ភាគទី២៧

5 0 0
                                        

សៀវហ្វាន ទទួលឯកសារពីដៃហ្វូអឺហើយបើកមើលរូបថតនឹងរបាយការណ៍

ម្តងមួយសន្លឹកៗហើយគ្រវីក្បាលបន្តិចរួចហុចឱ្យនាងវិញ។

– " រឿងនេះបងមិនដឹងដែរ ! ពួកយើងមានតែសាកហើយ ! "

– " តែខ្ញុំជិតចូលរៀនហើយណា ! ខ្ញុំមិនអាចចេះតែប្តូរសាលាទេ ! "

ស៊ូកា ដែលនៅជិតនោះងាកមុខស្រដី។

– " ហ្វូអឺ ! អូនឱ្យរូបថតគេមកបងមួយសន្លឹកមក ! "

– " ចាស៎ ! "

ស៊ូកា ងាកមុខទៅខាងលើហើយស្រែកឡើង។

– " ខាងស៊ូ ! មកនេះមួយភ្លែត ! "

ខាងស៊ូ ដែលកំពុងតែស្រងូតស្រងាត់ឃុំខ្លួនឯងក្នុងបន្ទប់នោះពេលលឺស៊ូកា

ស្រែកហៅភ្លាមក៏ប្រញាប់ចុះមកក្រោមភ្លាម។

– " បាទលោកម្ចាស់ ! "

ស៊ូកា ឃើញគេចេញមកក្រៅក៏គប់ឆេលរូបថតនោះទៅឱ្យគេ។

– " ហ៎កណេះ ! ចាប់វាទៅ ! "

– " បាទ ! "

ខាងស៊ូ ហក់ចាប់បានរូបថតនោះបានហើយយកមកមើលស្រាប់តែប្រែទឹកមុខ

ភ្លាមមួយរំពេច។ ស៊ូកា ងាកមុខសួរពីចម្ងាយ។

– " ឯងស្គាល់ម្នាក់នេះទេ? "

– " លើសពីស្គាល់ទៅទៀត ! វាគឺអា ខាងសាង ! ទោះបីជាវាក្លាយជាប្រហិតចិញ្ច្រាំក៏ខ្ញុំ

អាចចំណាំវាបានដែរ ! "

ស៊ូកា ងាកមុខមកនិយាយជាមួយ ហ្វូអឺ វិញ :

– " ពេលនេះតើអូនអាចទុកចិត្តបាននៅ ថាសាលាដែលអូនទៅគឺមិនខុសទេ? "

– " ចាស ! បើបងខាងសាងនិយាយចឹងទៅហើយ ! ប្រាកដជាម្នាក់ហ្នឹងហើយមិន

ខុសទេ ! "

– " ពួកយើងមិនបាច់ខាតពេលដើររកទៀតទេ ! អាទិត្យក្រោយហ្វូអឺចូលរៀនហើយ !

ចឹងយើងសម្រេចថា ! នាំគ្នាផ្ទេរទៅសាលានោះចុះ ! ចំនែក ខាងស៊ូ ពេលថ្ងៃឯងនៅ

តែផ្ទះទៅបានហើយ ! ចាំពេលយប់យើងនឹងចេញប្រតិបត្តិកាណ៍ពីរនាក់ ! "

អាគារជាន់ទី៤Donde viven las historias. Descúbrelo ahora