'' តោះពួកយើង '' ណាមជុន ក៏ឱបចង្កេះរបស់ស៊ុកជីន រួចដើរទៅបន្ទប់របស់ខ្លួនដូចគ្នា។ 

    '' ថេ អូនចុកជើង '' ជុងហ្គុក ដែលឈរនៅយូរ ចាប់ទាយជាយអាវរបស់នាយ ធ្វើមុខជូរដាក់អ្នកជាសង្សារ ព្រោះឈរស្តាប់លោកគ្រូរបស់គេនិយាយយូរពេក ទើបជើងរបស់គេស្ពឹក កម្រើកមិនបាន សោះ។

    '' ជិះកបងមកចឹង '' ថេយ៉ុង បន្ទន់ជង្គង់ រួចជុងហ្គុកក៏ឡើងទៅជិះកនាយ ហើយអៀវជុងហ្គុកទៅបន្ទប់របស់ខ្លួនដូចជាពួកគេដែរ។

    '' យ៉ុន អូនក៏ដូចគ្នា '' ជីមីន ធ្វើរំអុកដាក់សង្សារ តែជើងមិនបានឈឺឬក៏ស្ពឹកឡើយ តែគេចង់ធ្វើឲ្យនាយអៀវគេដូចជាគូរជុងហ្គុកដែរ។ 

     '' ចាំបងអៀវ '' យ៉ុនហ្គី ក៏បន្ទន់ជង្គង់របស់ខ្លួន ចិត្តបារម្ភសង្សាររបស់ខ្លួនយ៉ាងខ្លាំង ទើបជីមីនញញឹម រួចឡើងជិះករបស់នាយ ហើយពួកគេក៏ទៅបន្ទប់របស់ខ្លួនដូចគ្នា។

     ក្រាក...!!!

     ទ្វារបន្ទប់បើកដោយស្នារដៃរបស់ថេយ៉ុង នាយបីជុងហ្គុកដើរមករកពូក រួចដាក់ជុងហ្គុកឲ្យគេងលើពូកថ្នមៗ ងាកសម្លឹងមើលនាយតូច ក៏ឃើញថាគេងលក់តាំងពីពេលណាក៏មិនដឹង។ 

     '' សឺតត គេងទៅក្មេងក្បាលខូច '' ថេយ៉ុង ថើបថ្ពាល់រាងតូចមួយខ្សឺត រួចបំណងនឹងងើបអង្គុយ តែជុងហ្គុកចាប់ដៃរបស់គេជាប់។ 

     '' គេងឱបអូន '' ជុងហ្គុក និយាយទាំងបើកភ្នែកមិនរួច ទើបថេយ៉ុងលើកដៃខាង ឆ្វេងរបស់ខ្លួនមើលនាឡិកានៅខ្នងដៃ ក៏ឃើញថាពេលនេះទើបតែម៉ោង១០នៅ ឡើយ ចឹងនាយក៏ដាក់ខ្លួនគេងទាញជុងហ្គុកឲ្យគេងកើយទ្រូងរបស់ខ្លួន។

     '' គេងទៅ បងគេងឱបអូនហើយ '' ជុងហ្គុក ញញឹម រួចបិទភ្នែកគេងឱបនាយជាប់នៅក្នុងរង្វងដៃ រហូតដល់ពួកគេគេងលក់ទាំងពីរនាក់។

     ពេលល្ងាចក៏បានមកដល់ គ្រប់គ្នានៅចាំនៅខាងក្រោមរួចជាស្រេច ហើយពួកគេបន្តដើរមើលនេះមើលនោះ មើលជុំវិញសណ្ឋា គារនេះតែម្តង ដោយមានអ្នកគ្រប់គ្រងជាអ្នកនាំផ្លូវ។

     ហើយសិស្សគ្រប់គ្នា ក៏មានកូនសៀវភៅតូចមួយនឹងប៊ិចមួយដើម កត់អ្វីដែលគាត់បាននិយាយបង្ហាញ ដើម្បីយកទៅស្រាវ ជ្រាវខ្លួនឯងខ្លះ ហើយថេយ៉ុងណាមជុន នឹង យ៉ុនហ្គី ពួកគេដើរតាមពីក្រោយ ដោយចាំមើលសកម្មភាពរបស់សិស្សទាំងអស់ ដើម្បីរាយការណ៍ទៅលោកនាយក ដែលបានដាក់ការងារនេះឲ្យមកពួកគេ។

     ប្រើពេលប្រហែលជាពីរម៉ោង គ្រប់យ៉ាងក៏ចប់សព្វគ្រប់ នេះក៏ម៉ោង៧ហើយដែរ គ្រប់គ្នានាំគ្នាសម្រាកញាំបាយសិន ហើយចាំបន្តនៅស្អែកព្រឹកនេះបន្តទៀត។ 

     '' បំបែកគ្នាទៅញាំបាយចុះ ស្អែកម៉ោង៨ព្រឹក យើងជួបគ្នានៅកន្លែងដដែល ដើម្បីទៅមើលនៅក្រៅសណ្ឋាគារម្តង យល់ទេ? '' ជេហូប និយាយ ទៅសិស្សគ្រប់គ្នា យ៉ាងណាក៏ដើរមើលសព្វអស់ ហើយ ទុកពេលឲ្យពួកគេញាំបាយ នឹងដើរមើលនេះមើលនោះអ្វីតាមចិត្តរបស់ពួកគេបាន។

     '' ចា៎/បាទ '' គ្រប់គ្នាក៏នាំគ្នាទៅញាំអាហារពេលល្ងាច ពេលដែលញាំហើយ ពួកគេអាចទៅដើរលេងបន្តខាងសាលាមិនថាអីដែរ។

     ចំណែកគេទាំងបួនគូរ ក៏នាំគ្នាអង្គុយញាំនៅកន្លែងដែលជេហូបបានកក់ទុក ចាត់ទុកដូចជាកន្លែងវីអាយភី គ្រាន់តែញាំអាហារពេលល្ងាចមែន ប៉ុន្តែវាពិសេសជាងសិស្សដទៃទៀត។ 

            សូមរងចាំភាគបន្ត..!!!

Voteផងណា

#ថេយ៍ស៊ី

ម្ចាស់បេះដូង (ចប់)Where stories live. Discover now