ពេលភាពតឹងណែនរបស់រាងតូច រួមរឹតកូនប្រុសរបស់នាយសម្បើមណាស់ ដល់ថ្នាក់ក្តីសុខដែលរាងតូចបានផ្តល់ឲ្យគេ វាច្រើនលើសលប់ ដល់ថ្នាក់គេធ្វើវាមិនចង់ឈប់ ចង់សង្ងំនៅក្នុងខ្លួនរបស់រាងតូចឲ្យយូរៗ ហើយកម្រើកចង្កេះធ្វើចលនាខ្លាំងៗ ចង់តែធ្វើវាឲ្យរាងតូចសន្លប់នៅក្រោមទ្រូងរបស់គេគ្រប់ពេល។ 

     '' អ្ហា៎… '' សម្លេងថ្ងូរចុងក្រោយ ដែលពួកគេដល់គោលដៅជាលើកទីបួន នៃទឹកទីបួននឹងហើយ រាងក្រាស់ដកកូនប្រុសរបស់ខ្លួនចេញពីភាពទន់ជ្រាយរបស់រាងតូច។

     ហៀរសំណើមដែលនាយបានបាញ់បញ្ចូលក្នុងខ្លួនរាងតូចឲ្យហៀរចេញមកក្រៅប្រលាក់ភ្លៅរបស់រាងតូច តែនាយក៏ ឈោងយកក្រណាត់មកជូតសម្អាត រហូតទាល់តែស្អាត ទើបនាយទម្លាក់ខ្លួនគេងទាំងហត់ នឿយ តែក៏មិនភ្លេចទាញជុងហ្គុកឲ្យគេងកើយលើទ្រូងរបស់គេដែរ។ 

     '' ហត់ណាស់ '' ជុងហ្គុក គេងកើយទ្រូងរបស់នាយទាំងបើកភ្នែកមិនរួចនិយាយខ្សាវៗទៅនាយ នេះជាលើកទីបីដែលពួកគេធ្វើវា ទោះជាមានអារម្មណ៍រាងឈឺចាប់បន្តិច តែធ្វើវាយូរៗទៅក្តីសុខក៏រត់ចូលក្នុងខ្លួន ដោយមិនដឹងថាឈឺចាប់អ្វីទាំង អស់។ 

     '' គេងទៅ សឺតត… '' ថេយ៉ុង ថើបថ្ងាស់ដែលសុទ្ធតែញើសនោះមួយខ្សឺត រួចជុងហ្គុកក៏បិទភ្នែកគេងលើទ្រូងរបស់នាយ ដោយនាយគេងឱបរាងតូចរហូតដល់គេងលក់ទាំងពីរនាក់ដូចគ្នា។ 

     ពេលវេលាថ្ងៃសុក្រក៏ចូលមកដល់ ពេលនេះគ្រប់គ្នាកំពុងតែជុំគ្នានៅផ្ទះរបស់ស៊ុកជីន តែនៅតែមួយគូរប៉ុណ្ណោះដែលមិនទាន់មកដល់ មានអ្នក ណាទៀត ក្រៅពីគូរថេហ្គុកនឹងហើយ ព្រោះជុងហ្គុកប្តូរទៅនៅទីនោះ ចឹងហើយបានគេរាងយឺតជាង គេបន្តិច។

     '' នោះមកហើយ '' ស៊ុកជីន ហាមាត់និយាយ ឡើង ពេលបានឃើញឡានរបស់ថេយ៉ុងបើកចូលមកក្នុងផ្ទះ។

     '' សុំទោសដែលឲ្យចាំយូរ '' ជុងហ្គុក ចុះពីឡានមុនសង្សាររបស់គេ ចុះមកដល់ភ្លាម ក៏និយាយសុំទោសទៅគ្រប់គ្នាភ្លាម។

ណាមួយពេលនេះ វត្តមានរបស់លោកគ្រូរបស់គេក៏មកជាមួយថែមទៀត ហើយរឿងរវាងហ្វីឡានឹងជេហូប គ្រប់គ្នាក៏បានដឹងដែរ ព្រោះហ្វីឡាជាអ្នកនិយាយប្រាប់ ហើយពេលនេះយ៉ុនហ្គីនឹងជីមីនក៏យល់ចិត្តគ្នា ក៏ក្លាយជាសង្សារនឹងគ្នារយះពេលមួយសប្តាហ៍ហើយ។

     '' បើគ្រប់គ្នាមកអស់ហើយ ពួកយើងប្រញាប់ទៅ '' ជេហូប និយាយឡើង រួចគ្រប់គ្នាក៏នាំគ្នាឡើងឡាន ដោយពួកគេជិះឡានម្នាក់មួយគូរ សរុបទាំងអស់បួនគូរ សុទ្ធតែជាសង្សារនឹងគ្នា លើក លែងតែគូរជេហូបនឹងហ្វីឡាប៉ុណ្ណោះ ដែលមាន ឈ្មោះថាជាគូរដណ្តឹង។

     ឡានកម្លោះក្រមុំទាំងអស់គ្នានាំគ្នាបើកចេញទៅម្នាក់មួយៗ ដោយជេហូបជាអ្នកបើកនាំមុខ រីឯអ្នកផ្សេងទៀត ពួកគេបើកបន្តពីក្រោយ។

     ទេសភាពជិះឡាននៅតាមផ្លូវ ពិតជាស្រស់ស្អាត បូករួមនឹងអាកាសធាតុល្អ ណាមួយពួកគេមកជាគូរសង្សារបែបនេះទៀត កាន់តែរ៉ូមែនទិចលើសដើម។

     ជាពិសេសគឺគូរថេហ្គុកនឹងហើយ ជុងហ្គុកស្រាក់ដៃចូលគ្នាជាមួយនាយ នឹងផ្អែកក្បាលលើស្មារបស់នាយ ទោះជានាយកំពុងតែបើកបរក៏ដោយ តែដោយសារតែថេយ៉ុងចង់ឲ្យធ្វើបែបនោះ ទើបជុងហ្គុកក៏ធ្វើតាម តែតាមពិតទៅ ជុងហ្គុកមិនចង់ប៉ុន្មាននោះទេ ខ្លាចថាពិបាកដល់នាយ តែក៏មិនចង់ជំទាស់ចិត្តរបស់សង្សារគេដូចគ្នា។

           សូមរងចាំភាគបន្ត...!!!

Voteផងណា៎....

#ថេយ៍ស៊ី

ម្ចាស់បេះដូង (ចប់)Where stories live. Discover now