្ទោសឲ្យ។ 
     '' យើងយល់អារម្មណ៍ឯងហើយ ឈប់យំទៅណា បើឯងយំយើងមិនសប្បាយចិត្តទេ '' ជីមីន ព្យាយាម និយាយលួងលោមនាងដើម្បីកុំឲ្យនាងយំទៀត អារម្មណ៍ស្រឡាញ់គេតែម្ខាង អ្នកណាក៏ធ្លាប់ជួបដែរ សូម្បីតែខ្លួន របស់គេពេលនេះ។
     '' ឈប់យំក៏បាន អាណិតឯងទៅចុះ '' ហ្វីឡា សើចទាំងមានទឹកភ្នែកនៅលើថ្ពាល់នៅឡើយ ព្រោះពេលដែលបានឃើញទឹកមុខរបស់មិត្តនាងទាំងពីរធ្វើទឹកមុខកម្សត់ ធ្វើឲ្យនាងចង់តែសើចនឹងទឹកមុខមួយនឹងខ្លាំងណាស់ វាអាក្រក់មើល ដល់ថ្នាក់នាងឃើញហើយចង់តែសើច ទោះជានាងកំពុងតែយំក៏ដោយ នាងក៏អាចសើចបានដែរ ទឹកមុខដូចគូទស្វាចឹងនោះ អ្នកណាអត់ទ្រាំមិនសើចទៅ។
     '' តោះយើងទៅញាំបាយទៅ យើងឃ្លានហើយ '' ជុងហ្គុក និយាយទាំងយកដៃរបស់នាងនឹងជីមីនយកមក ស្ទាបពោះរបស់គេ ថាវាស្ពតខ្លាំងប៉ុណ្ណា អង្គុយចាំនាងមកវិញយូរហើយ ឃ្លានក៏មិនហ៊ានរអ៊ូដែរ ពេលឃើញនាងមកដល់ក៏យំបែបនេះ តែពេលនេះនាងឈប់យំហើយ គេទ្រាំលែងបានទៀតហើយ ត្រូវតែនិយាយប្រាប់ឲ្យគេបានដឹងថាគេកំពុងតែឃ្លានខ្លាំង
ណាស់។
     '' អូខេ '' ជីមីន នឹង ហ្វីឡា និយាយព្រមគ្នា រួចងើបឈរអស់កម្ពស់ រួចដើរបណ្តើរគ្នាទៅកន្លែងញាំអី និយាយគ្នាពីនេះពីនោះរហូត ធ្វើឲ្យ
សម្លេងពួកគេអ្នកណាក៏ងាកចាប់ អារម្មណ៍មើលដែរ នឹងមានចិត្តច្រណែនពួកគេ មើលទៅដូចជាស្រឡាញ់គ្នាសម្បើមណាស់។ 
 
     រាងតូចទាំងបីកំពុងតែអង្គុយញាំបាយនូវពេលដែលពួកគេមកដល់ភ្លាមក៏រកតុអង្គុយភ្លាមតែម្តង រួចជីមីនក៏រហ័សទៅកម្ម៉ងអាហារយកមកញាំ ពេលដែលរួចរាល់ហើយ ពួកគេក៏លើកមកដាក់តុរបស់ខ្លួន រួចក៏ចាប់ផ្តើមញាំតែម្តង។ 
     '' បងប្រុស '' ហ្វីឡា ងើបមុខក៏បានឃើញបងប្រុសរបស់នាង ទើបនាងងើបឈរស្រែកហៅបក់ដៃឲ្យបងប្រុសរបស់នាងបានឃើញ ហើយដើរមកអង្គុយតុជាមួយគ្នា។ 
     '' ហ្វីឡា សួស្តីក្មេងតូចទាំងពីរ '' យ៉ុនហ្គី ដើរចូលមកអង្គុយជិតពួកគេទាំងបីដោយមានណាមជុននឹងស៊ុកជីន មកជាមួយគ្នាដែរ។ 
     '' ចុះឯណាថេយ៉ុងនោះ? '' ជីមីន ចោតសួរសំណួរទៅយ៉ុនហ្គីដែលអង្គុយជិតគេ ព្រោះតែរាល់ដងពួកគេដើរមក ជាមួយគ្នា តែពេលនេះបែរជាដើរមកតែបីនាក់ទៅវិញ។ 
     '' អាថេ! នោះ '' ណាមជុន
ម៉ូយមាត់ចង្អុលបង្ហាញថា ថេយ៉ុងកំពុងតែឈរនិយាយជាមួយនឹងមនុស្សស្រីបីនាក់ មើលទៅសើចនិយាយគ្នាសប្បាយណាស់ ធ្វើឲ្យអ្នកអង្គុយនៅជាមួយគេម្តុំនេះ មានអារម្មណ៍ដូចមិនសូវស្រួលចិត្តសោះ។ 
     '' ខ្ញុំសុំទៅបន្ទប់ទឹកមួយភ្លែតសិន '' ពេលដែលឃើញថេយ៉ុងដើរសំដៅទៅបន្ទប់ទឹក ទើបជុងហ្គុករហ័សងើបទៅតាមយ៉ាងលឿន ដោយមិនឲ្យអ្នកដែលអង្គុយជាមួយគេសួរនាំទាន់។
 
#ថេយ៍ស៊ី
 
 
 
 
 
 
 
 

 
 
 
 
 
 
 
 
 
 

ម្ចាស់បេះដូង (ចប់)Nơi câu chuyện tồn tại. Hãy khám phá bây giờ