ភាគទី១២

3 0 0
                                        

– " មែនហើយ ! ខ្ញុំជាប់នៅក្នុងក្បួនស្រមើស្រមៃ ! វាធ្វើឱ្យខ្ញុំភ្លេចថាខ្ញុំចេះវិជ្ជាបម្លាស់ទីក្នុង

លំហបាត់ទៅហើយ ! "

យមបាលតបវិញមួយៗ :

– " នេះមកពីនាងតាំងស្មារតីមិនបានល្អ ! បណ្តាលឱ្យក្បួននោះវាបោកនាងប្រើបាន ! "

និយាយមិនឈ្នះគេនាងក៏លើកដៃចង្អុលយមបាលហើយស្រែកគម្រាម :

– " យមបាលចង្រៃឈប់និយាយភ្លាម ! បើនៅតែនិយាយទៀតប្រយ័ត្នចាប់លោកញាត់

ចូលក្នុងដបបោះចូលក្នុងសមុទ្រណា៎ ! "

– " រៀនទទួលស្គាល់ការពិតខ្លះទៅ ! ខ្ញុំទៅហើយ ! មិនចង់រំខានទេ ! "

និយាយតែប៉ុនណេះយមបាលក៏ដើរឡើងទៅលើបាត់។ សៀវហ្វាន ក៏ចាប់លួង

នាងបន្ត។

– " អូនឃើញទេ ! គេទៅហើយ ! រឿងក្តីស្អីក៏មិនបាននិយាយដែរ ! "

នាងតបទាំងមុខស្ងួត :

– " គឺអូន...! គឺអូនស្អប់គេ ! អូនចង់វាយគេចេញម្តង ! "

– " តែគេក៏ជាអ្នកជួយជីវិតអូនដែរ ! អូនគួរតែអរគុណគេទើបត្រូវ ! យមបាលជួយអូន

ចឹងប្រាកដជាត្រូវថ្នាក់លើស្តីឱ្យមិនតិចទេ ‍! "

នាងទម្លាក់ភ្នែកចុះធ្វើមុខជូរស្រដីមួយៗ :

– " គិតចុះគិតឡើងអូនបន្ទោសគាត់ក៏មិនត្រូវដែរ ! ឱ្យអូនសុំទោស ! "

– " អ្នកដែលអូនគួរសុំទោសមិនមែនបងទេ ! តែគឺជាគេ ! "

គេយកម្រាមដៃចង្អុលទៅលើ។ នាងមើលមុខគេភ្លឹះសួរទាំងមុខស្លូត :

– " ចឹងអូនត្រូវទៅសុំទោសគេអ្ហេះ? "

– " អ៊ឹម ‍! "

– " ចាស ! "

ឆាងឈីង ក៏ក្រោកចេញពី សៀវហ្វាន ឡើងទៅលើសំដៅទៅបន្ទប់យមបាល

ដើម្បីជួបគេ។

តុកៗៗ...!!! លឺគេគោះទ្វាយមបាលក៏ស្រែកសួរ :

– " អ្នកណា? "

– " គឺខ្ញុំ ! "

– " ចូលមកទ្វាអត់ដាក់គន្លឹះទេ ! "

អាគារជាន់ទី៤Where stories live. Discover now